សុខភាព
មកយល់ដឹងពី ជំងឺស្ទះសរសៃឈាមបេះដូង!
១) អ្វីជាជំងឺស្ទះសរសៃឈាមបេះដូង?
– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាល់ បណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអត្រាមរណភាព។
២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Artheroscleiosis)។
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)

– ពិសាបារី
– ពិសាស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។
៤) រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំ:
• បែកញើស
• ឡេះឡះ
• ថប់ដង្ហើម ឬហត់។
៥) ផលវិបាក៖
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failuie)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង -ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ៖
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponine)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)
៧) ការព្យាបាល៖
– ការឆ្លុះសរសៃឈាម និងពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។
៨) វិធីការពារ៖
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសាបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់។

“ ក្រុមគ្រូពេទ្យជំនាញឯកទេសបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍ រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីជំងឺបេះដូង និងសរសៃឈាម ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល