សុខភាព
ស្ត្រីដែលមានក្រុមឈាមដក(-) ប្រឈមបញ្ហាអ្វីខ្លះពេលមានផ្ទៃពោះ
ជាទូទៅនៅពេលស្ត្រីជាម្តាយមានក្រុមឈាមដក(-) ហើយទារកមានក្រុមឈាមបូក(+), ប្រព័ន្ធភាពស៊ាំ ម្តាយអាចបង្កើត អង់ទីករ ប្រឆាំងនិង កោសិការបស់ទារក ប្រសិនបើទារកដែលកំពុងពពោះនេះមិនមែន ជាការពពោះកូនទីមួយ។
១) កត្តាប្រឈមៈ ស្ត្រីណាខ្លះអាចមានបញ្ហានេះ?
នៅពេលចាប់ផ្តើមមានផ្ទៃពោះ ក្រុមឈាម Rhésus (រេស៊ីស) ត្រូវតែដឹង។ incompatibilité rhésus កើតមានលើស្ត្រី ដែលមានក្រុមឈាមrhésus ដក( A-,B-,AB-, O-) ហើយទារកក្នុងផ្ទៃមានក្រុមឈាមrhésus បូក(A+, B+, AB+, O+)!
២) ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះងាយយល់៖
គ្រាប់ឈាមក្រហមនៃទារកដែលមានrhésus (+) នៅលើសំបកមានantigène D, រីឯម្តាយដែលមានក្រុមឈាម rhésus (-) គឺមិនមាន antigène Dនោះទេ។ ធម្មតាក្រោយពេលសម្រាលកូន (delivery), ឬរលូតកូន (miscarriage), ឬរំលូតកូន (abortion), ឬកូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយ ក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières)។ នៅពេលពរពោះលើកក្រោយ អង់ទីករនេះនឹងប្រឆាំងនឹង កោសិកាទារកដែលមានantigène D ដែលខ្លួនម្តាយគិតថាជារបស់ចម្លែក។ ទារកប្រឈមនឹងការខូចខាតគ្រាប់ ឈាមក្រហម (anémie hémolytique )ដែលធ្វើឲ្យចុះខ្សោយហើយ អាចស្លាប់ក្នុងពោះ។

៣) ម្តាយRhésus (-) ហើយ ទារក rhésus (+): ប្រការគួរយល់ដឹង៖
⁃ នៅពេលផ្ទៃពោះកូនទីមួយ ពុំមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃទេ ព្រោះឈាមម្តាយនិងឈាមកូន ត្រូវខណ្ឌចែកដោយឡែកពីគ្នាដោយសាសុក។
⁃ គ្រោះថ្នាក់គឺកើតលើផ្ទៃពោះកូនបន្តបន្ទាប់
⁃ ធម្មតាពេលសម្រាលកូន (delivery), រលូតកូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières) ប្រឆាំងនឹង កោសិកាទារកដែលមាន antigène D ហើយដែលខ្លួនម្តាយគិតថាជារបស់ចម្លែក។
⁃ នៅពេលពរពោះផ្ទៃពោះបន្ទាប់ បើទារកនៅតែ rhésus(+), anticorps របស់ម្តាយអាចឆ្លងកាត់សុកចូលទៅឈាម កូនហើយវាយបំផ្លាញគ្រាប់ឈាមក្រហមកូន(hemolytic)ដែលធ្វើឲ្យទារកអាចស្លាប់ក្នុងពោះដោយសារការ ខូចខាតគ្រាប់ឈាមក្រហម។

៤) ផលវិបាក
ស្ត្រីប្រឈមនឹងការរលូតកូនឬកូនស្លាប់ក្នុងពោះ។
៥) ការការពារឬបង្ការ៖
⁃ ការស្វែងរក agglutines irrégulières ពេលចាប់ផ្តើមមានផ្ទៃពោះ
⁃ ការតាមដានស្ត្រីដែលប្រឈម ដោយការពិនិត្យឈាម និងតាមដានអេកូទារកក្នុងផ្ទៃ
⁃ ការចាក់ថ្នាំ Immunoglobulines anti-D ក្រោយពេលសម្រាលកូនម្តងៗ ក្រោយពេលរំលូតកូន ឬរលូតកូន ដើម្បី neutraliser គ្រាប់ឈាមក្រហមដែលrhésus (+) ក្នុងបំណង ចៀសវាងការផលិតអង់ទីករ agglutinines irrégulières ដើម្បីការពារទារកពេលផ្ទៃពោះបន្ទាប់។
⁃ ការចាក់បង្ការពេលកំពុងពរពោះអាចធ្វើបានចំពោះស្ត្រីនៅ ត្រីមាសទី៣នៃគ៍ភ។

“សូមមកពិភាក្សានិងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលានិងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យផលប៉ះពាល់ដល់ម្តាយ និងទារក”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មិនមែនគ្រប់ការលេងកីឡាទាំងអស់ ផ្ដល់នូវសុខភាពល្អនោះទេ ប្រសិនបើលោកអ្នកមិនដឹងចំណុចខាងក្រោមនេះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី