សុខភាព
តិចអត់ដឹង! សាវម៉ាវមិនត្រឹមតែផ្អែមឆ្ងាញ់ តែអាចព្យាបាលជំងឺបានច្រើនយ៉ាង
សាវម៉ាវមិនត្រឹមតែឆ្ងាញ់ តែក៏មានអត្ថប្រយោជន៍រួមមាន ការព្យាបាលជំងឺតូចៗដូចជាបបូរមាត់ស្ងួត ធ្វើឲ្យសុខភាពភ្នែកប្រសើរ ការពារភាពស្លេកស្លាំង កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ការពារជំងឺមហារីក សំអាតតម្រងនោមជាដើម។
១ ព្យាបាលជំងឺតូចៗដូចជាបបូរមាត់ស្ងួតនិងស្ពឺមាត់
ហូបសាវម៉ាវនឹងបញ្ចេញបរិមាណវីតាមីន C ដ៏ច្រើនចូលក្នុងខ្លួន ដូចនេះវាដើរតួជាឱសថសម្រាប់ជំងឺបែបនេះ។ លើសពីនេះទៅទៀតវីតាមីន C មានប្រសិទ្ធភាពប្រឆាំង នឹងការឈឺបំពង់កក្នុងចំណោមជំងឺដទៃទៀត។
២ ធ្វើឲ្យប្រសើរឡើងនូវសុខភាពភ្នែក
ការសិក្សាបង្ហាញថា កង្វះវីតាមីន A នៅក្នុងខ្លួនគឺមានជាប់ទាក់ទងនឹងបញ្ហាភ្នែក។ កង្វះនេះបណ្ដាលឲ្យមានបញ្ហាភ្នែកស្រាល បើមិនបានព្យាបាលទេ វានឹងកាន់តែស្មុគស្មាញ។ ប៉ុន្តែបើយើងហូបសាវម៉ាវជាទៀងទាត់ ដូចប្រមូលផ្តុំវីតាមីន A ដើម្បីជួយកាត់បន្ថយបញ្ហាភ្នែក។

៣ បង្ការភាពស្លេកស្លាំង
ចៀសវាងការខ្សោយកម្លាំង ភាពស្លេកស្លាំងដែលបណ្ដាលមកពីការបាត់បង់ erythrocytes ហួសប្រមាណ សាវម៉ាវអាចជាឱសថដ៏មានប្រសិទ្ធភាព។ សាវម៉ាវមានបរិមាណដ៏ច្រើននៃជាតិដែកដែលចាំបាច់សម្រាប់ការបង្កើតជាតិដែក។ ការទទួលទានសាវម៉ាវនឹងផ្ដល់ឲ្យអ្នកនូវជាតិដែកដែលត្រូវការ ដើម្បីធ្វើឲ្យរាងកាយមានភាពស្រស់ថ្លាឡើងវិញ កាត់បន្ថយភាពស្លេកស្លាំង។
៤ កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់

កូលេស្តេរ៉ុលអាក្រក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគំរាមកំហែងជាច្រើនដល់រាងកាយ។ ក្នុងបរិមាណដ៏ច្រើនវាបណ្ដាលឲ្យមានជំងឺគ្រោះថ្នាក់ដូចជា ជំងឺបេះដូង ដែលអាចបណ្ដាលឲ្យស្លាប់បានយ៉ាងងាយស្រួល។ សាវម៉ាវអាចជួយកាត់បន្ថយកម្រិត LDL និងផ្ទុកសារធាតុ flavonoid សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពប្រឆាំងនឹងកូលេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន។
៥ ការពារជំងឺមហារីក
ជំងឺមហារីកគឺជាជំងឺមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនមនុស្សស្លាប់យ៉ាងច្រើននៅលើពិភពលោក។ ភាគច្រើនជំងឺមហារីកគឺទាក់ទងនឹងរ៉ាឌីកាល់សេរីនៅក្នុងខ្លួន មានប្រភពចេញពីអាហារដែលយើងហូបក្នុងសម័យបច្ចុប្បន្ន។ រ៉ាឌីកាល់សេរីនឹងបំផ្លាញរាងកាយយ៉ាងឆាប់រហ័ស ដោយភ្ជាប់ជាមួយកោសិកាមហារីក។ តែយើងអាចការពារខ្លួនបានដោយការហូបសាវម៉ាវដែលមានអត្ថប្រយោជន៍សុខភាពពិសេសការការពារជំងឺមហារីក។ ផ្លែឈើនេះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន ជួយលុបបំបាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ។

៦ សម្អាតតម្រងនោម
តម្រងនោមច្រោះឈាមនិងកម្ចាត់កាកសំណល់ចេញពីរាងកាយ បន្ទាប់មកត្រូវបានបញ្ចេញតាមទឹកនោម។ ទោះយ៉ាងណាគ្រួសក្នុងតម្រងនោមនិងខ្សោយតម្រងនោម បណ្ដាលឲ្យឈឺចាប់និងឆាប់ស្លាប់។ ការទទួលទានសាវម៉ាវគឺអាចជួយសម្អាតតម្រងនោមបានច្រើនជាងប្រើថ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖conserve

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត