សុខភាព
តើអ្វីជាជំងឺ “ ម៉េឡូអ៉ីតដូស” ? តើជំងឺនេះអាចបណ្ដាលឲ្យស្លាប់បានដែរឬទេ?
ជំងឺម៉េឡូអ៉ីតដូស គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរីម្យ៉ាងដែលរស់នៅក្នុងដី និងទឹកឈ្មោះ បើកខូលដេរ្យ៉ា ផ្សឺដូម៉ាឡី។ ការចំលងរោគកើតឡើងតាមរយៈ ការជ្រៀតចូលនៃមេរោគនៅតាមកន្លែងដែលស្បែកមានការដាច់រលាត់ តាមរយៈផ្លូវដង្ហើម ឬតាមរយៈផ្លូវអាហារ។
ប្រទេសក្នុងតំបន់អាស៊ី ផ្នែកភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ជាតំបន់ដែលមានការប៉ះពាល់ រីឯការយល់ដឹងទាក់ទងនិងជំងឺនេះហាក់នៅមានកម្រិតនៅឡើយ។
ក) កត្តាប្រឈម៖
កត្តាប្រឈមមានដូចជាកត្តាវេជ្ជសាស្ត្រ កត្តាមុខរបរ និង របៀបរបបរស់នៅ។
– កត្តាវេជ្ជសាស្ត្រមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺតម្រង់នោម ជំងឺសួត និង ជំងឺថ្លើមរ៉ាំរ៉ៃ ការពិសាស្រាច្រើនដល់កម្រិតស្រវឹង ការព្យាបាលដោយថ្នាំផ្សេងៗធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ជំងឺមហារីក។
– កតា្តមុខរបរ និង របៀបរបបរស់នៅដូចជាការរស់នៅប៉ះពាល់ដី និងទឹក(កសិករ អ្នកធ្វើចម្ការ អ្នកនេសាទ អ្នកធ្វើការងារសំណង់) អ្នកលេងកីឡាបាល់ទាត់ អ្នកបរិភោគទឹកមិនស្អាត។
ខ) រោគសញ្ញា៖
– ទម្រង់សំងំ: មេរោគអាចនៅសំងំក្នុងខ្លួនយើងរយៈពេលយូរដោយមិនមានរោគសញ្ញា
– ទម្រង់ស្រួចស្រាវ (រយៈពេលតិចជាងពីរខែ): រលាកសួតស្រួចស្រាវ បូសសរីរាង្គ( អណ្ដាត ថ្លើម តម្រងនោម ប្រូស្តាត បូសក្បាលឬក ដំបៅរលួយនៅលើស្បែក រលាកសន្លាក់ និងឆ្អឹង។
– ទម្រង់រ៉ាំរ៉ៃ(រយៈពេលលើសពីរខែ): រោគសញ្ញាស្រដៀងនឹងជំងឺរបេង មានដូចជាហើមកូនកណ្តុរនៅក ដំបៅរលួយ បូសនៅសរីរាង្គរ៉ាំរ៉ៃ។


គ) ការធ្វើរោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យត្រូវបានបញ្ជាក់ដោយការបណ្តុះមេរោគ ដែលមាននៅក្នុងឈាម ខ្ទុះ ទឹកនោម និងសំណាកផ្សេងៗ។
ឃ)ការព្យាបាល៖
ជំងឺនេះអាចព្យាបាលអោយជាដាច់បាន ដោយ ចែកជាពីរដំណាក់កាល
– ដំណាក់កាលសម្រុក(រយៈពេលយ៉ាងហោចណាស់១៤ថ្ងៃ) និង
– ដំណាក់កាលព្យាបាលបន្តអោយជាដាច់(យ៉ាងហោចណាស់ ៣ខែ)។
អត្រាស្លាប់នៅមានកម្រិតខ្ពស់នៅឡើយ (ប្រហែលជា៤០% នៅប្រទេសថៃ)។ ជំងឺនេះទាមទារឲ្យមានការព្យាបាលនិងយកចិត្តទុកដាក់ខ្ពស់ដើម្បីកាត់បន្ថយអត្រាស្លាប់។ សូមមកទទួលការព្យាបាលនៅតាមមន្ទីរពេទ្យជាមួយក្រុមគ្រួពេទ្យដែលមានជំនាញច្បាស់លាស់។


ង) វិធីបង្ការ៖
កាត់ផ្តាច់កត្តាចំលង និងកត្តាប្រឈមផ្សេងៗដូចជា
– កត្តាវេជ្ជសាស្ត្រ ធ្វើយ៉ាងណាឲ្យកម្រិតស្ករនៅទាប កាត់បន្ថយការប្រើប្រាស់ថ្នាំដែលធ្វើឲ្យប្រព័ន្ធភាពសាំចុះខ្សោយ។
– កត្តាមុខរបរ និង របៀបរបបរស់នៅ គួរពាក់ស្បែកជើងកវែង បើសិនជាអ្នកជាកសិករ គួរពាក់ម៉ាសពេលធ្វើដំណើរកាត់ខ្យល់ខ្លាំង សូមពិសាទឹកឆ្អិន។
រាល់ចម្ងល់ដែលពាក់ព័ន្ធ ឬចង់ស្វែងយល់ពិមានបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ត្រូវប្រុងប្រយ័ត្នចំពោះ ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម!

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ