Connect with us

សុខភាព

ប្រតិកម្មកម្រមួយ ក្រោយចាក់វ៉ាក់សាំងកូវីដ អ្នកប្រហែលមិនធ្លាប់ដឹង!

បានផុស

នៅ

វ៉ាក់សាំងកូវីដ ក៏អាចបង្កឲ្យមានប្រតិកម្ម ដូចជាវ៉ាក់សាំងទាំងអស់ដែរ។ ការឈឺដៃ មានអារម្មណ៍អស់កម្លាំងនិងឈឺក្បាល គឺស្ថិតក្នុងចំណោមផលប៉ះពាល់ ដែលគេរាយការណ៍ជាទូទៅ។ ប៉ុន្តែមនុស្សវ័យក្មេងមួយចំនួនតូច បានជួបប្រទះបញ្ហាបេះដូងបន្ទាប់ពីការចាក់វ៉ាក់សាំង។

មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា មានការកើនឡើងនូវរបាយការណ៍អំពីបញ្ហាបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំង mRNA (Pfizer Moderna) ចាប់តាំងពីខែមេសាមក ជាពិសេសចំពោះបុរសវ័យជំទង់និងមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។

បញ្ហាបេះដូងនេះគឺជារោគរលាកសាច់ដុំបេះដូង។ ដូច្នេះ តើឪពុកម្តាយនិងយុវវ័យគួរព្រួយបារម្ភដែរឬទេ?

CDC Study Shows Pfizer, Moderna Vaccines to be Highly Effective in 'Real  World' Conditions | Voice of America - English

លោកបណ្ឌិត Arnold Baskies ប្រធានក្រុមប្រឹក្សាផ្តល់យោបល់គ្រប់គ្រងជាសកល បានធ្វើការពន្យល់។

ថ្លែងទៅកាន់ទូរទស្សន៍ NBC10 Philadelphia លោកនិយាយថា “បច្ចុប្បន្ននេះ មានករណីកម្រមួយចំនួនដែលយើងហៅថាជា Myocarditis ដែលជាជំងឺរលាក ជះឥទ្ធិពលដល់សាច់ដុំបេះដូង។

NBC10 Philadelphia on Twitter: "Dr. Arnold Baskies, Chairman of the Global  Cancer Control Advisory Council, answers your coronavirus questions, like  how long it might take to return to normal and what will
លោកបណ្ឌិត Arnold Baskies ប្រធានក្រុមប្រឹក្សាផ្តល់យោបល់គ្រប់គ្រងជាសកល 

“ទិន្នន័យដែលយើងទទួលបានលើបញ្ហានេះ គឺមកពីប្រទេសអ៊ីស្រាអែល។ ហើយនៅក្នុងប្រទេសអ៊ីស្រាអែល។ អ្វីដែលសំខាន់គឺថា ក្នុងចំណោម មនុស្ស៥លាននាក់ដែលបានទទួលថ្នាំបង្ការ គឺមានជំងឺ Myocarditis ប្រហែលជា៦២ករណី ដែលទាក់ទងនឹងការចាក់វ៉ាក់សាំង”។

ជំងឺនេះ នឹងកើតឡើងបន្ទាប់ពីការចាក់ដូសទី២ ហើយជាធម្មតាក្នុងរយៈពេល៤ថ្ងៃបន្ទាប់ពីការចាក់។ ស្ថានភាពកម្រ ហាក់ដូចជាកើតមានចំពោះបុរសឬក្មេងជំទង់ ដែលមានអាយុចន្លោះពី ១៦ ទៅ ៣០ ឆ្នាំ។

What is Myocarditis?

វេជ្ជបណ្ឌិត Baskies បានសន្និដ្ឋានថា ជំងឺនេះគឺជាព្រឹត្តិការណ៍មិនធម្មតាមួយ ហើយបានកត់សម្គាល់ថា វាជាសញ្ញាបង្ហាញថា វ៉ាក់សាំងបានបង្កើតស្ថានភាពរលាក ហើយផ្នែកមួយដែលអាចទទួលរងផលប៉ះពាល់គឺសាច់ដុំបេះដូង។

ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែទទូចឲ្យគ្រប់គ្នាចាក់វ៉ាក់សាំង ដើម្បីការពារវីរុស ហើយថា ប្រតិកម្មនេះ មិនមានផលប៉ះពាល់ដល់អាយុជីវិតនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Express 

ចុចអាន​៖ ប្រសើរណាស់! ចិន ត្រៀមជួយ ប្រទេសរងគ្រោះដោយកូវីដខ្លាំងជាងគេនៅ អាស៊ាន ក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងចែកចាយក្នុងតំបន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម