សុខភាព
ប្រសិនជ្រុះសក់ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងនេះជាដំណោះស្រាយ
ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកនៅតែមានអាការឈឺតិចឬច្រើនយោងតាមស្ថានភាពសុខភាពរៀងខ្លួន។ ក្នុងនោះរោគសញ្ញាទូទៅដែលបន្តកើតមានគឺ ឈឺក្បាល និងឆាប់អស់កម្លាំង ដែលវាជាផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ បន្ទាប់ពីត្រឡប់ទៅផ្ទះវិញ។ ចំណែកអ្នកខ្លះមានបញ្ហាបាត់បង់ក្លិន និងរសជាតិប៉ុន្មានខែក្រោយពេលជាសះស្បើយពីជំងឺនេះ និងខ្លះទៀតប្រឈមបញ្ហាជ្រុះសក់។ ទោះបីជាយ៉ាងនេះក្ដី មិនចាំបាច់បារម្ភនោះទេ ដោយសារវាជាផលប៉ះពាល់ទូទៅ ហើយអ្នកអាចដោះស្រាយបញ្ហានេះបាន ដោយអនុវត្តតាមតិចនិកមួយចំនួនតាមអ្នកជំនាញណែនាំ។
ថ្វីត្បិតអ្នកខ្លះបានជ្រុះសក់បន្ទាប់ជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រដើម្បីបញ្ជាក់នៅឡើយ។ បញ្ហាជ្រុះសក់មួយចំនួនអាចបណ្ដាលមកពីស្រ្តេស និងការថប់បារម្ភ។ រីឯអ្នកដែលកង្វះសារធាតុចិញ្ចឹមក្នុងរបបអាហារ ក៏ជាចំណែកមួយធ្វើឲ្យសក់ជ្រុះដូចគ្នា។
ប្រសិនអ្នកបានជាសះស្បើយពីកូវីដ-១៩ ហើយជួបប្រទះបញ្ហាជ្រុះសក់ អ្នកអាចដោះស្រាយដោយ៖
- ហូបអាហារបំប៉នដែលសំបូរទៅដោយវីតាមីនD និងជាតិដែក ព្រមជាមួយការទទួលទានស៊ុត សណ្ដែក គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីសណ្ដែក ដែលជាប្រភពធម្មជាតិនៃសារធាតុ Biotin ជួយចិញ្ចឹមស្បែកក្បាលបានល្អ។
- ហាត់ប្រាណជាប្រចាំនិងទៀងទាត់ យ៉ាងហោចណាស់ ៣០ នាទីរាល់ថ្ងៃ ឬ ៥ ថ្ងៃនៅក្នុងមួយសប្ដាហ៍។
- រៀនធ្វើសមាធិយ៉ាងតិច ៥-១០ នាទី ដើម្បីជួយបន្ថយភាពស្មុគស្មាញ ក៏ដូចជារារាំងបញ្ហាផ្លូវចិត្ត។
- កក់សក់ជាប្រចាំ (កក់បានរាល់ថ្ងៃរឹតតែល្អ) ហើយកុំសិតសក់ជាមួយនឹងក្រាស់សរសៃតូចៗពេក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ រោគសញ្ញាមួយទៀតនៃវីរុសកូវីដ-១៩ ស្ត្រីប្រឈមហានិភ័យនេះខ្ពស់
ចុចអាន៖ សក់ជ្រុះជួនកាលអាចមកពីទម្លាប់របស់យើង
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង