សុខភាព
អ្នកចូលចិត្តញ៉ាំផ្អែមៗរាល់ថ្ងៃ មកមើលវិធីកាត់បន្ថយរបបអាហារដែលមានជាតិស្ករច្រើន
គ្រប់គ្នាបានដឹងហើយថា ជាតិស្ករច្រើនក្នុងអាហារគឺមិនល្អចំពោះសុខភាពឡើយ។ ទោះបីជាមានផលប៉ះពាល់អាក្រក់ក៏ដោយ តែនៅមានមនុស្សមួយចំនួនមានទម្លាប់ចូលចិត្តជាតិផ្អែមដដែល។
នេះជាវិធី ៥ យ៉ាងដែលយើងអាចធ្វើការផ្លាស់ប្ដូរជាតិស្ករតិចជាងមុន ក្នុងរបបអាហារសព្វថ្ងៃនេះ៖
១ កាត់បន្ថយស្ករក្នុងកាហ្វេឬតែពេលព្រឹក

បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលចូលចិត្តបន្ថែមជាតិស្ករ ចូលក្នុងតែឬកាហ្វេ សូមចាប់ផ្ដើមបន្ថែមតែពាក់កណ្ដាលនៃបរិមាណដែលអ្នកប្រើជាធម្មតា។ ធ្វើដូចនេះអ្នកនឹងទទួលបានការផ្លាស់ប្ដូររសជាតិបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ ហើយវាជាមធ្យោបាយងាយស្រួលក្នុងការកាត់បន្ថយស្ករ ។
២ ដឹងពីអាហារទទួលទានសព្វថ្ងៃនេះ
យើងអាចភ្ញាក់ផ្អើលនៅពេលដឹងថា តើស្ករប៉ុន្មាននៅក្នុងទឹកដោះគោជូរ ឬនំបុ័ងស្រូវសាលី ឬអាហារផ្សេងទៀតដែលផ្ទុកជាតិស្ករ។ នេះជារឿងសំខាន់ណាស់ដែលយើងត្រូវដឹងអំពីវា មុនពេលសម្រេចចិត្តទិញទំនិញណាមួយ។
៣ ផ្លាស់ប្តូរចំណង់ចំណូលចិត្ត

បើអ្នកជាមនុស្សចូលចិត្តទទួលទានបង្អែម ដូចជានំផ្អែមៗ ការ៉េម យ៉ាអ៊ួរ ឬនំខេកជាដើម សូមព្យាយាមបង្កើតវិធីព្យាបាលដោយខ្លួនឯង ដោយការផ្លាស់ប្ដូរចំណង់ចំណូលចិត្ត។ វាត្រូវការពេលវេលាច្រើន ប៉ុន្តែការគ្រប់គ្រងលើបរិមាណស្ករចូលទៅក្នុងផលិតផល ពិតជាអាចជួយកំណត់កម្រិតជាតិស្ករក្នុងរាងកាយបានច្រើន។
៤ ទទួលទានផ្លែឈើក្នុងបរិមាណតិចតួច

ត្រូវហើយ ទោះបីជាផ្លែឈើខ្លះមានសុខភាពល្អក៏ដោយ តែក៏មានផ្លែឈើខ្លះទៀតផ្ទុកនូវជាតិស្ករច្រើនជាងផ្លែឈើដទៃទៀតដែរ ជាពិសេសផ្លែឈើដែលក្រៀមៗដូចជាដំណាប់ ។ សូមរើសយកអាហារសម្រន់ដោយផ្ដោតលើជម្រើសដែលមានជាតិស្ករតិច និងស្លាកសញ្ញាលើផលិតផលទើបអាចកាត់បន្ថយជាតិផ្អែមបាន។
៥ ត្រូវប្រាកដថាអ្នកបានញ៉ាំអាហារឆ្អែតពេញពោះ

ជាតិស្ករច្រើនតែជ្រៀតចូលក្នុងកំឡុងពេលអ្នកញ៉ាំអាហារសម្រន់ ឬញ៉ាំមិនសោះ ដូច្នេះត្រូវប្រាកដថាអ្នកបានញ៉ាំអាហារឆ្អែតពេញមួយថ្ងៃ។ ចៀសវាងនាំឃ្លានហើយញ៉ាំអាហារផ្អែមៗច្រើន សូមជ្រើសរើសអាហារណាដែលមានជាតិប្រូតេអ៊ីននិងជាតិសរសៃខ្ពស់ ដើម្បីឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយអាចរារាំងការឃ្លានជាតិស្ករនៅពេលរសៀលឬយប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញថា៖ ខឹងច្រើន ធ្វើឲ្យយើងធាត់
ចុចអាន៖៣វិធីងាយៗ បញ្ឈប់ការទទួលទានអាហារពេលយប់ ដែលនាំឲ្យខូចសុខភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ