Connect with us

សុខភាព

ត្រូវ​ប្រុងប្រយ័ត្ន ការពុល​ចំណីអាហារ ព្រោះ​វា​ឲ្យ​ប៉ះពាល់​ដល់សុខភាព ជាពិសេស​អាយុជីវិត

បានផុស

នៅ

​ការពុល​ចំណីអាហារ​តែងតែ​កើត​ឡើងជា​ប្រចាំថ្ងៃ​ ដែលនាំឲ្យប៉ះពាល់​ដល់​ការរស់នៅ និង​សុខភាព​របស់​យើង រហូតដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង​។ ការពុល​ចំណីអាហារ ​គឺជា​ការបរិភោគ​អាហារ​ដែលមាន​មេរោគ សារធាតុពុល ឬសារ​ធាតុគីមី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាលឲ្យ​មានការ​ពុល​ចំណីអាហារ​?

​ការពុល​ចំណីអាហារ​មាន​កត្តា​ចម្បង​ជាច្រើន​ដែល​ចូលរួម​ដូចជា ៖

– ការបរិភោគ​អាហារ​ដែល​គ្មាន​អនាម័យ ចម្អិន​មិនបាន​ឆ្អិន​ល្អ និង​មាន​មេរោគ (​បាក់តេរី វីរុស អាមីប បា​រ៉ា​សីត​…) ដូចជាៈ salmonella, staphylococcus, clostridium perfingens, bacillus cereus, clostridium botulinum….

– មិនបាន​លាង​សំអាត​បន្លែ ផ្លែឈើ សម្ភារៈ​ចម្អិន​អាហារ ឲ្យ​បាន​ស្អាត​។​

– ការបរិភោគ​ចំណីអាហារ​ ដែល​មាន​សារធាតុ​គីមី និង​សារធាតុពុល​។​

– ការបរិភោគ​អាហារ​ដែល​ហួស​ថ្ងៃ​កំណត់ និង​រក្សា​គុណភាព​មិនបាន​ត្រឹមត្រូវ​។​

– មិនបាន​លាង​សំអាត​ដៃ​មុនពេល​ញ៉ាំ​ចំណីអាហារ​។​

២) រោគសញ្ញា​នៃ​ការពុល​ចំណីអាហារ​៖

​រោគសញ្ញា​ដែល​កើត​ឡើងជា​ញឹកញាប់​រួមមាន​:

– ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល រាករូស ឈឺ​ពេញ​ពោះ វិលមុខ អស់​កម្លាំង​ខ្លាំង​។​

– រោគសញ្ញា​នៃ​ការបាត់បង់​សារធាតុ​ទឹក (​ស្ងួត​មាត់ ស្រេកទឹក​) ដែល​ប​ណា្ត​ល​មកពី​ការ​ក្អួត និង​រាករូស​ខ្លាំង​។​

​រោគសញ្ញា​ធ្ងន់ធ្ងរ​រួមមានៈ​

– សម្ពាធ​ឈាម​ធ្លាក់ចុះ ជីពចរ​ដើរ​ញាប់ ឬ​ខ្សោយ​

– រាករូស​និង​ក្អួត​ច្រើនដង​រយៈពេល​យូរ​

– ពិបាក​និយាយ សន្លឹម ឬ​បាត់បង់​ស្មារតី​

– ក្តៅខ្លួន​ខ្លាំង​លើសពី ៣៨ អង្សា​សេ និងរ​ងារ​ញាក់​។​

៣) តើ​មនុស្ស​ប្រភេទ​ណាខ្លះ​ដែល​ងាយ​ប្រឈម​និង​មាន​គ្រោះថ្នាក់​បំផុត​ក្នុង​ការ​ពុល​ចំណីអាហារ​?

– កុមារ​ដែល​មាន​អាយុ​តិច​ជាង ៥ ឆ្នាំ​

– ស្ត្រី​មាន​ផ្ទៃពោះ​

– មនុស្ស​ចាស់​ដែល​មាន​អាយុ​លើសពី​៧០​ឆ្នាំ​

– មនុស្ស​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

៤) តើ​អ្វី​ទៅជា​ផលវិបាក​នៃ​ការពុល​ចំណីអាហារ​?

​ផលវិបាក​របស់​វា​រួមមាន​៖

– ខ្សោយ​ក្រលៀន និង​កោសិកា​ថ្លើម​

– ការ​ស្លេកស្លាំង​ដោយ​ការ​បែក​គ្រាប់​ឈាម ខ្សោយក្រលៀន និង​កំណក​ឈាម​ថយចុះ (Hemolytic-uremic syndrome)

– ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ឲ្យ​មាន ការ​សម្រាល​មុន​កំណត់ ការ​រលូត និង​ការលូតលាស់​ទារក​ខុសធម្មតា​។​

៥) វិធី​ការពារ​៖

​យើង​អាច​បង្ការ​ការពុល​ចំណីអាហារ​នេះ​បាន ដោយ​:

– លាង​សំអាត​បន្លែ ផ្លែឈើ សាច់ និង សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបឲ្យបាន​ស្អាត​។​

– ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត​និង​ឆ្អិន​ជានិច្ច​។​

– ត្រូវ​រក្សាទុក បន្លែ ផ្លែឈើ សាច់ នៅក្នុង​សីតុណ្ហភាព​តូច​ជាង ៥ សង្អារ​សេ ហើយ​បើ​នៅក្នុង​ប្រព័ន្ធ​កម្ដៅ​ត្រូវ​លើសពី ៦០ អង្សា​សេ​។​

– ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង អាហារ​សមុទ្រ​។​

– ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន ឲ្យ​ដាច់ដោយឡែក​ពីគ្នា​។​

– ហាម​ប្រើប្រាស់​សារ​ធាតុគីមី​ក្នុងការ​ចម្អិន​អាហារ​។​

– កុំ​ប្រើប្រាស់​ចំណីអាហារ​ដែល​ហួស​កាលកំណត់​ប្រើប្រាស់​។​

– ត្រូវ​លាងដៃ​នឹង​សាប៊ូ​មុនពេល និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយពេល​បន្ទោបង់​រួច​។​

៦) តើ​យើង​ត្រូវធ្វើ​ដូចម្តេច​នៅពេល​ពុល​ចំណីអាហារ​?

​រាល់​ការពុល​ចំណីអាហារ​ ត្រូវតែ​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​ផលវិបាក​ផ្សេងៗ​ដែល​កើតឡើង​។​

«​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ដូចខាងលើ សូម​មក​ពិគ្រោះ និង​ទទួល​ការព្យាបាល ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជៀសវាង​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​គួរ​ចាប់អារម្មណ៍​ការឈឺចាប់​នៅ​អាង​ត្រគាក ដែល​ស្ត្រី​ជួបប្រទះ​ញឹកញាប់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

Sokha Hotels

ព័ត៌មានពេញនិយម