សុខភាព
ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ?
បច្ចុប្បន្នអារឿងផឹកស្រាពេញនិយមណាស់ ទាំងក្មេងទាំងចាស់ មិនថាស្រី មិនថាប្រុស ភាគច្រើនសុទ្ធតែមានជំនាញមែនទែន។ ប៉ុន្តែធ្លាប់ចាប់អារម្មណ៍ ឬឃើញគ្នាយើងផឹកស្រា ស្រាប់តែសន្លប់ ឬវង្វេងវង្វាន់លែងដឹងអ្វីភ្លាមៗដែរអត់? ចុះដឹងហេតុអ្វីទេ? អាការៈនេះ គេហៅថាពុលស្រា ភាគច្រើនកើតឡើងនៅពេលយើងផឹកស្រាច្រើនក្នុងរយៈពេលខ្លី។ អ្វីគួរឲ្យបារម្ភខ្លាំងនោះ ពុលស្រា គឺប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ អាចបណ្តាលឲ្យស្លាប់បាន ហេតុនេះ កម្ពុជាថ្មី នឹងពន្យល់គ្នាយើងពីការពុលស្រា ក្នុងអត្ថបទខាងក្រោមនេះ។

១- រោគសញ្ញាពុលស្រា
រោគសញ្ញាពុលស្រា អាចកើតឡើងភ្លាមៗ ដោយអាស្រ័យលើកម្រិតស្រាយើងផឹក និងស្ថានភាពសុខភាពយើងផ្ទាល់ ដោយរោគសញ្ញាមានដូចជា៖
– វង្វេងវង្វាន់
– ពិបាកក្នុងការនិយាយ
– បាត់បង់លំនឹងរាងកាយ
– ក្អួត
– ដកដង្ហើមមិនប្រក្រតី
– ខ្លួនចុះត្រជាក់
– ស្បែកឡើងស្លេក
– បាត់បង់ស្មារតី
– ភាំង ស្រឡាំងកាំង (Stupor)

២- ពុលស្រាក្នុងស្ថានភាពណាចាំបាច់ត្រូវទៅពេទ្យ?
បើមានករណីផឹកច្រើនហួសហេតុ ឬឃើញមនុស្សពុលស្រា ត្រូវរកគ្រូពេទ្យឲ្យជួយភ្លាម ហើយនៅអំឡុងពេលរង់ចាំគ្រូពេទ្យ គួរធ្វើវិធីសង្គ្រោះបឋមដូចខាងក្រោមនេះ៖
– ត្រូវផ្អៀងជនរងគ្រោះទៅម្ខាង ក្នុងស្ថានភាពសុវត្ថិភាព (Recovery position) ហើយពិនិត្យមើល តើជនរងគ្រោះនៅដកដង្ហើមដែរអត់។
– បើនៅក្រោមកម្តៅថ្ងៃ ត្រូវយកជនរងគ្រោះមកកន្លែងម្លប់វិញ ហើយបើកម្ដៅរាងកាយចុះត្រជាក់ ត្រូវផ្ដល់កំដៅឲ្យជនរងគ្រោះ ដោយដណ្ដប់ភួយ ឬផ្លាស់ទីរងគ្រោះ ទៅជិតកន្លែងមានកម្តៅ។

– ត្រូវពិនិត្យមើលជនរងគ្រោះ និងតាមដានរោគសញ្ញា រហូតទាល់តែរថយន្តសង្គ្រោះបន្ទាន់មកដល់។ កម្រិតជាតិអាល់កុលនៅក្នុងឈាមជនរងគ្រោះ អាចនឹងកើនឡើងនៅចន្លោះពេល ៣០-៤០ នាទីក្រោយផឹក។ ករណីនេះ អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង។
– មិនគួរឲ្យអាហារ ភេសជ្ជៈ ឬថ្នាំពេទ្យ ទៅជនរងគ្រោះឡើយ។ ត្រូវចាំថា មានតែពេលវេលាទេ ទើបអាចបន្សាបជាតិស្រវឹងបាន ហេតុនេះ ងូតទឹក ដើរ ឬផឹកកាហ្វេ សុទ្ធតែមិនអាចជួយឲ្យស្វាងបានឡើង ផ្ទុយមកវិញ កាន់តែធ្វើឲ្យប្រឈមគ្រោះថ្នាក់ខ្លាំងថែមទៀត។
៣- ការព្យាបាលនៅមន្ទីរពេទ្យ

នៅមន្ទីរពេទ្យ ជនរងគ្រោះ នឹងត្រូវតាមដានយ៉ាងម៉ត់ចត់ រហូតទល់តែការសង្គ្រោះបន្ទាន់ចប់ ហើយអាចនឹងមានការព្យាបាលបន្ថែមទៀត រួមមាន៖
– ដាក់បំពង់ចូលក្នុងមាត់ និងបំពង់ខ្យល់ ដើម្បីជួយផ្លូវដង្ហើមស្រលះ យកចេញអ្វីស្ទះ និងបង្កើនការដកដង្ហើម។
– ចាក់ព្យួរសេរ៉ូមតាមសរសៃ ដើម្បីផ្ដល់ជាតិទឹក បង្កើនជាតិស្ករក្នុងឈាម និងវីតាមីនរាងកាយកំពុងត្រូវការ។
– ដាក់បំពង់ស្ដើងចូលក្នុងបង្ហួរនោម ដើម្បីបញ្ចេញទឹកនោមចូលក្នុងថង់មួយ បែបនេះជនរងគ្រោះ នឹងមិនលេចនោមទេ។
៤- គ្រោះថ្នាក់ដោយការពុលស្រា

បើយើងផ្ទាល់ ឬនរណាម្នាក់ពុលស្រា អាចមានអាការ ឬប្រឈមគ្រោះថ្នាក់ដូចជា៖
– ស្លាក់នឹងកម្អួត ឬហឺតយកកម្អួតខ្លួនឯង បណ្ដាលឲ្យស្លាប់ដោយសារស្ទះ និងខូតខាតសួត
– មានចង្វាក់ដង្ហើមមិនប្រក្រតី
– គាំងបេះដូង
– បាត់បង់ជាតិទឹកច្រើន ក្នុងករណីធ្ងន់ធ្ងរខ្លាំង អាចបណ្ដាលឲ្យខូចខួរក្បាលជារៀងរហូត
– រាងកាយចុះត្រជាក់ខ្លាំង
– ប្រកាច់ដោយសារជាតិស្ករក្នុងឈាមចុះទាប៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការទាំងនេះ
ចុចអាន៖ ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត