សុខភាព
សុំបញ្ឈប់ការបញ្ច្រកទឹកផ្សេងៗ ចូលមាត់ជនរងគ្រោះពេលបាត់បង់ស្មារតី ព្រោះវាអាចបង្កជាគ្រោះថ្នាក់
នៅពេលដែលមានមនុស្ស សន្លប់ ឬបាត់បង់ស្មារតីភ្លាមៗ គេតែងតែខ្នះខ្នែងជួយសង្គ្រោះដោយវិធីផ្សេងៗ។ ខ្លះដាក់ជនរងគ្រោះឲ្យដេកស្មើ រួចដើរ កន្លងទៅកន្លងមក។ ខ្លះគេឲ្យខាំកែងជើងជនរងគ្រោះ។ មួយចំនួនធំទម្លាប់ យកទឹកឃ្មុំលាយទឹកក្រូចឆ្មារ បញ្ច្រកមាត់ជនរងគ្រោះ តើទម្លាប់នេះពិតជាជួយជនរងគ្រោះមែនឬទេ?
យើងពិនិត្យមើលផ្លូវអាហារ និងផ្លូវខ្យល់ត្រង់បំពង់ក។ វាជាផ្លូវខ្វែងគ្នា នៅពេលយើងលេបទឹកឬអាហារ បំពង់ខ្យល់ត្រូវបិទជិត តែនៅពេលយើងស្រូបខ្យល់ចូលវិញ បំពង់អាហារត្រូវបិទជិតវិញ ឯបំពង់ខ្យល់ត្រូវបើក។ ការការពារផ្លូវដង្ហើមដោយបិតឬបើក ទៅតាមតម្រូវការបែបនេះ ធានាបានដោយចលនារ៉េផ្លេច (ស្វ័យប្រវត្តិ) របស់សរីរាង្គមួយក្រុមស្ថិតនៅត្រង់ផ្លូវបំបែកនេះ រួមទាំងបន្ទះឆ្អឹងខ្ចីតូចមួយដែលហៅថា epiglottis។

នៅពេលមានវិបត្តិបាត់បង់ស្មារតីធ្ងន់ធ្ងរ យន្តការបិទបើក និងការពារផ្លូវដង្ហើមត្រូវផ្អាក ឬមានដំណើរការមិនប្រក្រតី។ ដូចនេះនៅពេលជនរងគ្រោះបាត់ស្មារតី ទឹកដែលបញ្ច្រកចូលតាមមាត់អាចចូលទៅក្នុងសួតតាមផ្លូវខ្យល់ដែលបើកចំហ វាធ្វើឲ្យរលាកសួត ហើមសួត ហើយប្រសិនបើបរិមាណទឹកដែលចូលច្រើន ដល់ ១៥ ទៅ ២០មីលីលីត្រ ហើយជូរខ្លាំងផងនោះ គ្រោះថ្នាក់កាន់តែធ្ងន់អាចដល់បាត់បង់ជីវិត ឬធ្វើឲ្យជំងឺដែលមានស្រាប់កាន់តែធ្ងន់ឡើង។ ដោយហេតុនេះ ចំពោះមុខជនរងគ្រោះដែលបាត់ស្មារតី មិនគប្បីបញ្ច្រកអ្វីទាំងអស់តាមមាត់។ ត្រូវដាក់អ្នកជំងឺក្នុងស្ថានភាពដេកផ្អៀងដើម្បីសុវត្ថិភាព។ ហៅរកគ្រូពេទ្យ ឬរថយន្តគិលានសង្គ្រោះ ដើម្បីជួយជាបន្ទាន់។ ការខាំកែងជើងប្រហែលជាវិធីមួយគ្រាន់តែភ្ញោចដោយធ្វើឲ្យជនរងគ្រោះឈឺខ្លាំង ហើយរើបម្រះ ក្នុងករណីដែលគាត់មានវិបត្តិស្មារតីតិចតួច។ មិនគប្បីបន្លាយពេលវេលាឲ្យខាតបង់ ដោយរវល់ធ្វើវិធីផ្សេងៗដែលមិនបានជួយដល់ជនរងគ្រោះទេ។


គប្បីចងចាំថា ជំងឺស្ទះសរសៃឈាមខួរក្បាលអាចជាមូលហេតុមួយនៃវិបត្តិស្មារតី ឬបាត់បង់ស្មារតី ជាពិសេសប្រសិនបើអ្នកជំងឺមានអាការៈខ្សោយដៃ ឬជើងមួយចំហៀងខ្លួនផង។ ក្នុងករណីនេះគេអាចមានឱសថដោយឡែកមួយ ដែលអាចជួយអ្នកជំងឺបាន ប្រសិនបើគាត់បានមកដល់មន្ទីរពេទ្យមុនរយៈពេល ៣ម៉ោង ប្រសិនបើយូរជាងនេះ គេមិនអាចប្រើឱសថនេះបានទេ។
ប្រសិនបើមានករណីបន្ទាន់ ឬវិបត្តិបាត់បង់ស្មារតីណាមួយ សូមទំនាក់ទំនងមកមន្ទីរពេទ្យកាល់ម៉ែត ដែលមានវេជ្ជបណ្ឌិតជំនាញ រង់ចាំជួយអ្នកជំងឺទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ធ្ងន់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?