សុខភាព
គោលការណ៍សុខភាពទាំង ៧ អាចជួយពង្រឹងភាពស៊ាំប្រឆាំងនឹងកូវីដ អំឡុងនៅផ្ទះ
កំលុងស្នាក់នៅផ្ទះ ក្រៅពីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាអនាម័យ និងអនុវត្តវិធានការសុខភាព ៣ការពារ ៣កុំ អ្នកក៏ត្រូវមើលថែខ្លួនឯងដែរដើម្បីចៀសបាននូវការចម្លងរោគ។
ខាងក្រោមជាគោលការណ៍សុខភាពទាំង ៧ ដែលអាចជួយពង្រឹងភាពស៊ាំ ដើម្បីប្រឆាំងនឹងកូវីដអំឡុងនៅផ្ទះ៖
១. ទទួលទានអាហារជីជាតិ

អាហាររពិតជាសំខាន់សម្រាប់ទ្រទ្រង់រាងកាយនិងការពាខ្លួនប្រាណឱ្យរឹងមាំ ចៀសបាននូវការវាយលុកពីជំងឺនានា។ សូមជ្រើសរើសអាហារបរិភោគឱ្យបានគ្រប់ជីជាតិរួមមាន បន្លែ ត្រីសាច់ ស៊ុត និងផ្លែឈើ។ល។
កាលណាសុខភាពមាំហើយ ទោះជំងឺចង់ក្បែរ ក៏ពិបាករុកគួនដែរ។
២. ធ្វើលំហាត់ប្រាណទៀងទាត់

មិនថា ស្ថិតក្នុងកាលៈទេសៈណា ការហាត់ប្រាណនៅតែជាសកម្មភាពសំខាន់ មិនអាចអាក់ខាន ដើម្បីប្រព័ន្ធភាពស៊ាំរឹងមាំ និងយកឈ្នះការយាយីពីជំងឺ។ ហាត់ប្រាណគ្រប់ទម្រង់ទាំងការដើរយឺតៗ រត់ ហាត់យូហ្កា និងវិធីផ្សេងទៀត សុទ្ធតែមានប្រយោជន៍ទាំងអស់។ អ៊ីចឹង! កុំខ្ជិល ចាប់ផ្ដើមពីពេលនេះទៅ ដើម្បីពង្រឹងសុខភាពខ្លួនឯង។
៣. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ទឹកជាប្រភពនៃជីវិត និងសុខភាពល្អ។ ផឹកទឹកគ្រប់គ្រាន់ចាប់ពីពេល ២ លីត្រឡើងទៅ មិនត្រឹមតែអាចការពារខ្លួនប៉ុណ្ណោះទេ តែអាចព្យាបាលជំងឺមួយចំនួនថែមទៀត។ ជាពិសេសទឹកមួយកែវពេលព្រលឹមឡើង ហើយបើសិនជាបានផឹកទឹកក្ដៅឧណ្ហៗទៀត វាកាន់តែជួយច្រើនដល់សុខភាពរាងកាយ។
៤. ទទួលយកពន្លឺព្រះអាទិត្យនិងស្រូបខ្យល់បរិសុទ្ធ

ពន្លឺព្រះអាទិត្យជាឱសថធម្មជាតិ ជំនួយរាងកាយ បន្ថែមវីតាមីន D និងសម្លាប់មេរោគ។ រីឯខ្យល់អាកាសបរិសុទ្ធ នាំឱ្យដកដង្ហើមបានស្រួល សួតមានសុខភាពល្អ ព្រមទាំងលូតលាស់នូវកោសិកាថ្មី។ ដូច្នេះ កុំភ្លេចស្រូបយកពន្លឺឱ្យបានរាល់ព្រឹក និងបើកទ្វារបង្អួចផ្ទះឱ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកម្ចាត់មេរោគឬបាក់តេរី។
៥. សម្រាកគ្រប់គ្រាន់

គេងបានគ្រប់គ្រាន់ ជួយផ្ដល់នូវថាមពលដែលបាត់បង់ត្រឡប់មកវិញ ក៏ដូចជាការពារជំងឺដូចគ្នាដែរ។ ការសិក្សាថ្មីៗនេះ ក៏បានលើកឡើងដែរថា សម្រាកមិនគ្រប់ នាំឱ្យវីរុសងាយនឹងចម្លងបំផុត។ សម្រាកមិនសំដៅតែលើការគេងនោះទេ តែជាការបន្ធូរដៃពីការងារខ្លះ កុំប្រឹងដល់ថ្នាក់ គ្មានពេលផឹកទឹក ច្បាស់ណាស់ថា អ្នកប្រាកដជាឈឺមិនខានទេ។
៦. ចេះប្រមាណ

ចេះកំណត់ការងារប្រចាំ មិនបន្ថែមសម្អាធដល់ខួរក្បាល មិនបរិភោគអាហារបង្ខូចសុខភាព ចេះផឹកភេសជ្ជៈល្អៗដោយចៀសវាង ភេសជ្ជៈមានអាល់កុល កាហ្វេអ៊ីន ជាតិហ្កាស ជាការចេះប្រមាណ គិតគូរដល់សុខភាពខ្លួនឯង។
៧. ទម្លាប់សមាធិជាប្រចាំ

ការធ្វើសមាធិអាចជួយឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានយ៉ាងល្អ ដោយអាចជួយឲ្យរាងកាយឆ្លើយតបនឹងស្ថានភាពតានតឹងបានប្រសើរឡើង។ ដើម្បីចាប់ផ្តើមសមាធិ គ្រាន់តែផ្ដោតអារម្មណ៍ទៅលើដង្ហើមរបស់អ្នក ហើយការអង្គុយត្រង់ខ្នងក៏អាចជួយបាន។ ប្រសិនជាមានអារម្មណ៍មិនមូល ចេះតែមានគំនិតផ្សេងមករំខាន អ្នកអាចត្រលប់ទៅផ្ដោតលើដង្ហើមជាថ្មីវិញ។ ត្រូវអនុវត្តយ៉ាងតិច ១០នាទីក្នុងមួយថ្ងៃរយៈពេល៨ទៅ១០សប្ដាហ៍ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងផ្លូវចិត្តនិងរាងកាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តិចនិកថែសុខភាពឲ្យក្មេងជាងវ័យ ជំងឺកាចសាហាវមិនហ៊ានយាយី
ចុចអាន៖ អ្នកញ៉ាំសាច់ បើឆ្លងកូវីដហើយ ប្រឈមនឹងការវិវត្តទៅរកភាពធ្ងន់ធ្ងរជាងអ្នកញ៉ាំបួស ឆ្ងាយណាស់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?