សុខភាព
ទ្រលឹងទឹងមិនត្រឹមតែជារបស់ហូបលេងដ៏ឆ្ងាញ់ពិសា តែក៏ជាឱសថព្យាបាលរោគដ៏ស័ក្ដិសិទ្ធិ
ទ្រលឹងទឹងមានប្រភពចេញពីតំបន់អាស៊ីអាគ្នេយ៍ ជាធម្មតាដុះនៅក្នុងប្រទេសត្រូពិកនិងត្រូវបាន គេយកទៅប្រើប្រាស់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។
ក្រៅពីជាអាហារសម្រន់សម្រាប់ហូបកម្សាន្ត ទ្រលឹងទឹងត្រូវបានគេដាក់បញ្ចូលក្នុងអាហារប្រចាំថ្ងៃ និងជារុក្ខជាតិឱសថព្យាបាលរោគាច្រើនទៀតផងដែរ។
១ សម្រាប់ស្បែក
ថាមពលរួមបញ្ចូលគ្នានៃអាស៊ីដ oxalic និងវីតាមីន A និង C មាននៅក្នុងផ្លែទ្រលឹងទឹង វាមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាស្បែកឲ្យមានសុខភាពល្អ។ ពិសេសជាងនេះទៅទៀត ផ្លែឈើប្រភេទនេះផ្ទុកទៅដោយកូឡាជែន ធ្វើឲ្យស្បែកមានសភាពតឹងណែននិងល្អជាងមុន។
២ កាត់បន្ថយអាឡ័កស៊ី
មនុស្សដែលមានប្រតិកម្មអាឡ័កស៊ីភ្លាមៗ តែងកណ្ដាស់ពេលប៉ះលំអងធូលី ភាគល្អិត អាហារឬហេតុផលផ្សេងទៀត ហើយធ្វើឲ្យស្បែករមាស់ពិបាកដកដង្ហើម ភ្នែកក្រហមឬហៀរសំបោរ។ប្រការនេះនឹងធ្វើឲ្យយើងមានប្រតិកម្មថយចុះ នៅក្នុងប្រព័ន្ធភាពស៊ាំ។ វិធីមួយក្នុងការកាត់បន្ថយអាឡ័កស៊ីទាំងនេះ គឺតាមរយៈការផឹកទឹកផ្លែទ្រលឹងទឹង។
៣ បន្ថយដល់សន្លាក់ឬហើមរមាស់
ការរមាស់និងហើមមិនអាចមានវិធីព្យាបាលជំនួសបានទេ។ ប៉ុន្តែទ្រលឹងទឹងអាចកាត់បន្ថយការហើមនោះបាន ដោយបុកវាហើយបិតកន្លែងមុខរបួស។ ប្រសិនបើយើងមានបញ្ហាសន្លាក់ ការផឹកទឹកស្លឹកទ្រលឹងទឹងគឺជាជំនួយបន្ថយដល់រោគពីខាងក្នុង។
៤ សម្រាប់ឆ្អឹង
កាល់ស្យូមនិងផូស្វ័រដែលមាននៅក្នុងទ្រលឹងទឹង មានមុខងារខ្ពស់សម្រាប់លក្ខណៈសម្បត្តិពីធម្មជាតិ ជួយគាំទ្រនិងផ្ដល់ថាមពលដល់ដង់ស៊ីតេទូទៅនៃឆ្អឹង បូករួមទាំងឆ្អឹងនិងធ្មេញ។។
៥ សម្រាប់ជំងឺទឹកនោមផ្អែម
ទ្រលឹងទឹងមួយចានស្ងោរយកទឹកហូប អាចមានអត្ថប្រយោជន៍ខ្ពស់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ដំណើរការទាំងនេះអាចជួយក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ វាជាភេសជ្ជៈដ៏ល្អប្រសើរ សម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការគ្រប់គ្រងស្ថានភាពរបស់ពួកគេ។
៦ សម្រាប់គ្រុនក្ដៅនិងផ្តាសាយ
ទ្រលឹងទឹងត្រូវបានប្រើអស់ជាច្រើនសតវត្សរ៍ ដើម្បីជាជំនួយសម្រាប់គ្រុនក្ដៅនិងផ្ដាសាយ ។ ម៉្យាងទៀតផ្ការបស់វាមានប្រយោជន៍ក្នុងការជួយទាំងគ្រុនក្ដៅនិងផ្ដាសាយ។ ដោយសាររុក្ខជាតិនិងផ្លែឈើនេះមានវីតាមីន C ខ្ពស់ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ជាការពិត! លាងដៃនឹងផេះសម្លាប់មេរោគ ស្អាត ដូចលាងជាមួយសាប៊ូ?
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?