សុខភាព
គួរចាប់អារម្មណ៍ការឈឺចាប់នៅអាងត្រគាក ដែលស្ត្រីជួបប្រទះញឹកញាប់!
ការឈឺចាប់នៅអាងត្រគាក ជារឿងជួបប្រទះញឹកញាប់ជាងគេក្នុងជីវិតរស់នៅរបស់ស្ត្រី។ ស្ត្រីគួរចាប់អារម្មណ៍ថា ការឈឺចាប់នេះមួយចំណែកជារឿងធម្មជាតិរបស់ស្ត្រី (Physiological menses)ប៉ុន្តែមួយភាគធំ វាជារឿងមិនធម្មតា និងកើតឡើងដោយសារបញ្ហា និងជំងឺផ្សេងៗ៖
១) ការឈឺចាប់ជាខ្លាំង ដែលពុំធ្លាប់មាន (Acute pelvic pain)៖
នេះជាសញ្ញាដែលគួរឲ្យចាប់អារម្មណ៍លើមូលហេតុ ដែលបណ្តាលមកពីជំងឺផ្សេងៗ ហើយចាំបាច់ត្រូវធ្វើការព្យាបាលជាបន្ទាន់។ ជំងឺទាំងអស់នោះមានដូចជា៖
– ជំងឺដុំដៃស្បូន (Ovarian cyst): ដុំដៃស្បូនអាចរមូល ឬក៏បែកដែលបណ្តាលឲ្យហូរឈាមពេញពោះ។
– ជំងឺរលាកអាងត្រគាក (Pelvic inflammatory disease): វាបង្ករោគឡើងដោយបាក់តេរីនៅលើសរីរាង្គបន្តពូជស្ត្រី (ស្បូន ដៃស្បូន អូវែរ)។
– អាចជាជំងឺរលាកខ្នែងពោះវៀន (Appendicitis): ជាទូទៅវាឈឺនៅផ្នែកអាងត្រគាកខាងក្រោម និងផ្នែកខាងស្តាំ។
– ជំងឺរលាកស្រោមពោះ (Peritonitis): ជំងឺនេះវាមានសភាពធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវការព្យាបាលជាបន្ទាន់ បើពុំនោះទេវាអាចគ្រោះថ្នាក់ដល់អាយុជីវិត។
– ជំងឺរលាកផ្លូវបង្ហូរនោម (Urinary tract infection): ជំងឺនេះជាទូទៅឈឺចាប់នៅអាងត្រគាក ហើយរាលដាលទៅផ្នែកខាងក្រោយ ជាពិសេសនៅពេលយើងបន្ទោបង់ទឹកនោម និងបណ្តាលឲ្យយើងនោមញឹក។
– ជំងឺទល់លាមក (Constipation or bowel spasm): ជំងឺនេះកើតឡើងម្តងម្កាល ជាករណីកម្រ ប៉ុន្តែវាអាចធ្ងន់ធ្ងរដែលបណ្តាលឲ្យស្ទះពោះវៀន។
– ជំងឺអាប់សែអាងត្រគាក (Pelvic abscess): វាបង្កឡើងដោយសារមានខ្ទុះនៅក្នុងអាងត្រគាក ជាពិសេសនៅដៃស្បូន តួស្បូន និងទ្វារមាស ដែលចាំបាច់ត្រូវមកសម្រាកពេទ្យ និងព្យាបាលជាបន្ទាន់។
២) ការឈឺចាប់អាងត្រគាករ៉ាំរ៉ៃ (Persistent or recurrent pelvic pain)៖
ការឈឺចាប់នេះជាទូទៅពាក់ព័ន្ធនឹងវដ្តរដូវរបស់ស្ត្រី ជាពិសេសឈឺចាប់នៅពេលមានរដូវ ទៅតាមស្ត្រីម្នាក់ៗ និងអាចបណ្តាលមកពីជំងឺរួមផ្សំមួយចំនួនទៀតដូចជា៖
– ជំងឺអង់ដូមេទ្រីយ៉ូស (Endometriosis): ជំងឺនេះធ្វើឲ្យស្ត្រីមានការឈឺចាប់ជារឿយៗ រាល់ពេលមានវដ្តរដូវ។
– ការរលាកអាងត្រគាករ៉ាំរ៉ៃ (Pelvic inflammatory disease): ភាគច្រើនបង្ករោគដោយមេរោគផ្សេងៗនៅលើសរីរាង្គបន្តពូជរបស់ស្ត្រី ដូចជា Chlamydia ឬក៏ Gonorrhoea ដែលតម្រូវឲ្យព្យាបាលដោយថ្នាំផ្សះ។
– ការរលាកពោះវៀន (Irritable bowel syndrome) ដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារដែលធ្វើឲ្យឈឺពោះ ហើមពោះ រាករូស និងទល់លាមកជាដើម។
– ជំងឺគីសដៃស្បូន (Recurrent ovarian cysts): ដុំគីសនេះជាធម្មតាអាចកើតហើយបាត់ទៅវិញ អាស្រ័យទៅតាមអរម៉ូននៃវដ្តរដូវ។
– ជំងឺស្រុតស្បូន (Prolapse of the womb): ជាទូទៅសរីរាង្គបន្តពូជរបស់ស្ត្រី ជាពិសេសនៅពេលមានវ័យចំណាស់ ត្រូវធ្លាក់ចុះតាមទ្វារមាសខុសទីតាំងធម្មតាចេញមកក្រៅតិច ឬច្រើនទៅតាមកម្រិតនៃជំងឺ ដែលបង្កឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ជីវភាពប្រចាំថ្ងៃរបស់ស្ត្រី។
– ជំងឺដុំស្បូន (Fibroids or adenomyosis): ជំងឺនេះជាទូទៅ ឈឺស្ទុំៗ និងមានអារម្មណ៍តឹងណែននៅលើអាងត្រគាក ហើយអាចឈឺចាប់ខ្លាំងនៅពេលដុំនេះរមួល ដែលស្ត្រីត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
៣) ការឈឺចាប់នៅអាងត្រគាក ចំពោះស្ត្រីមានផ្ទៃពោះ (Pelvic pain in pregnant women)៖
ស្ត្រីមានផ្ទៃពោះទាំងឡាយ គួរចាប់អារម្មណ៍ការឈឺចាប់នេះ អាចបណ្តាលមកពីជំងឺទាំងឡាយដូចរៀបរាប់ខាងលើក្នុងកំឡុងពេលគាត់មានផ្ទៃពោះ ប៉ុន្តែដោយឡែកស្ត្រីក៏អាចបណ្តាលមកពីគភ៌របស់គាត់ដូចជាៈ
– ជំងឺកូនក្រៅស្បូន (Ectopic pregnancy): ជំងឺនេះកើតឡើងនៅត្រីមាសដំបូងនៃគភ៌ ហើយធ្វើឲ្យហូរឈាមនៅក្នុងពោះ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
– ការរលូតកូន (Miscarriage threatening): កើតឡើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឲ្យស្ត្រីមានការកន្ត្រាក់ស្បូន និងធ្លាក់ឈាមតាមទ្វារមាស។
– កូនស្លាប់ក្នុងពោះ (MFIU): ជាទូទៅស្ត្រីជាម្តាយមានការឈឺពោះ ហើយទារកក្នុងផ្ទៃមិនកម្រើក។ ស្ត្រីជាម្តាយត្រូវប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រីជាបន្ទាន់ ដើម្បីពិនិត្យគភ៌របស់គាត់។
– ការសម្រាលកូនមុនខែ (Premature delivery): ជាទូទៅកើតនៅត្រីមាសចុងក្រោយ ដែលស្ត្រីមានការឈឺចាប់នៅអាងត្រគាក កន្ត្រាក់ស្បូន និងមានធ្លាក់ឈាម ឬក៏ហូរទឹកភ្លោះ នៅមុនថ្ងៃកំណត់នៃការសម្រាល។
ប្រសិនបើស្ត្រីដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមមេត្តារួសរាន់មកពិគ្រោះនិងពិនិត្យសុខភាព ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកយល់ដឹងពី ជំងឺស្ទះសរសៃឈាមបេះដូង!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ