សុខភាព
វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប
មិនថាក្នុងខ្សែភាពយន្ត ឬមានព័ត៌មានដែលចុះផ្សាយឡើយ គឺសុទ្ធតែបានបង្ហាញពីករណីមនុស្សស្រីមួយចំនួនត្រូវគេបន្លំយកទ្រព្យរបស់ និងរំលោភបំពានដោយប្រើល្បិចកលប្រើថ្នាំសណ្ដំ ឬថ្នាំសម្រើប។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានណែនាំស្រីៗយើងពីវិធីជួយខ្លួនឯងមួយចំនួន ដែលអាចការពារខ្លួនបានខ្លះៗ។ ថ្នាំប្រភេទនេះមានច្រើនប្រភេទណាស់ តែភាគច្រើនមានជាថ្នាំដូចស្ករកៅស៊ូ ក្លិនដូចទឹកអប់សម្រាប់ឲ្យហិត និងជាថ្នាំដាក់ក្នុងទឹក។

១- រោគសញ្ញា
នៅពេលអ្នកត្រឹមថ្នាំអស់នោះ អាចមានអាការៈឈឺក្បាល វិលមុខ ក្អួតចង្អោរ ហើយបើគ្មានការជួយសង្គ្រោះទាន់ពេលទេ យើងអាចនឹងសន្លប់ឈឹងតែម្ដង។
២- វិធីជួយសង្គ្រោះខ្លួនឯង
ប្រសិនបើយើងជួយអាការៈអស់ទាំងនោះ ត្រូវស្វែងរកជំនួយពីអ្នកដែលគួរឲ្យទុកចិត្តដូចជាមិត្តភ័ក្ដិ អ្នកមានសមត្ថកិច្ច ឬអាចចូលទៅក្នុងបន្ទប់ទឹកខ្ទាស់ទ្វារឲ្យជាប់ ហើយព្យាយាមយកទឹកមកបាចសាចពេញមុខ ក្បាល ខ្លួន ឬផឹកទឹកឲ្យបានច្រើនបំផុត ព្រោះជាតិទឹកអាចបន្សាបជាតិថ្នាំបានខ្លះ ទោះមិនទាំងស្រុង ក៏មិនធ្វើឲ្យយើងបាត់បង់ស្មារតីដែរ។ ពិសេសពេលដឹងខ្លួនថាត្រូវថ្នាំមានអារម្មណ៍ប្លែកៗគួររកទឹកក្រូចឆ្មារ ឬរកអ្វីជូរៗមកញ៉ាំ។
៣- រឿងគួរចៀសវាង

បើនៅក្នុងក្លឹបយើងមិនគួរទទួលអ្វីញ៉ាំពីអ្នកដទៃទេ មិនថាអាហារ ឬភេសជ្ជៈ ហើយក៏មិនគួរផឹកភេសជ្ជៈនៅសេសសល់ជាប់កែវឡើយ ព្រោះជនឆ្លៀតឱកាសអាចបន្លំដាក់ថ្នាំបាន ។ មួយវិញទៀតបើមាននរណាឲ្យយើងហិតអ្វី កុំឲ្យសោះ ជាតិថ្នាំអាចជ្រាបចូលតាមផ្លូវដង្ហើមបាន ហើយករណីពិសេសមួយទៀតកុំផឹក ឬញ៉ាំអាហារម្ដងទាំងអស់ សាកបន្តិចម្ដងៗ ប្រសិនបើមួយសន្ទុះហើយគ្មានភាពខុសប្លែកអ្វីក្នុងខ្លួន ចាំបន្តទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់
ចុចអាន៖ ការឈឺចាប់លើរាងកាយទូទៅ យើងតែងព្រងើយកន្តើយ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល