សុខភាព
អ្នកចូលចិត្តញ៉ាំពោតបារាំង មកមើលគុណវិបត្តិនិងគុណសម្បត្តិ ពីបន្លែពណ៌ខៀវនេះ ផ្ដល់ឲ្យរាងកាយ
បើទោះបីជាពោតបារាំងជាបន្លែងាយស្រួលហូប និងមានឱជារសឆ្ងាញ់ពិសាយ៉ាងណាក៏ដោយ ប៉ុន្តែផលវិបាករបស់វាគឺមានគ្រោះថ្នាក់ខ្លាំងមិនធម្មតា។ បើសិនយើងលាងសំអាតមិនបានស្អាត និងប្រើវិធីចម្អិនមិនបានល្អ។
ផលវិបាករបស់ពោតបារាំង
ពោតបារាំងអាចមានឥទ្ធិពលអាក្រក់ទៅលើអ្នកប្រើប្រាស់ថ្នាំ metformin បើសិនជាពួកគេបានទទួលទានបន្លែជាតិផ្អែមនេះចូលទៅក្នុងរាងកាយ។ ជាពិសេសវាអាចនាំមកនូវភាពស្មុគស្មាញដល់តម្រងនោម ហើយមានសារធាតុ oxalate ដែលបង្កើនការលំបាកដល់រាងកាយ។
មួយទៀតប្រសិនបើមិនបានលាងសម្អាតឬសម្អាតឲ្យបានត្រឹមត្រូវ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកដោយសារបាក់តេរីនៃថ្នាំសម្លាប់សត្វល្អិត និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត បានបង្កឲ្យយើងមានផលវិបាកទៅថ្ងៃមុខដូចជាមនុស្សដែលឧស្សាហ៍ប្រតិកម្មអាឡ័កស៊ីជាដើម។
ផលប្រយោជន៍ពោតបារាំងចំពោះសុខភាព
បើទោះបីជាពោតបារាំងមានគុណវិបត្តិខ្លះៗចំពោះសុខភាព ប៉ុន្តែមិនទាំងអស់ឡើយ។ បន្លែមួយប្រភេទនេះសំបូរទៅដោយសារធាតុចិញ្ចឹម នៃជាតិសរសៃប្រហែល ៩% នៃអ្វីដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ ជាពិសេសពោតបារាំងមានកូលេស្តេរ៉ុលទាប និងជាតិកាល់ស្យូម ៨%, ម៉ង់ហ្គាណែស ៤៣%, ដែក ១០%, ស្ពាន់ ១០% និង ៤៤% នៃវីតាមីនK។
រួមជាមួយនឹងសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ចំពោះសុខភាពពីពោតបារាំងរួមមាន៖
ជំងឺវង្វេងស្មារតី មហារីក ជំងឺភ្នែកឡើងបាយ អស់កម្លាំង ជំងឺរលាកសន្លាក់ ជំងឺសរសៃឈាម ការធ្លាក់ចុះនៃ Macular ជំងឺផាកឃីនសុន ស្ត្រេស អាស៊ីដអ៊ុយរិក។
ពោតបារាំងមានគុណសម្បត្តិជាច្រើន ប៉ុន្តែការទទួលទានមិនត្រូវបានត្រឹមត្រូវតាមការណែនាំ នោះយើងនឹងជួបមានហានិភ័យមួយចំនួនដូចដែលបានរៀបរាប់ខាងលើ។ ចងចាំថា អ្នកត្រូវញ៉ាំវាក្នុងកម្រិតមធ្យម ទើបទទួលបានសុខភាពល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalhealt
ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ
ចុចអាន៖ពពាយជ្រុងជាអន្លក់ឬអាហារបានគ្រប់មុខ និងផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនអនេកថែមទៀត
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង