សុខភាព
ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ
ការព្រងើយកន្តើយចំពោះវិធានការមួយចំនួន បន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងបណ្ដាលឱ្យថ្នាំបង្ការនេះមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់អ្នកនោះទេ។ ហេតុនេះបានជាអ្នកចាក់វ៉ាក់សាំងគ្រប់គ្នាត្រូវដឹងអំពីប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំងពីរលើក ដើម្បីជាជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។

១. ប្រការគួរធ្វើ
ផឹកទឹក៖ ក្រោយចាក់វ៉ាក់សាំងរួច មនុស្សភាគច្រើននឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះអ្នកដែលមិនទម្លាប់ផឹកទឹកច្រើន (២លីត្រ) ត្រូវបញ្ចូលជាតិទឹកឱ្យបានគ្រប់គ្រាន់ រីឯអ្នកផឹកគ្រប់គ្រាន់ត្រូវបន្ថែមជាតិទឹកលើសមុនបន្តិច។

សម្រាក៖ បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា ក្រោយទទួលវ៉ាក់សាំងត្រូវតែគេងឱ្យបានយ៉ាងហោច ៧ ម៉ោង ។ ការអត់ងងុយឬខំធ្វើការខ្លាំងបន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ។
អាហារ៖ ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយបានរហ័ស ជួយប៉ូវកម្លាំង និងជួយកាត់បន្ថយការឈឺចាប់ព្រមទាំងរលាកក្រោយពេលចាក់វ៉ាក់សាំង គួរហូបស៊ុបមិនថាជាស៊ុបសាច់មាន់ ត្រី ជ្រូក សាច់គោ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។

ភេសជ្ជៈ៖ មជ្ឈមណ្ឌលបង្ការនិងត្រួតនិត្យជំងឺឆ្លង CDC របស់អាមេរិក បានរកឃើញថា ការទទួលទានតែបៃតងនិងតែរមៀត បន្ទាប់ចាក់វ៉ាក់សាំង អាចជួយទប់ស្កាត់ការរលាក បន្ថែមជាតិទឹក ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង។
ហាត់ប្រាណ៖ ការហាត់ប្រាណក្រោយពីចាក់វ៉ាក់សាំងដូសទី១ឬទី២ក្ដី ពុំមានផលប៉ះពាល់អ្វីនោះទេ ។ ការធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស ហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការទៀតផង។ នេះបើតាមលោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិក បានលើកឡើង។
២. ប្រការមិនគួរធ្វើ
ហាមលេបថ្នាំបំបាត់ការឈឺចាប់៖ CDC អាមេរិក មិនអនុញ្ញាត្តឱ្យប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង៤៨ម៉ោង និងហាមប្រើក្រោយចាក់វ៉ាក់ផងដែរ លើកលែងតែមានករណីពិសេសដែលមានវេជ្ជបញ្ជារពីវេជ្ជបណ្ឌិតប៉ុណ្ណោះ។ នេះដោយសារតែថ្នាំទាំងនោះអាចរារាំងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ដោយធ្វើឱ្យវ៉ាក់សាំងមិនមានប្រសិទ្ធភាពពេញលេញដើម្បីការពារប្រឆាំងនឹងវីរុស។
ហាមផឹកស្រា៖ គ្រូពេទ្យជំនាញអាមេរិកាំងមកពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ព្រមាន ហាមផឹកស្រាដាច់ខាតមុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះសរីរាង្គមិនងាយបង្កើតអង់ទីគ័រការពារខ្លួននិងនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ហាមទទួលទានអាហារនិងផឹកភេសជ្ជៈមួយចំនួន
-អាហារហឹរ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការញ៉ាំហឹរច្រើនជ្រុលចំពោះអ្នកចាក់វ៉ាក់សាំង គួរតែត្រូវត្រណមព្រោះអាចរារាំងសរីរាង្គក្នុងការបង្កើតអង់ទីគ័រការពារខ្លួន។
-អាហារកែច្នៃ ឬ Fast Food៖ អាហារកែច្នៃច្រើនតែធ្វើពីគ្រឿងផ្សំច្រើនដូចជា ម្សៅ ស្ករ ខ្លាញ់មិនល្អ និងសារធាតុគីមី ដើម្បីរក្សាទុកបានយូរ ។ អាហារអស់នេះ អាចជំរុញដល់ភាពធាត់ និងអាចជះឥទ្ធិពលអាក្រក់ដល់រាងកាយឆ្លើយតបចំពោះវ៉ាក់សាំងកូវីដ ហើយនឹងបង្អាក់សកម្មភាពរបស់ប្រព័ន្ធភាពស៊ាំ។

–ភេសជ្ជៈផ្អែមៗ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ការញ៉ាំទឹកក្រូច ឬទឹកផ្លែឈើកំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំង អាចបង្កើនហានិភ័យសុខភាពច្រើនយ៉ាង ក្នុងនោះក៏បង្កផលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។ បើចេះតែបន្តផឹកភេសជ្ជៈនេះច្រើនពេក រាងកាយនឹងចុះខ្សោយ ហើយនាំឱ្យប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ។
ទោះយ៉ាងណា អាហារនិងភេសជ្ជៈប៉ុន្មានមុខនេះ មិនតម្រូវឱ្យតមដាច់ខាតនោះទេ ហើយកម្រិតបង្កហានិភ័យរបស់វា ក៏មិនធ្ងន់ធ្ងរខ្លាំងដែរ។ ប៉ុន្តែបើសិនអ្នកចាក់វ៉ាក់សាំងគ្រប់គ្នាចង់ឱ្យវ៉ាក់សាំងទទួលបានប្រសិទ្ធភាពខ្ពស់ គួរចៀសអាហារទាំងនេះមួយរយៈសិន (យ៉ាងហោចពីរសប្ដាហ៍ក្រោយចាក់វ៉ាក់សាំង) ដើម្បីទុកឱកាសឱ្យសរីរាង្គមានសមត្ថភាពបង្កើតអង់ទីគ័រការពារវីរុសបានល្អប្រសើរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរួច ហើយឆ្លងកូវីដ មានរោគសញ្ញាទាំង៤នេះ
ចុចអាន៖ ក្រៅពីវ៉ាក់សាំង មានហេតុផល១ទៀត នាំឲ្យមនុស្សពេញវ័យ ៨០ភាគរយនៅអង់គ្លេស ដុះអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព