សុខភាព
ហេតុអ្វីបានជាកើតជំងឺមហារីកកូនកណ្តុរ!
ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រព័ន្ធនេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។

មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើបំណែកកោសិកាខុសប្រក្រតី (Abnormal mitosis) និង លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងតទៅទៀត។ កោសិកាមិនប្រក្រតីទាំងនេះនឹងបង្កើតបានជាមហាកោសិកាជាច្រើនលើសលប់នៅក្នុងកូនកណ្តុរនៃប្រព័ន្ធទឹករងៃ ។ ជំងឺមហារីកកូនកណ្តុរក៏អាចកើតមាននៅទីកន្លែង ផ្សេងទៀត ក្រៅពីកូនកណ្តុរ ដូចជាៈ ស្បែក, ខួរក្បាល, ក្រពះ ពោះវៀន ។-ល-។ហើយថែមទាំងអាចរីករាលដាលទៅសរីរាង្គដទៃទៀតផងដែរ។
ក) ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទសំខាន់ៗគឺ៖
១) មហារីកកូនកណ្តុរ ប្រភេទHodgkin កើតលើមនុស្សគ្រប់វ័យ ភាគច្រើនលើបុរសវ័យចំណាស់ អាយុ ជាង៥០ ឆ្នាំ និង បុរសកើតជំងឺនេះច្រើនជាងស្ត្រី។
២) មហារីកកូនកណ្តុរ ប្រភេទ Non Hodgkin មានប្រមាណ ៣០ប្រភេទផ្សេងគ្នា និង ច្រើនកើតលើៈ
– មនុស្សពេញវ័យៈ បុរស កើតជំងឺនេះច្រើនជាងស្ត្រី
– និងលើមនុស្សវ័យចំណាស់ អាយុចន្លោះពី៤០ ទៅ៧០ ឆ្នាំ។
– លើមនុស្សវ័យចំណាស់ មហារីកកូនកណ្តុរ Non Hodgkinមានការ វិវឌ្ឍនៈយឺតៗ ប៉ុន្តែ វា មានការវិវត្តន៍លឿន និង កាចខ្លាំង លើ មនុស្សពេញវ័យ និង កុមារតូចៗ ។

ខ) រោគសញ្ញានៃជំងឺ៖
រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជាៈ
ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬ ដំបៅ ស្នាមក្រហមចម្លែកៗលើស្បែក។ល។ រោគសញ្ញាផ្សេងទៀតរួមផ្សំមានៈ
– ក្តៅខ្លួន
– បែកញើសពេលយប់
– អស់កម្លាំងខ្លាំង
– ស្រកទម្ងន់ដោយមិនមានមូលហេតុ
គ) ការធ្វើរោគវិនិច្ឆ័យ៖
គេអាចដឹងបានថាមានជំងឺមហារីកកូនកណ្តុរដោយៈ
-ការវះយកកូនកណ្តុរ ១ ឬផ្នែកណាមួយស្បែក សង្ស័យថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។
– ការវិភាគរកមើលស៊ែន ដោយបច្ចេកវិទ្យាថ្មី អាចឲ្យយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។
– ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតម្រៀបនិងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ)។
– ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីក កូនកណ្តុរ។
– ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះ ឬ ការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។

ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកកូនកណ្តុររួមមាន៖
– ការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីកកួនកណ្តុរ Hodgkin ដំណាក់កាលដំបូង។
– ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសម្លាប់កោសិកាមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
– Stem cell transplant: ព្យាបាលដោយប្តូរខួរឆ្អឹងក្រហមឬដោយប្តូរកោសិកាពូជថ្មីៗ (Stem cell) សម្រាប់ករណីមហារីកកូនកណ្តុរ ដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ខ្លាំង។
– ព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងឲ្យសម្លាប់កោសិកាមហារីកដោយខ្លួនឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth)
– ការ ព្យាបាលដោយប្រើអង្គបដិបក្ខពិសេសៗបែបជីវសាស្ត្រទំនើប ដើម្បីសម្លាប់កោសិកាមហារីកកូនកណ្តុរយ៉ាងជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និងមិនប៉ះពាល់ដល់កោសិកាធម្មតា។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និង កំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។
ង) ការព្យាករណ៍៖
លទ្ធផលនៃការព្យាបាលជំងឺមហារីកកូនកណ្តុរអាស្រ័យលើកត្តាជាច្រើនដូចជាៈ
– ប្រភេទមហារីកកូនកណ្តុរ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)។ ប្រភេទវិវត្តន៍យឺតៗ ជាសះស្បើយ បានច្រើនជាង ប្រភេទ កាចៗ ដែលវិវត្តលឿន។
– ដំណាក់កាលរបស់ជំងឺមហារីក (cancer’s stage)។ ដំណាក់កាលដំបូងៗ ជាសះស្បើយ បានច្រើនជាង ដំណាក់កាលធ្ងន់ធ្ងរ ទី៣ ឬ ទី៤។
– អាយុរបស់អ្នកជំងឺនិងសុខភាពទូទៅ (patient’s age and general health)។ ចាស់ជរា មានជំងឺប្រចាំកាយដទៃទៀតច្រើន ប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។
– តើមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗ ឆ្លើយតបទៅនឹងការព្យាបាលដំបូង ឬបានលាប់ឡើងវិញ (whether the cancer is newly diagnosed, responds to initial treatment, or has come back)។ ការលាប់មកវិញ នៃជំងឺនេះ មានហានិភ័យគ្រោះថ្នាក់ដល់ជីវិតខ្ពស់បំផុត។

“សូមមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់យើងប្រសិនបើលោកអ្នកសម្គាល់ឃើញមានហើមកូនកណ្តុរមួយឬច្រើនហើយ ដែលនៅតែបន្តកើនទំហំនិងចំនួន និង/ឬ លោកអ្នកមានរោគសញ្ញាផ្សេងទៀតនៃមហារីកកូនកណ្តុរដូចជាគ្រុនក្តៅរ៉ាំរ៉ៃ ការស្រកទម្ងន់ និងការបែកញើសពេលយប់ច្រើនខុសធម្មតា”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ