សុខភាព
ប្រភេទអាហារដែលមិនគួរញ៉ាំច្រើន ក្រោយវ័យ ៣០ ឆ្នាំ
អ្នកប្រាកដជាគិតថានៅពេលមានអាយុចាស់ទៅ អ្នកនឹងប្រឈមជាមួយបញ្ហាពុកឆ្អឹងដែលមនុស្សជាច្រើនបាននិយាយតៗគ្នា។ ប៉ុន្តែអ្នកមិនបានគិតពីជំងឺផ្សេងៗទៀតដែលអាចនឹងកើតឡើងចំពោះអ្នក ប្រសិនបើមិនមានការប្រុងប្រយ័ត្នចំពោះអាហារដែលញ៉ាំក្នុងវ័យក្រោយ ៣០ ឆ្នាំ។
១. ជាតិស្ករ
ប្រជាជនអាមេរិកបរិភោគស្ករជាមធ្យមក្នុង ១ ឆ្នាំ ២៩ គីឡូក្រោម ប្រសិនបើការរំលាយអាហារយឺត វានឹងធ្វើឱ្យស្ករដំណើរការនៅក្នុងខ្លួនយឺតដូចគ្នា។ ពេលនោះរាងកាយនឹងផ្ទុកកាឡូរីលើសនៅតាម ត្រគាក ក្រពះ និងកន្លែងផ្ទុកជាតិខ្លាញ់ផ្សេងទៀត។ ជាតិស្ករកើនឡើង អ្នកនឹងមិនអាចមានកូន ហើយវាក៏បង្កើនល្បឿនស្នាមជ្រីវជ្រួញផងដែរ។
២. ជាតិអាកុល
សារធាតុអាកុលសម្បូរទៅដោយកាឡូរីខ្ពស់ ព្រោះថា ក្នុងវ័យ ៣០ ឆ្នាំប្លាយ រាងកាយមិនអាចដុតជាតិអាល់កុលដែលនៅក្នុងខ្លួនបានល្អទេ។ ក្នុងនោះ ស្រាបៀរនឹងបង្កើនកម្រិតអាំងស៊ុយលីនដែលបង្កផលលំបាកនានាដល់រាងកាយ។
៣. ជាតិកាហ្វេអ៊ីន
ក្រៅពីជាតិស្ករនិងអាហារដែលមានសារធាតុពុល ឥទ្ធិពលធំបំផុតមួយទៀតគឺ មកពីជាតិកាហ្វេអ៊ីនទៅលើការគេង។ ជាតិកាហ្វេអ៊ីនច្រើនពេកអាចធ្វើឱ្យឆាប់ចាស់ ដោយសារអ្នកមិនបានសម្រាកគ្រប់គ្រាន់ រីឯសម្រស់ក៏រឹតតែចាស់ទ្វេរដង។
៤. សណ្ដែក
សណ្ដែកអាចជួយច្រើនដល់សុខភាព ប៉ុន្តែចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះ គឺប្រេងនិងការកែច្នៃទៅជាអ្វីផ្សេងទៀតដែលឆ្លងកាត់ដោយម៉ាស៊ីននឹងបង្កផលប៉ះពាល់។ អស់ពេលជាយូរ គេគិតថា សណ្ដែកជាប្រភេទអាហារដែលជួយទៅដល់សុខភាព តែវានៅតែមានភាពសង្ស័យជាច្រើន។ សណ្ដែកអាចរំញោចកោសិកាមហារីកសុដន់ និងបញ្ហានៃការចងចាំ។ សណ្ដែកអាចបណ្ដាលឱ្យឈឺក្បាលចំពោះមនុស្សមួយចំនួន។
៥. អំបិល
មនុស្សគ្រប់គ្នាតែងតែត្រូវការអំបិលសម្រាប់បង្កើនរសជាតិទៅឱ្យអាហារ ប៉ុន្តែសូមកុំប្រើវាច្រើនពេក។ ប្រើអំបិលជ្រុល នឹងធ្វើឱ្យហើមពោះដោយសារតែសារជាតិប្រៃនៅក្នុងម្ហូបអាហារ ហើយសូដ្យូមបង្កើនសម្ពាធឈាម និងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ នារីកម្ពុជាវ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះព្រោះការប្រើថ្នាំសម្រកទម្ងន់
ចុចអាន៖ ជ្រើសរើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»