សុខភាព
៥ ចំណុចសំខាន់ៗត្រូវដឹងអំពីវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ អង្គការសុខភាពពិភពលោក (WHO) បានអនុម័ត វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ នេះមានន័យថា វ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវបានគេវាយតម្លៃដោយបានបំពេញតាមស្តង់ដារអន្តរជាតិ សុវត្ថិភាព ប្រសិទ្ធភាព និងផលិតកម្ម។
ខាងក្រោមជាចំណុចសំខាន់ៗចំនួន ៥ ដែលគួរដឹងអំពីវ៉ាក់សាំងនេះ៖
១. ប្រើវីរុសអសកម្មដើម្បីផលិត

អ្នកប្រហែលជាបានស្គាល់វ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលប្រើ “បច្ចេកវិទ្យា mRNA” ជាបច្ចេកវិទ្យាថ្មីដើម្បីអភិវឌ្ឍវ៉ាក់សាំង។
សម្រាប់ ស៊ីណូវ៉ាក់ បច្ចេកវិទ្យាដែលចូលរួមក្នុងការបង្កើតវ៉ាក់សាំងនេះគឺខុសគ្នាពីវ៉ាក់សាំងទាំងពីរខាងលើ។ វាប្រើសំណុំភាគល្អិតនៃវីរុសអសកម្មដើម្បីបង្កឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយឆ្លើយតបប្រឆាំងទៅនឹងវីរុស។ មិនមែនជារឿងថ្មីទេសម្រាប់វិធីសាស្ត្រប្រើវីរុសអសកម្មនេះ ព្រោះគេធ្លាប់ប្រើវាជាងមួយសតវត្សរ៍ហើយ! បច្ចេកវិទ្យានេះត្រូវបានប្រើអភិវឌ្ឍវ៉ាក់សាំងល្បីៗ ជាច្រើនដូចជា វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A ប្រភេទ B វ៉ាក់សាំងផ្តាសាយ និងវ៉ាក់សាំង HPV ។
២. អត្រាប្រសិទ្ធភាពវ៉ាក់សាំងស៊ីណូវ៉ាក់មានប្រហែលនឹងវ៉ាក់សាំងផ្តាសាយទូទៅ

ការសិក្សាកន្លងមកបង្ហាញថា ប្រសិទ្ធភាពរបស់ស៊ីណូវ៉ាក់អាចការពារការចម្លងពី ៥១ ទៅ ៨០ ភាគរយសម្រាប់អ្នកដែលបានចាក់គ្រប់ពីរដូស។ ទោះបីប្រសិទ្ធភាពរបស់វាអាចហាក់ដូចជាទាបជាងវ៉ាក់សាំងកូវីដ-១៩ផ្សេងទៀត តែអត្រាប្រសិទ្ធភាពនេះក៏មិនខុសគ្នានឹងវ៉ាក់សាំងផ្តាសាយប៉ុន្មានដែរ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) សហរដ្ឋអាមេរិកនិយាយថា សូម្បីវ៉ាក់សាំងផ្តាសាយទូទៅក៏មានអត្រាប្រសិទ្ធភាពចន្លោះពី ៤០ ទៅ ៦០ ភាគរយ ដែលនេះមានន័យថា វ៉ាក់សាំងស៊ីណូវ៉ាក់ មានប្រសិទ្ធភាពប្រហែលទៅនឹងវ៉ាក់សាំងផ្តាសាយ។
៣. វ៉ាក់សាំងស៊ីណូវ៉ាក់ជួយរារាំងការចូលសម្រាកក្នុងមន្ទីរពេទ្យ ១០០ ភាគរយ

យោងតាមអង្គការសុខភាពពិភពលោកអះអាងថា ថ្នាំបង្ការកូវីដ-១៩ ស៊ីណូវ៉ាក់ត្រូវបានណែនាំឱ្យប្រើប្រាស់ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ តាមរយៈការចាក់ពីរដង ក្នុងគម្លាតរយៈពេលពី ២ ទៅ ៤ សប្តាហ៍។ ក្នុងនោះការសិក្សាបង្ហាញថា ក្រោយចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានពីរលើករួចរាល់អាចរារាំងមិនឱ្យមានអ្នកជំងឺកូវីដ-១៩ចូលសម្រាកនៅមន្ទីរពេទ្យ ១០០ ភាគរយ ។ នេះមានន័យថា ចាក់វ៉ាក់សាំងបានពេញលេញមានប្រសិទ្ធភាពក្នុងការការពាររោគសញ្ញា COVID-19 ធ្ងន់ធ្ងរ ព្រមទាំងការពារការចូលមន្ទីរពេទ្យបានផងដែរ។
៤. ស៊ីណូវ៉ាក់បានអនុម័តឱ្យប្រើប្រាស់នៅក្នុង ២៥ ប្រទេសទូទាំងពិភពលោក

វ៉ាក់សាំង Sinovac បច្ចុប្បន្នត្រូវបានអនុម័តនិងប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោកដូចជា ប្រទេសចិន ឥណ្ឌូណេស៊ី សិង្ហបុរី កម្ពុជា ថៃ អាមេរិកខាងត្បូង និងប្រទេសជាច្រើនទៀត។ យោងតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងផ្ដល់ជូនកាន់តែច្រើនលានដូសទៀត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
៥. ងាយស្រួលរក្សាទុក

វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA ដូចជា Pfizer-BioNTech និង Moderna ពិបាកក្នុងការទុកដាក់។ វាតម្រូវឱ្យរក្សាទុកនៅសីតុណ្ហភាពបង្កកខ្លាំងក្រោមសូន្យអង្សាសេ ដែលនេះក្លាយជាបញ្ហាប្រឈមសម្រាប់ប្រទេសមួយចំនួន។ ផ្ទុយទៅវិញ វ៉ាក់សាំងស៊ីណូវ៉ាក់មានអត្ថប្រយោជន៍សំខាន់មួយគឺភាពងាយស្រួលក្នុងការទុកដាក់។
វ៉ាក់សាំង Sinovac អាចរក្សាទុកក្នុងសីតុណ្ហភាពទូទឹកកកស្តង់ដារពី ២ ទៅ ៨ អង្សាសេ។ សីតុណ្ហភាពប៉ុណ្ណេះមានប្រយោជន៍ខ្លាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលមិនស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ ហើយនេះក៏ធ្វើឱ្យវ៉ាក់សាំងស៊ីណូវ៉ាក់មានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាន់តែងាយស្រួលសម្រាប់ការប្រើប្រាស់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ rafflesmedicalgroup
ចុចអាន៖ ស្រាយចម្ងល់ ករណីចាក់វ៉ាក់សាំងការពារកូវីដ-១៩ប្រភេទខុសគ្នា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?