Connect with us

សុខភាព

ការ​មាន​ផ្ទៃពោះ​លើស​ខែ ក៏​ជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​អ្នក​ម្តាយ​!

បានផុស

នៅ

​ជាទូទៅ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​គ្រប់​ខែ គឺត្រូវធ្វើ​ការ​សម្រាល​បុត្រ​នៅ​គភ៌​មាន​អាយុ​ចន្លោះ​ពី ៣៧ ទៅ ៤0​សប្តាហ៍​។ ក្នុងករណី​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ធ្វើការ​សម្រាល​បុត្រ​លើសពី​អាយុ ៤១​សប្តាហ៍​ឡើងទៅ នោះគេ​ហៅថា​ផ្ទៃពោះ​លើស​ខែ​។ ការ​មាន​ផ្ទៃពោះ​លើស​ខែ​នេះ គឺ​មិន​ត្រឹម​តែមាន​គ្រោះថ្នាក់​សម្រាប់​ទារក​នោះទេ អ្នក​ម្តាយ​ក៏​នឹង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ផលវិបាក​៖

​សម្រាប់​ស្ត្រី​ជា​ម្តាយ អាច​ប្រឈម​នឹងៈ​

– ការវះកាត់​យក​កូន​កាន់តែ​ច្រើនឡើង​

– ការ​ដាច់​រហែក​ទ្វារមាស​កម្រិត ៣ និង ៤

– ការធ្លាក់​ឈាម​ក្រោយ​សម្រាល​

– មាន​ជំងឺ Chorioamniotite

– ការបង្ក​រោគ​នៅក្នុង​ភ្នាស​ស្បូន (endométrite)

​ខ​) ការតាមដាន​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​លើស​ខែ​៖

– ត្រូវធ្វើ​ការតាមដាន​ផ្ទៃពោះ​ឲ្យ​បាន​កាន់តែ​ជាប់លាប់ ចាប់ពី​អាយុ​គភ៌ ៤១​សប្តាហ៍​

– គួរ​ធ្វើការ​តាមដាន ២-៣​ដង ក្នុង​១​សប្តាហ៍​

– វិធីសាស្ត្រ​ក្នុងការ​ធ្វើការ​តាមដាន​៖

• ការថយចុះ​នៅ​ចលនា​បម្រាស​របស់​កូន​ក្នុង​ពោះ ដែល​ធម្មតា​ស្ត្រី​ត្រូវការ​តាមដាន​ក្នុង​មួយថ្ងៃ (​កូន​ត្រូវមាន​ចលនា​បម្រាស​លើសពី ៣​ដង​ក្នុង​រយៈពេល ១​ម៉ោង​)​។​

• ការធ្វើ​ការវិភាគ​តាមរយៈ Monitoring នៅលើ​ចង្វាក់បេះដូង​កូន​

• ការធ្វើ​ការវិភាគ Iformatisé du RCF

• ការធ្វើ​អេកូ​សាស្ត្រ ដើម្បី​ស្វែងរក​នៅ​ការថយចុះ​បរិមាណ​ទឹកភ្លោះ​ដែល​ត្រូវធ្វើ ២ ទៅ ៣​ដង ក្នុង​១​សប្តាហ៍ ចាប់ពី​អាយុ​គភ៌​៤១​សប្តាហ៍​ឡើងទៅ (​ករណី​មានការ​ខ្វះ​ទឹកភ្លោះ ត្រូវធ្វើ​ការជំរុញឲ្យ​ឈឺពោះ​សម្រាល និង​បន្ថែម​ការតាមដាន​)​។​

​ចំណាំ​៖ អ្នក​ម្តាយ​ទាំងឡាយ​ត្រូវ​ចងចាំ​អំពី​កាលបរិច្ឆេទ​នៃ​ពេល​សម្រាល ដែល​កំណត់ដោយ​គ្រូពេទ្យ​ជំនាញ និង​ទុកដាក់​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុងករណី​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​លើស​ខែ គួរ​គប្បី​រួសរាន់​មកជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អាច​ជៀស​ផុតពី​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម អំឡុងពេល​មាន​ផ្ទៃពោះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម