សុខភាព
ធ្លាប់តែហូប! តិចអត់ដឹងពីអត្ថប្រយោជន៍ដ៏មហាសាលពីអម្ពិលទឹក ព្យាបាលជំងឺបានច្រើនមុខណាស់
អម្ពិលទឹកត្រូវបានគេស្គាល់ហើយទទួលទានយ៉ាងទូលំទូលាយនៅក្នុងប្រទេសជាច្រើន និងដឹងថាជាផ្លែឈើជួយដល់សុខភាពបានច្រើនមុខថែមទៀត។
វាក៏បានត្រូវគេយកទៅប្រើប្រាស់ដើម្បីព្យាបាលជំងឺដំកាត់ផ្សេងៗ ជាពិសេសគឺមានអត្ថប្រយោជន៏ដ៏មហាសាលដែលយើងមិនធ្លាប់ដឹងសោះ!
១ ប្រឆាំងនឹងការរលាក
ជំងឺរ៉ាំរ៉ៃជាច្រើនចាប់ផ្ដើមដោយការរលាក។ អម្ពិលទឹកអាចប្រឆាំងនឹងការរលាកបែបនេះ។ វាជួយកាត់បន្ថយការហើម ដែលអាចកើតមានតាមរយៈជំនួយនៃ metabolites របស់វា។
២ ប្រឆាំងនឹងបាក់តេរី
សារជាតិ alkaloid, flavonoids , phlorotannins ,tannins និង terpenoids បានដើរតួជាអង់ទីប៊ីយ៉ូទីកធម្មជាតិនៅក្នុងខ្លួន តាមរយៈមែកធាងផ្លែឈើមួយនេះ។ ប្រសិទ្ធភាពរបស់វាជួយឲ្យមនុស្សម្នាក់អាចប្រយុទ្ធប្រឆាំងនឹងបាក់តេរីពីខាងក្នុង ធ្វើឲ្យវាមានសុខភាពល្អនិងគ្មានគ្រោះថ្នាក់ពីជំងឺនិងការគំរាមកំហែងផ្សេងៗ។
៣ ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ការសិក្សានិងពិសោធន៍ជាច្រើនត្រូវបានធ្វើ ហើយបង្ហាញថា អម្ពិលទឹកមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពប្រភេទនេះ។ មនុស្សជាច្រើនកំពុងរងគ្រោះពីបញ្ហានេះ ហើយអំពិលទឹកគឺអាចជួយបាន។
៤ ប្រយុទ្ធប្រឆាំងនឹងអតិសុខុមប្រាណ
ក្នុងករណីនេះវត្តមាននៃអតិសុខុមប្រាណនៅក្នុងខ្លួន អាចត្រូវបានគេលុបបំបាត់ ដូច្នេះហើយមនុស្សម្នាក់ត្រូវបានធានាថា ការវិវត្តនៃជំងឺដែលបណ្ដាលមកពីអតិសុខុមប្រាណត្រូវកាត់បន្ថយ។
៥ ប្រឆាំងនឹងការប្រកាច់
ជំងឺឆ្កួតជ្រូកគឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនៃជំងឺប្រកាច់។ អម្ពិលទឹកបានជួយការពារការកើតឡើងនៃការប្រកាច់បានល្អបំផុត។
៦ ការពារបេះដូង
បេះដូងមានសុខភាពល្អគឺជាជំហានឆ្ពោះទៅរករាងកាយ និងរបៀបរស់នៅដែលមានសុខភាពល្អ។ អម្ពិលទឹកជាផ្នែកមួយនៃរបបអាហាររបស់មនុស្ស ហើយជួយការពារប្រព័ន្ធសរសៃឈាមបេះដូងទាំងមូលរបស់យើង។ ដោយសារតែបញ្ហានេះ លក្ខខណ្ឌដូចជាជំងឺលើសឈាម ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ត្រូវបានរារាំង។
៧ ប្រឆាំងនឹងជំងឺរាគ
ក្រពះងាយរងគ្រោះ នឹងនាំឲ្យពោះវៀនមានចលនាទាបឬភាពមិនប្រក្រតីផ្សេងទៀត អាចត្រូវបានជួសជុលតាមរយៈផ្លែអំពិលទឹក។ វាអាចធ្វើឲ្យសកម្មភាពរំលាយអាហារមានស្ថិរភាព និងមិនសូវឈឺក្រពះ។
៨ ប្រឆាំងនឹងដំបៅ
អាស៊ីដដែលបណ្ដាលឲ្យដំបៅត្រូវបានកាត់បន្ថយ ប្រសិនបើមនុស្សម្នាក់ងាកទៅរកអម្ពិលទឹក។ មនុស្សជាច្រើនទទួលរងពីស្ថានភាពនេះ ហើយវាគឺជាអ្វីដែលអាចដោះស្រាយបានតាមរយៈការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រដោយការហូបផ្លែអម្ពិលទឹក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖តិចអត់ដឹង! សាវម៉ាវមិនត្រឹមតែផ្អែមឆ្ងាញ់ តែអាចព្យាបាលជំងឺបានច្រើនយ៉ាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់