សុខភាព
ប្រយ័ត្ន! បើលេបថ្នាំជាមួយទឹកទាំង៥នេះ អាចឈឺលើសដើម
ប្រសិនបើឈឺត្រូវលេបថ្នាំ តែមិនមែនជាមួយទឹកសុទ្ធធម្មតា អាចបន្សាបជាតិថ្នាំ ឬខ្លះអាចប្រតិកម្មជាមួយទៀត ហើយបើនៅតែបន្តទៀតទោះពេទ្យពូកែយ៉ាងណាក៏ពិបាកព្យាបាលឲ្យជាដែរ។ ឱសថការី គីម កាណែល បានឲ្យដឹងថា ទឹកដែលអាចយកមកលេបថ្នាំបានជាទឹកធម្មតា មិនក្ដៅមិនត្រជាក់ ហើយប្រភេទទឹកដូចខាងក្រោម ៥ នេះ ពេលផឹកទៅធ្វើឲ្យថ្នាំអស់ប្រសិទ្ធភាព។
១- ទឹកតែ
លេបថ្នាំជាមួយទឹកតែ គ្មានប្រសិទ្ធភាពឡើយ ព្រោះជាតិចត់របស់តែ (Tanin) ចូលទៅរារាំងការស្រូបជាតិថ្នាំចូលក្នុងរាងកាយ ជាហេតុនាំឲ្យប្រសិទ្ធភាពថ្នាំមិនបានពេញលេញ។ ជាការល្អប្រសិនបើលេបថ្នាំ គួរផឹកទឹកតែចន្លោះពី ១-២ ម៉ោង មុន ឬក្រោយ។
២- កាហ្វេ
ជាតិកាហ្វេអ៊ីនអាចមានប្រតិកម្មជាមួយថ្នាំមួយចំនួន ហើយការស្រូបរបស់ថ្នាំក៏អាចប៉ះពាល់ដែរ។
៣- ទឹកផ្លែឈើ
ទឹកផ្លែឈើមួយចំនួនអាចធ្វើឲ្យប៉ះពាល់ជាមួយថ្នាំ សកម្មភាពថ្នាំប្រែប្រួល ប្រសិទ្ធភាពថ្នាំធ្លាក់ចុះ និងអាចបង្កើនឲ្យមានប្រតិកម្មអន្តកម្មថ្នាំកើតឡើង។ ឧទាហរណ៍ ទឹកក្រូចថ្លុង មិនអាចប្រើជាមួយថ្នាំលើសឈាម ប្រភេទកាល់ស្យូម Chanel blockers មួយចំនួន (Nifedipin)។
៤- ទឹកដោះគោ
ទឹកដោះគោ ដូចគ្នាទៅនឹងទឹកតែដែរ ហើយប្រសិនបើចង់ផឹកទឹកដោះគោ គួរតែផឹកមុន ឬក្រោយថ្នាំ ១ ម៉ោង។ ក្នុងទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ថ្វីត្បិតវាល្អសម្រាប់សុខភាព ប៉ុន្តែទឹកដោះគោបានធ្វើឲ្យប៉ះពាល់ការស្រូបជាតិថ្នាំ។
៥- ទឹកក្ដៅ ឬត្រជាក់ខ្លាំង
ការញ៉ាំថ្នាំជាមួយ ទឹកក្ដៅ ឬត្រជាក់ខ្លាំង អាចធ្វើឲ្យសារធាតុគីមីរបស់ថ្នាំមានការប្រែប្រួល។ វាអាចបង្កើនហានិភ័យនៃផលរំខានរបស់ថ្នាំ ដូចនេះគួរលេបថ្នាំជាមួយទឹកស្អាតក្នុងសីតុណ្ហភាពធម្មតា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វេជ្ជបណ្ឌិតព្រមានគ្រោះថ្នាក់ចំពោះស្ត្រីលេបថ្នាំពន្យារកំណើត មុនពេលចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត