សុខភាព
លើសទម្ងន់ អាចធ្វើឲ្យសុខភាពបន្តពូជប្រឈមនឹងហានិភ័យ
យើងបានដឹងហើយថា ការលើសទម្ងន់ ឬធាត់ជ្រុល តែងតែប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ វាមិនត្រឹមតែប៉ះពាល់ដល់ការមករដូវរបស់ស្រីៗយើងប៉ុណ្ណោះទេ វាក៏អាចជាឫសគល់ដែលបណ្ដាលឲ្យយើងពិបាកមានផ្ទៃពោះ ឬគ្មានកូនផងដែរ។ ពិតណាស់ កត្តាលើសទម្ងន់នេះ គឺជាបញ្ហាសុខភាពដ៏គួរឲ្យព្រួយបារម្ភមួយ នៅពាសពេញពិភពលោក ជាពិសេសចំពោះបណ្ដាប្រទេសដែលរីកចម្រើន។

១.ធ្វើម៉េចទើបដឹងថាលើសទម្ងន់?

ការលើសទម្ងន់ ឬធាត់ជ្រុល គឺជាការប្រមូលផ្ដុំជាតិខ្លាញ់មិនប្រក្រតី ឬលើស ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង។ ហើយដើម្បីដឹងថាអ្នកណាម្នាក់លើសទម្ងន់ឬអត់នោះ យើងត្រូវកំណត់ទម្ងន់ធម្មតា ដែលមានលក្ខណៈស្តង់ដារនៃសន្ទស្សន៍ម៉ាសរាងកាយ (BMI)។
- ស្ត្រីដែលមានBMI ចាប់ពី២៥ ដល់២៩,៩ ត្រូវបានចាត់ទុកថាលើសទម្ងន់
- ស្រ្តីដែលមានBMI ចាប់ពី៣០ឡើង ត្រូវបានចាត់ទុកថាធាត់ជ្រុល។
ការចែកចាយជាតិខ្លាញ់ច្រើនពេកនៅផ្នែកកណ្ដាលនៃរាងកាយដូចជាដុំសាច់ត្រគាក និងទ្រូង បង្កើននូវហានិភ័យនៃភាពធន់នឹងអាំងស៊ុយលីនព្រមទាំងបញ្ចេញអ័រម៉ូនអ៊ឹស្ត្រូសែន (Oestrogen)លើស ដែលអាចបង្កឲ្យមានអតុល្យភាពអ័រម៉ូន។ ការផ្លាស់ប្តូរទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការវិវត្តន៍ទៅរកជំងឺគីសទឹកនៅក្រពេញអូវែ (PCOS) ។
ជាមួយគ្នានេះដែរ ការលើសទម្ងន់ ក៏អាចជះឥទ្ធិពលដល់សុខភាពបន្តពូជរបស់ស្រ្តីផងដែរ រួមមានដំណើរមានរដូវ ភាពមានកូន និងសុខភាពដែលទាក់ទងនឹងការមានផ្ទៃពោះជាដើម។
២. ដំណើរមានរដូវ

អតុល្យភាពអ័រម៉ូន នឹងធ្វើឲ្យយើងមករដូវមិនទៀង ចង្កោមរោគសញ្ញាមុនមករដូវ (PMS) ក៏ដូចជាការមករដូវច្រើនៗ និងមានរយៈពេលយូរ។ បញ្ហានេះ អាចបណ្ដាលឲ្យកើតមានរោគស្លេកស្លាំង ជំងឺផ្លូវចិត្ត ឬផ្លូវអារម្មណ៍ និងកត្តារូបរាង ព្រមទាំងមានរោមលើរាងកាយច្រើនខុសប្រក្រតីផងដែរ។
៣. ភាពមានកូន

ស្រីៗមួយចំនួនដែលមានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ អាចតម្រូវឲ្យមានការព្យាបាលផ្នែកវេជ្ជសាស្ត្រ ដើម្បីឲ្យមានផ្ទៃពោះ ដោយសារតែពួកគាត់ប្រឈមនឹងបញ្ហាពិបាកមានកូន ឬត្រូវចំណាយពេលយូរក្នុងការមានកូន។ ជាធម្មតា កត្តានេះ បណ្ដាលមកពីការបញ្ចេញពងអូវុលមិនគ្រប់គ្រាន់នៃអ្នកដែលលើសទម្ងន់។
៤. ការមានផ្ទៃពោះ
ការលើសទម្ងន់ និងធាត់ជ្រុល អាចធ្វើឲ្យស្រ្តីដែលមានសុខភាពល្អម្នាក់ ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវិវត្តន៍ ទៅរកជំងឺទឹកនោមផ្អែមពេលមានគភ៌ សម្ពាធឈាម ឬជំងឺក្រឡាភ្លើង។ លើសពីនេះ វាអាចបណ្ដាលឲ្យមានការរលូតកូន កូនកើតមិនគ្រប់ខែ កូនមានការលូតលាស់ខ្សោយ និងការសម្រាលដោយការវះកាត់ថែមទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ
ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ