សុខភាព
៥ សំណួរពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ មានអ្នកចង់ដឹងច្រើន
បច្ចុប្បន្នកម្ពុជាកំពុងពន្លឿនដំណើរចាក់វ៉ាក់សាំងនៅតំបន់ដែលមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ពិសេសនៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏មានការចោទសួរ និងការចង់ដឹងច្រើន ដែលខាងក្រោមនេះជាសំណួរអំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានអ្នកសួរញឹកញាប់។
១. វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាខ្លះ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក?

មកដល់បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ និងផ្ដល់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ ប្រភេទទៀត រួមមាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំងផលិតនៅឥណ្ឌា និងកូរ៉េខាងត្បូង) Sinopharm និង Sinovac។
២.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចគ្រប់ដូស្តមានប្រសិទ្ធភាពបានប៉ុន្មាន?

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ទូទាំងប្រទេស បកស្រាយថា មកទល់ពេលនេះនៅលើពិភពលោក មិនមានការសិក្សាឲ្យបានច្បាស់លាស់នៅឡើយទេពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សាឃើញ គឺផលប្រយោជន៍របស់វ៉ាក់សាំងមានច្រើនណាស់ ឯប្រសិទ្ធភាពរបស់វ៉ាក់សាំងយ៉ាងហោចណាស់ក៏ ៦ខែឡើងដែរ។
៣. ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានអត់?

តាមអង្គការ UNICEF បច្ចុប្បន្ននេះ មិនទាន់មានទិន្នន័យស្ដីពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ សម្រាប់ស្ត្រីមានផ្ទៃពោះឡើយ ដូច្នេះ ស្ត្រីមានផ្ទៃពោះមិនត្រូវបានចាត់ទុកជាក្រុមអាទិភាព ឬជាក្រុមដែលគួរទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលនេះឡើយ។ ចំពោះស្ត្រីបំបៅដោះកូនវិញ អង្គការសុខភាពពិភពលោកផ្ដល់ជាអនុសាសន៍ថា ប្រសិនបើស្ត្រីដែលកំពុងបំបៅកូន គឺជាបុគ្គលិកសុខាភិបាល ឬស្ថិតនៅក្នុងក្រុមអាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នោះគួរផ្ដល់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនពួកគេ។ ការបំបៅកូនផ្ដល់អត្ថប្រយោជន៍ផ្នែកសុខភាពច្រើនដល់ស្ត្រី និងកូន អង្គការសុខភាពពិភពលោកមិនតម្រូវឲ្យស្ត្រីជាម្តាយផ្ដាច់ការបំបៅដោះកូន ក្រោយការចាក់វ៉ាក់សាំងនោះឡើយ។
៤. វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពពីវីរុសបំប្លែងខ្លួនទេ?

លោកស្រីវេជ្ជបណ្ឌិត Katharine O’brien បម្រើការនៅអង្គការសុខភាពពិភព (WHO) បានឲ្យដឹងថា តាមសង្កេតមើលពីវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅទូទាំងពិភពលោកនេះឃើញថា វ៉ាក់សាំងកូវីដ-១៩ នៅតែអាចការពារខ្លួនយើងបានវីរុសកូវីដ-១៩ បំប្លែងថ្មីមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតដដែលបន្តថា អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្តការពាក់ម៉ាស់ និងធ្វើការណែនាំពីវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ទោះបីជាយើងចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ដូសក៏ដោយ។
៥. ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?

ទោះបីជាយើងមិនមានអារម្មណ៍ពិបាកក្នុងខ្លួន គ្មានអាការៈក្ដៅខ្លួន ក្រោយចាក់វ៉ាក់សាំងក៏ដោយ ក៏រាងកាយយើងកំពុងផលិតអង់ទីករដើម្បីប្រឆាំងនឹងវីរុស មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ នេះបើតាមការលើកឡើងលោកវេជ្ជបណ្ឌិត Chris Thompson សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ Loyola នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។ មនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នាចំពោះវ៉ាក់សាំងដោយសារកត្តាមួយចំនួនតូចដូចជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក។ បន្ថែមពីលើនេះ ចំពោះអ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ ម្ដងហើយទទួលបានវ៉ាក់សាំង រាងកាយអាចនឹងបញ្ចេញប្រតិកម្មឆ្លើយតបនឹងវ៉ាក់សាំងខ្លាំងជាងមនុស្សធម្មតា។
វេជ្ជបណ្ឌិតដដែលបន្ថែមឲ្យដឹងថា ចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយក៏ដូចគ្នាដែរ នៅតែទទួលបានការការពារក្រោយចាក់វ៉ាក់សាំង ទោះជាមិនចេញអាការៈក្រោយចាក់វ៉ាក់សាំងក៏ដោយ គ្រាន់តែថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រាងកាយបង្កើតអង់ទីករយឺត និងអាចតិចជាងមនុស្សមានសុខភាពធម្មតា។ ទោះជាយ៉ាងណា ក្រោយចាក់វ៉ាក់សាំងនឹងទទួលបានការការពារសុខភាពដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ
ចុចអាន៖ មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល