សុខភាព
កុំថាមិនអី ទល់លាមកយូរ អាចបង្កជាផលវិបាកច្រើន រហូតអាចកើតមហារីក
បញ្ហាទល់លាមកជាបញ្ហាទូទៅមួយដែលគ្នាយើងធ្លាប់ជួបប្រទះ ហើយនិយមគិតថា គ្រាន់តែជាបញ្ហាធម្មតាអ្នកណាៗក៏ជួប មិនបាច់ទៅឈឺក្បាលវិលមុខនឹងបញ្ហាទល់លាមកទេ។ តាមពិតទៅ បញ្ហាទល់លាមកនេះ មិនមែនសាមញ្ញដូចដែលយើងគិតទេ ប្រសិនបើយើងមិនចាប់អារម្មណ៍ ហើយទុកបញ្ហាទល់លាមកយូរ អាចបង្កជាបញ្ហាសុខភាពផ្សេងៗទៀត។

អ្នកជំងឺទល់លាមកតែងគិតថាវារឿងធម្មតាប៉ុណ្ណោះ តែនៅពីខាងក្រោយបញ្ហាមួយនេះ មានកត្តា និងមូលហេតុច្រើនទៀតដែលមានខ្លះទាមទារការពិគ្រោះ និងពិនិត្យរកមូលហេតុច្បាស់លាស់។ បញ្ហាទល់លាមកអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ផលវិបាកនៃបញ្ហាទល់លាមក៖
– អាចកើតជំងឺឫសដូងបាត
– អាចដាច់រហែកភ្នាសបាត និងបង្កជាការធ្លាក់ឈាម ឬឈឺចាប់ពេលបត់ជើងធំ
– បើមានបញ្ហាទល់លាមកយូររ៉ាំរ៉ៃ អាចបណ្ដាលឲ្យកើតបញ្ហាខ្សោយពោះវៀនធំ និងប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំ។ល។
គ្នាយើងគួរយកចិត្តទុកដាក់ និងប្រយ័ត្នចំពោះបញ្ហាទល់លាមកនេះ និងត្រូវដឹងពីរោគសញ្ញាមួយចំនួនបញ្ជាក់ថាបញ្ហាទល់លាមកមានសភាពធ្ងន់ធ្ងរ ហើយរោគសញ្ញារួមមាន ទល់លាមកលើសពី ២ថ្ងៃឡើង ទម្ងន់ស្រកលឿនខុសធម្មតា ស្លេកស្លាំង បត់ជើងធំមានឈាម ឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ។ល។

ដូចនេះហើយ យើងគ្រប់គ្នាគួរថែទាំប្រព័ន្ធរំលាយអាហារឲ្យបានដិត ដើម្បីបង្ការបញ្ហាទល់លាមក ក៏ដូចជាបញ្ហាធ្ងន់ធ្ងរដទៃ ហើយតិចនិកខាងក្រោមប៉ុន្មាននេះអាចជួយបានការពារយើងពីការទល់លាមកបាន៖
១. ញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន (សណ្ដែក ផ្លែប៉ោម ផ្លែប៊ើរី ដំឡូងជ្វា…)
២. កាត់បន្ថយអាហារកែច្នៃ និងសាច់
៣. រៀនគ្រប់គ្រងស្ត្រេស
៤. កុំខំប្រឹងទប់ពេលឈឺពោះ ឬពេលបត់ជើង
៥. ហាត់ប្រាណឲ្យបានទៀងទាត់។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការឈឺចាប់លើរាងកាយទូទៅ យើងតែងព្រងើយកន្តើយ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល