សុខភាព
ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គួរទៅចាក់វ៉ាក់សាំងពេលណា?
ពេលអ្នកណាម្នាក់ឆ្លងកូវីដ-១៩ តើពេលណាទើបអ្នកនោះគួរស្វែងរកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩? ក្រោយឆ្លង និងបានជាសះស្បើយពីជំងឺមួយនេះ អ្នកខ្លះអាចគិតថាខ្លួនមានអង់ទីករប្រឆាំងកូវីដ-១៩ ប៉ុន្តែទាំងCDCអាមេរិក និងអ្នកជំនាញផ្នែកជំងឺឆ្លងលើកឡើង អ្នកជាពីកូវីដ-១៩ គួរស្វែងរកការចាក់វ៉ាក់សាំង។

១. អង់ទីគ័រមិនការពារយើងទេឬ?
ក្រោយកើត និងជាសះស្បើយពីជំងឺកូវីដ-១៩ អង់ទីគ័រដែលបានកើតឡើងក្នុងខ្លួនយើងមិនអាចការពារយើងបានយូរនោះទេ។ អ្នកជំនាញផ្នែកជំងឺឆ្លងបញ្ជាក់ថាមិនទាន់មានព័ត៌មានច្បាស់លាស់ថាអ្នកជាសះស្បើយពីកូវីដ-១៩ អាចមានអង់ទីគ័រការពារខ្លួនបានយូរកម្រិតណានោះទេ។ ការសិក្សាខ្លះបានលើកឡើងថាក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ មនុស្សយើងអាចមានអង់ទីគ័រការពារខ្លួនរហូតប្រាំបីខែ តែថាការសិក្សានេះធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយតូចនៅឡើយ។
ដោយហេតុនេះហើយ បានជាទាំងCDCអាមេរិក និងអ្នកជំនាញផ្នែកជំងឺឆ្លងអះអាងដូចគ្នាថា អ្នកជាពីជំងឺកូវីដ-១៩ គួរស្វែងរកការចាក់វ៉ាក់សាំងបន្ទាប់ពីបានជាសះស្បើយ។

យ៉ាងណា ក្រុមអ្នកជំនាញខាងលើថាអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ហើយការព្យាបាលនោះមានប្រើវិធីព្យាបាលបណ្ដុះអង់ទីគ័រ ត្រូវរង់ចាំរហូតដល់៩០ថ្ងៃក្រោយជាសះស្បើយ។ ក្នុងករណីនេះ អ្នកជំងឺក្រោយជាសះស្បើយគួរសួរនាំជាមួយគ្រូពេទ្យដែលទទួលការព្យាបាលដើម្បីបានដឹងច្បាស់ថាខ្លួនបានទទួលវិធីព្យាបាលមួយណា និងអាចទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ បាននៅពេលណា។
ការព្យាបាលដោយការបណ្ដុះអង់ទីគ័រនេះ អាចនឹងមានឥទ្ធិពលមិនល្អ និងមិនមានការជំរុញដល់ការឆ្លើយតបរបស់វ៉ាក់សាំង បើយើងទៅចាក់វ៉ាក់សាំងក្រោយជាពីជំងឺភ្លាម។ ដូចនេះហើយ បានជាអ្នកជំនាញណែនាំឲ្យអ្នកជំងឺ ដែលបានទទួលការព្យាបាលរបៀបនេះត្រូវរង់ចាំ៩០ថ្ងៃ រហូតអង់ទីគ័រកើតចេញពីការបណ្ដុះ ឬក្លូននេះអស់ពីរាងកាយសិន។
២. ក្រោយឆ្លងលើកទី១ តើអាចឆ្លងកូវីដ-១៩ លើកទី២អត់?

ថ្វីបើមានសេចក្ដីរាយការណ៍ពីការឆ្លងលើកទី២ មានចំនួនមិនច្រើន តែថាតួលេខនេះអាចមកពីការរាលដាលវីរុសកូវីដ-១៩ ទើបតែកើតមានក្នុងរយៈពេលខ្លី បើធៀបទៅនឹងជំងឺឆ្លងផ្សេងទៀត។ ដូចនេះហើយបានជាការសិក្សាពីករណីឆ្លងលើកទី២នៅមានកម្រិត និងទទួលបានតួលេខតិច។
ទោះជាមិនសូវឃើញមានការឆ្លងកូវីដ-១៩ លើកទី២ ក្រោយពីជាសះស្បើយលើកទី១ ក៏ក្រុមអ្នកជំនាញខាងជំងឺឆ្លងថា លទ្ធភាពឆ្លងនៅតែមាន ហើយបានលើកទឹកចិត្តឲ្យអ្នកឆ្លងលើកទី១ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរួច ហើយឆ្លងកូវីដ មានរោគសញ្ញាទាំង៤នេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក