Connect with us

សុខភាព

​ការព្យាបាល​តម្រង​កែវភ្នែក​ស្រអាប់​ដោយ​កាំរស្មី

បានផុស

នៅ

​ជំងឺភ្នែកឡើងបាយ​ គឺជា​ជំងឺ​ដែល​កែវភ្នែក​ភ្លឺ​ថ្លា​ពី​ធម្មជាតិ​របស់​អ្នក​ប្រែជា​ស្រអាប់​ស ធ្វើ​ឲ្យ​គំហើញ​របស់​អ្នក​ធ្លាក់ចុះ​ស្រវាំង​បន្ដិច​ម្ដងៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺភ្នែកឡើងបាយ​អាច​ព្យាបាល​ជាសះស្បើយ​តាមរយៈ​ការវះកាត់ និង​ការប្រើ​ម៉ាស៊ីន Phacoemulsification បូម​យក​កែវភ្នែក​ដែល​ស្រអាប់​ចេញ ដោយ​រក្សាទុក​នូវ​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​របស់​អ្នកជំងឺ​ ដើម្បី​ដាក់​កែវ​សិប្បនិម្មិត​ថ្លា​ចូល​ក្នុង​តម្រង​កែវ​នេះ​វិញ​។ ក្រោយ​ការវះកាត់​ភ្នែក​ឡើងបាយ​អ្នកជំងឺ​អាច​មើលឃើញ​ច្បាស់​ឡើងវិញ​។ តាម​ការសិក្សា​ស្រាវជ្រាវ​នៅលើ​ពិភពលោក​ក្នុង​រយៈពេល ពី​២ ទៅ ៥​ឆ្នាំ អ្នក​ដែល​បាន​បក​បាយ​ភ្នែក​រួចហើយ​អាចមាន​បញ្ហា​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​ឡើង​ស្រអាប់​ដោយ​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ថា ​ដូច​មាន​បាយ​ភ្នែក​ម្ដងទៀត​។ អាការ​:​ទាំងនោះ​រួមមាន​ដូចខាងក្រោម​៖

-​ស្រវាំងភ្នែក​ជាង​មុន​បន្តិច​ម្ដងៗ​លក្ខណ​:​ស្រដៀង​នឹង​មុនពេល​បក​បាយ​

-​ចាញ់​ពន្លឺ​ថ្ងៃ​

-​មើលឃើញ​ចំណាំងផ្លាត​ពន្លឺ​ខុសធម្មតា​

-​អាច​ហៀរ​ទឹកភ្នែក​ពេល​ត្រូវ​ពន្លឺ​ខ្លាំង​

​ក្នុងករណី​មាន​រោគសញ្ញា​ដូចខាងលើ សូម​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ ដើម្បី​ទទួល​ការព្យាបាល​ដោយ​ការបាញ់​កាំរស្មី​ឡេ​ស័​រលាង​ទម្លុះ​ស្រទាប់​កែវ​ដែល​ឡើង​ស្រអាប់​នេះ​ ដោយ​បច្ចេកទេស YAG-Capsulotomy ដើម្បីឲ្យ​អ្នកជំងឺ​អាច​មើលឃើញ​ច្បាស់​ឡើងវិញ​។ បច្ចេកទេស​នេះ​ជាការ​ព្យាបាល​ដែល​មិនមាន​ការឈឺចាប់ មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​ខ្ពស់ ដោយមាន​ផលប៉ះពាល់​តិចតួច​បំផុត​។ ការព្យាបាល​ចំណាយពេល​ត្រឹមតែ ៥ ទៅ ១០​នាទី ដោយ​មិនចាំបាច់​មានការ​វះកាត់​ម្តងទៀត​នោះទេ​។​

​សូម​ទំនាក់ទំនង​សួរ​ព័ត៌មាន និង​ប្រឹក្សា​យោបល់​បន្ថែម​ចំពោះ​ការពិនិត្យ និង​ព្យាបាល​បញ្ហា​ស្រទាប់​តម្រង​កែវ​ស្រអាប់​នេះ ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖​ បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម អំឡុងពេល​មាន​ផ្ទៃពោះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៧ នាទីutes មុន

ធន់​ វណ្ណា​ រំលឹក​អនុស្សាវរីយ៍​ឈរ​សុំ​លោក​ ធន់ សុភា​ ដដែល​ៗតាំង​ពី​ព្រឹក​ដល់​ល្ងាច

ព័ត៌មានជាតិ១០ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានជាតិ៤០ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម