បច្ចេកវិទ្យា
អ្នកជំនាញព្យាបាលផ្លូវចិត្តប្រាប់វិធីសាស្រ្តបំបាត់ស្រ្តេសពីការអាននិងដឹងលឺព័ត៌មានច្រើនជ្រុល
នៅលើបណ្តាញសង្គមសព្វថ្ងៃមានព័ត៌មានជាច្រើនទាក់ទងនឹងកូវីដ១៩ ព័ត៌មានសង្គម ពាក្យចចាមអារ៉ាម កើតមាននិងផ្សព្វផ្សាយច្រើនជារៀងរាល់ថ្ងៃ។ កត្តាទាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកតាមដានព័ត៌មាន ប្រឈមមុខនឹងភាពតានតឹង ស្ត្រេស ដោយសារការទទួលដឹងលឺព័ត៌មានទាំងនោះ។
អ្នកជំនាញព្យាបាលផ្លូវចិត្ត និងជាទីប្រឹក្សាជម្លោះសន្តិភាព លោកស្រី យឹម សុធារី បានចូលខ្លួនបកស្រាយបង្ហាញពីវិធីសាស្រ្តមួយចំនួនដែលអាចជួយបំបាត់ស្រ្តេសនិងភាពខ្វល់ខ្វាយបានដោយខ្លួនឯង។

វិធីសាស្រ្តដែលលោកស្រីណែនាំនោះគឺ ការឃ្លាតឆ្ងាយពីបណ្តាញសង្គមនិងការផ្អាកអានឬមើលព័ត៌មាន និងការចេះចម្រោះព័ត៌មាន។ មានន័យថា ប្រសិនបើបណ្តាញសង្គមលោតចេញព័ត៌មានឥតប្រយោជន៍ច្រើនហួសហេតុពេក អាចអូសចោល ឬមើលនិងអានព័ត៌មានណាដែលចាំបាច់សម្រាប់ការងារឬការសិក្សាប្រចាំថ្ងៃបានហើយ។ ចំនុចនេះមិនមែនជាហាមឃាត់មិនឱ្យមើលព័ត៌មានឡើយ តែអ្នកតាមដានត្រូវចេះកំណត់ថា ព័ត៌មានណាដែលសំខាន់និងមានសារៈប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។
មួយវិញទៀត ការធ្វើសកម្មភាពមួយចំនួននៅផ្ទះក៏អាចជួយបំបាត់ស្រ្តេសផងដែរដូចជា ការហាត់ប្រាណ សមាធិ ឬហាត់យូហ្គា ជាដើម។ សកម្មភាពទាំងអស់នេះសុទ្ធសឹងអាចលំហែខួរក្បាលនិងអារម្មណ៍ ប្រសិនបើធុញថប់ និងឈឺក្បាលដោយសារអានឬមើលព័ត៌មានច្រើន។

ចង់ដឹងថាលម្អិតអ្នកជំនាញព្យាបាលផ្លូវចិត្តរូបនេះរៀបរាប់លម្អិតយ៉ាងណានោះ សូមរង់ចាំទស្សនាវីដេអូឃ្លីបរបស់លោកស្រី ដែលត្រៀមចេញផ្សាយនៅពេលឆាប់ៗនេះ លើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អង្គភាពសារព័ត៌មានកម្ពុជាថ្មី។
សម្រាប់បងប្អូនដែលមានបញ្ហាផ្លូវចិត្តពាក់ព័ន្ធជាមួយបញ្ហាផ្ទាល់ខ្លួន ប៉ះទង្គិចផ្លូវចិត្ត ថប់អារម្មណ៍ ឬមានជំងឺធ្លាក់ទឹកចិត្ត អាចទំនាក់ទំនងដើម្បីជួបពិភាក្សាជាមួយលោកស្រី យឹម សុធារី អ្នកព្យាបាលផ្លូវចិត្ត តាមរយៈអ៉ីម៉ែល [email protected] ឬហ្វេសប៊ុកផេក Sotheary YIM៕
អត្ថបទដោយ៖ Jacqueli

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?