សុខភាព
ហូបទឹកហើយកុំចោលសាច់ដូងឲ្យសោះ! វាមិនត្រឹមតែឆ្ងាញ់ តែផ្ដល់ប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ
ជាទូទៅមិនថាយើងឬគេ តែងហូបទឹកដូងហើយក៏ចោល ព្រោះខ្ជិលកាប់យកសាច់។ ប៉ុន្តែបើយើងបានដឹងពីគុណប្រយោជន៍នៃសាច់ដូង យើងនឹងលែងបោះវាចោលទៀតហើយ។
សាច់សថ្លាដែលមាននៅក្នុងផ្លែដូង វានាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចគ្នានឹងសារធាតុចិញ្ចឹមផ្សេងទៀតនៃទឹកដូងផងដែរ។
១ ល្អចំពោះសុខភាពបេះដូង

ជាការពិតដែលថាសាច់ដូងភាគច្រើនមានជាតិខ្លាញ់ ប៉ុន្តែនៅពេលយើងបានដឹងថាសាច់មានខ្លាញ់ឆ្អែត នេះអាចជំរុញកូលេស្តេរ៉ុលល្អនិងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ។
២ ជួយក្នុងការសម្រកទំងន់
ខុសពីជំនឿទូទៅដូង សាច់ដូងពិតជាអាចជួយឲ្យអ្នកស្រកទម្ងន់ ជំនួសឲ្យការតមអាហារឬមិនហូបអ្វីសោះ ប៉ុន្តែប្រសិនបើយើងបរិភោគក្នុងកម្រិតមធ្យមដែរ។ ខ្លាញ់ដែលមានថាមពលនៅក្នុងសាច់ធ្វើឲ្យយើងឆ្អែតបានយូរ ហើយចៀសវាងការញ៉ាំដោយមិនចាំបាច់។ បរិមាណប្រូតេអ៊ីនល្អដែលមាននៅក្នុងវាក៏ជួយផងដែរ។
៣ ជួយដល់ប្រព័ន្ធរំលាយអាហារ
សាច់ដូងគឺជាអាហារដែលមានជាតិសរសៃច្រើន ដែលជួយរំញោចការរំលាយអាហារបានយ៉ាងរលូន និងធ្វើឲ្យពោះវៀនមានសុខភាពល្អមិនធម្មតា។
៤ ជាអាហារថាមពល

ខ្លាញ់ដែលមាននៅក្នុងសាច់ដូងគឺជា triglycerides ជាខ្សែសង្វាក់មធ្យមដែលត្រូវបានបម្លែងទៅជាថាមពល ឲ្យរាងកាយរបស់យើង។សាច់ដូងមិនត្រឹមឆ្ងាញ់មួយមុខ តែផ្ដល់ថាមពលច្រើនអនេកដល់អ្នកទទួលទានវា។
៥ បង្កើនភាពស៊ាំក្នុងរដូវកាលកូវីដ
គុណតម្លៃរបស់សាច់ដូងប្រឆាំងអុកស៊ីតកម្មខ្ពស់ រួមទាំងមានលក្ខណៈប្រឆាំងនឹងការរលាក ធ្វើឲ្យរាងកាយមានភាពស៊ាំបានល្អនៅក្នុងសម័យកូវីដនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv
ចុចអាន៖អ្នកចូលចិត្តអាហារបួស មកមើលគុណប្រយោជន៍ដ៏មហាសាលពីមុខម្ហូបគ្មានសាច់សត្វនេះ

-
KPT+១៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់