Connect with us

សុខភាព

ហេតុអ្វី​បានជា​កើត​ជំ​ងឺ​ស្ទះ​សរសៃឈាម​បេះដូង​? (Heart attack)

បានផុស

នៅ

១) អ្វី​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– គឺជា​ការ​ខូច ឬ​ស្លោក​សាច់ដុំ​បេះដូង​ស្រួច​ស្រាវ​ បណ្តាល​មក​ពី​សរសៃឈាម​ ដែល​ទៅ​ចិញ្ចឹម​បេះដូង (Coronary artery)​។​

– ជា​ជំងឺ ​ដែល​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​, ត្រូវការ​ការ​ព្យាបាល​ពិសេស និង​បន្ទាន់ (Absolute medical emergency) ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​។​

២) មូលហេតុ​

​ភាគច្រើន (​លើស​ពី​៩០%) បណ្តាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃឈាម​បេះដូង (Atherosclerosis)​។​

៣) ក្រុម​មនុស្ស​ ដែល​ប្រឈមមុខ​

– វ័យ​ចំណាស់ (​ប្រុស >៤៥​ឆ្នាំ​, ស្រី >៥៥​ឆ្នាំ​)

– លើស​ទម្ងន់​

– មាន​ជំងឺលើសឈាម​

– មាន​ជំងឺ​លើស​ជាតិ​ស្ករ​/​ទឹកនោមផ្អែម​

– មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ (High cholesterol)

– ពិសា​បារី​

– ពិសា​ស្រា​ច្រើន​

– ប្រវត្តិ​ក្រុម​គ្រួសារ​ មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។​

៤) រោគសញ្ញា​

– ឈឺ​ទ្រូង​ផ្នែក​ខាងមុខ​ខ្លាំង​រយៈពេល​យូរ (​លើស​ពី​៣០​នាទី​) ហើយ​អាច​សាយភាយ​ទៅ ក​, ដើមដៃ​, ស្មា​, ឬ​ថ្គាម​

– សញ្ញា​រួម​ផ្សំ​

• បែកញើស​

• ឡេះឡះ​

• ថប់ដង្ហើម ឬ​ហត់​។​

៥) ផលវិបាក

– វិបត្តិ ចង្វាក់បេះដូង​ធ្ងន់ធ្ងរ (Arrhythmia)

– ខ្សោយបេះដូង ( Heart failure)

– ចុះ​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ (Shock)

– គាំងបេះដូង ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ​

– ការ​វាស់​ចង្វាក់បេះដូង (EKG)

– ការពិនិត្យ​ឈាម អង់ស៊ីម​បេះដូង (Troponin)

– អេកូ​បេះដូង (Heart ultrasound)

– ការ​ថត​ឆ្លុះ​សរសៃឈាម​បេះដូង (Angiography)

៧) ការ​ព្យាបាល​

– កា​រឆ្លុះ​សរសៃឈាម និង ពង្រីក​ដោយ​រ៉ឺ​ស័​រ ជា​ជម្រើស​ដ៏​ល្អ និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ​បង្អស់ ចំពោះ​ការ​ព្យាបាល ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ (Angioplasty with stent)​។​

– ការ​ព្យាបាល​ ដោយ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ​។​

៨) វិធី​ការពារ​

– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ៣០​នាទី​ក្នុង​១​ថ្ងៃ​, ៥​ថ្ងៃ​ក្នុង​១​សប្តាហ៍​

– ឈប់​ពិសា​បារី​

– កាត់បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត​

– ជៀសវាង​អាហារ​ប្រៃ​ហួស​ប្រមាណ​

– កាត់បន្ថយ​អាហារ​សំបូរ​ជាតិ​ខ្លាញ់​, សាច់​

– កាត់បន្ថយ​ស្ថានភាព​តានតឹង​អារម្មណ៍ (Stress)

– គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បានល្អ​ ប្រសិនបើ​លើសឈាម​

– គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹមត្រូវ ​ប្រសិនបើ​លើស​ជាតិ​ស្ករ ទៅតាម​បទបញ្ជា​របស់​គ្រូពេទ្យ​

– រក្សា​ទម្ងន់​ឲ្យ​បាន​សមស្រប កុំ​ឲ្យ​លើស​ទម្ងន់​

– ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ ឲ្យ​បាន​ទៀងទាត់​។​

​ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាការៈ និង​រោគសញ្ញា​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​បេះដូង​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ​នេះ ​ឲ្យ​បាន​ទាន់​ពេល​វេលា ដោយ​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

“​ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រង់ចាំ​ស្វាគមន៍ រាល់​ការពិគ្រោះ​យោបល់ និង​ផ្តល់​ជូន​នូវ​ការ​ព្យាបាល​គ្រប់​ករណី​ជំងឺ​បេះដូង និង​សរសៃឈាម​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ការ​រក្សា​សុខភាព​តម្រង​នោម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម