សុខភាព
៣វិធីងាយៗ បញ្ឈប់ការទទួលទានអាហារពេលយប់ ដែលនាំឲ្យខូចសុខភាព
កុំមានទម្លាប់ញ៉ាំអាហារពេលយប់ៗពេក វាអាចបណ្ដាលឲ្យខូចក្រពះនិងពោះវៀន។ ដូច្នេះត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីបានទម្លាប់ល្អនិងសុខភាពល្អមកវិញ។
ទាំងនេះជាវិធីងាយៗ ដែលអ្នកអាចចៀសវាងការហូបអាហារសម្រន់ពេលយប់ជ្រៅបានដោយងាយ៖

១ ត្រូវប្រាកដថាអ្នកញ៉ាំកាឡូរីគ្រប់គ្រាន់ពេញមួយថ្ងៃនេះ។ នៅពេលអ្នករំលងអាហារណាមួយឬញ៉ាំតិច រាងកាយនឹងចាប់ផ្ដើមឃ្លានកាឡូរីទាំងនោះនៅពេលយប់មិនខាន។
ទាំងនេះអាចបណ្ដាលឲ្យទៅជាទម្លាប់មួយអាក្រក់ ជាពិសេសគឺខូចក្រពះនិងពោះវៀនរយះពេលយូរ។

២ កាត់បន្ថយពេលវេលារវាងអាហារពេលល្ងាចនិងចូលគេង។ ប៉ុន្តែប្រសិនបើអ្នកទុកពេលទទួលទានយូរពេក រាងកាយចាប់ផ្ដើមឃ្លានអាហារលើសដើម។ អ្នកអាចហូបតិចៗនៅចន្លោះម៉ោងល្ងាច បើឃ្លានយប់អាចហូបអាហារផ្ដល់សុខភាពដល់រាងកាយមកវិញ។ ធ្វើដូចនេះក៏ដើម្បីចៀសវាងទទួលទានអាហារមិនល្អនាពេលយប់។
ត្រូវចាំថា អាហារសុខភាពទោះញ៉ាំយប់ក៏មិនសូវមានបញ្ហាដូចពពួកអាហារមានខ្លាញ់ឆ្អែតឬជាតិផ្អែមច្រើនដែរ។

៣ ញ៉ាំអាហារសម្រន់ដែលមានសារធាតុចិញ្ចឹមល្អ និងឆាប់ឲ្យពោះឆ្អែតបានយូរ។ ការញ៉ាំអាហារសម្រន់ល្អ គ្មានគ្រោះថ្នាក់អ្វីទេ កុំឲ្យតែញ៉ាំអាហារសម្រន់ពពួក fast food។
ទោះយ៉ាងណា អ្នកគួរតែជ្រើសរើសអាហារដែលមានជាតិសរសៃនិងប្រូតេអ៊ីនខ្ពស់ ហើយញ៉ាំយឺតៗ ទើបធ្វើឲ្យពោះឆ្អែតបានយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?