Connect with us

សុខភាព

ងាយៗ​ពី​វិធីសាស្ត្រ​បំបាត់​ការ​តឹង​ច្រមុះ និង​ហៀរ​សំបោរ

បានផុស

នៅ

​ការ​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ អាច​បណ្តាលមកពី​ជំងឺ​គ្រុនផ្តាសាយ ឬ​អាល់ឡែហ្ស៊ី​។ ការ​មាន​សំបោរ​ជាច្រើន​នៅ​ក្នុង​ច្រមុះ អាច​បណ្តាល​ឲ្យ​មានការ​បង្ក​រោគ​នៅក្នុង​ត្រចៀក​កណ្តាល​ចំពោះ​កុមារ ឬ​ការ​រលាក​នៅ​ក្នុង​ច្រមុះ​ចំពោះ​មនុស្ស​ចាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ជួយ​បំបាត់​ការ​តឹង​ច្រមុះ យើង​ត្រូវអនុវត្ត​ដូច​ខាង​ក្រោយនេះ ៖

១) ចំពោះ​កុមារ​តូចៗ បូម​យក​សំបោរ​ចេញ​ដោយ​បន្តក់ ឬ​លាង​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ​

២) មនុស្ស​ជំទង់ និង​មនុស្ស​ចាស់ អាច​បាញ់​លាង​ដោយ​ទឹក​សេរ៉ូម​ប្រៃ​ចូលក្នុង​រន្ធ​ច្រមុះ​ទាំងសងខាង​។ ការធ្វើ​របៀបនេះ នឹង​អាចជួយ​ពង្រាវ​សំបោរ​ហើយ​ធ្វើ​ឲ្យ​អ្នកជំងឺ​ដកដង្ហើម​បាន​ស្រួល​

៣) ឆ្ពង់​ទឹក​ក្តៅ ឬ​ទឹក​សេរ៉ូម​ប្រៃ​

៤) ជូត​សំបោរ​ចេញ តែ​មិនត្រូវ​ញើស​បញ្ចេញ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​។ ការ​ញើសសំបោរ​អាច​នាំ​ឲ្យ​ឈឺ​ត្រចៀក និង​មាន​ការបង្ក​រោគ​នៅក្នុង​ច្រមុះ​

៥) ចំពោះ​អ្នក​ដែល​ឈឺ​ត្រចៀក ឬ​រលាក​ច្រមុះ​ជា​ញឹកញាប់ ដែល​បណ្តាលមកពី​ជំងឺ​គ្រុនផ្តាសាយ គេ​អាចជួយ​បង្ការ​បញ្ហា​ទាំងនេះ​ បាន​ដោយ​ប្រើ​ថ្នាំ​បន្តក់​ច្រមុះ​បំបាត់​ការ​តឹង​ច្រមុះ​

៦) ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ប្រុងប្រយ័ត្ន​ការប្រើប្រាស់​ថ្នាំ​បន្តក់​ច្រមុះ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​

​ប្រយ័ត្ន​៖ ការប្រើ​ថ្នាំ​ដំណក់​បំបាត់​ការ​តឹង​ច្រមុះ មិនត្រូវ​ឲ្យ​លើសពី ៣​ដង​ក្នុង​មួយថ្ងៃ និង​មិនត្រូវ​ប្រើ​ឲ្យ​លើសពី ៣​ថ្ងៃ​ទេ​។​

“​សូម​អញ្ជើញ​មកជួប​ពិភាក្សា​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ផ្នែក​ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់ក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការប្រឹក្សា​លំអិត​បន្ថែម និង​ការព្យាបាល​ទៅតាម​ស្ថានភាព​ជំងឺ​ប្រកបដោយ​ជោគជ័យ​!”៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ កត្តា​ប្រឈម និង​វិធី​ការពារ​កូន​កើត​មិន​គ្រប់​ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម