ព័ត៌មានអន្ដរជាតិ
ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
ស្របពេលដែល វីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta កាន់តែវាយលុកខ្លាំងក្លានៅទូទាំងពិភពលោក រួមទាំងកម្ពុជា ផងដែរនោះ, ក្រុមអ្នកស្រាវជ្រាវនៅពីក្រោយកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE របស់ចក្រភពអង់គ្លេស បានបង្ហាញថា បច្ចុប្បន្ន វីរុសនេះកំពុងធ្វើសកម្មភាពខុសពីមុន។

រោគសញ្ញាចាស់នៃវីរុសកូវីដ-១៩ ដែលត្រូវបានគេរាយការណ៍ចាប់តាំងពីការផ្ទុះរោគរាតត្បាតដំបូងមកគឺមាន ការបាត់បង់ក្លិនឬរសជាតិ ក្អកជាប់ និងគ្រុនក្តៅ ប៉ុន្តែសាស្ត្រាចារ្យ Tim Spector សហស្ថាបនិកនៃ ZOE បាននិយាយថា ទិន្នន័យដែលប្រមូលបានក្នុងកម្មវិធីនេះចាប់តាំងពីដើមខែឧសភាមក បានបង្ហាញថា ឥឡូវ រោគសញ្ញាដូចរៀបរាប់ខាងលើគឺ មិនសូវកើតឡើងជាទូទៅនោះទេ។
យោងតាមទិន្នន័យដែលប្រមូលដោយ ZOE បានបង្ហាញ ការឈឺក្បាល ឈឺបំពង់កនិងហៀរសំបោរ ឥឡូវនេះ ត្រូវបានគេមើលឃើញថា ជារោគសញ្ញានៃវីរុស Delta ជំនួសឲ្យការក្អកនិងបាត់បង់ក្លិនឬរសជាតិ បើទោះបីជាអាការគ្រុនក្តៅនៅតែកើតមានក៏ដោយ។

យោងតាមសាស្រ្តាចារ្យ Spector បានអះអាងថា អាការឈឺក្បាលឥឡូវនេះ គឺជារោគសញ្ញាដែលត្រូវបានគេរាយការណ៍ ធ្វើទុក្ខខ្លាំងបំផុតក្នុងចំណោមអ្នកឆ្លងវីរុសបំប្លែងខ្លួន Delta បន្ទាប់មកគឺអាការ ឈឺបំពង់ក ហៀរសំបោរនិងក្តៅខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ អាការក្អកគឺកម្រណាស់ វាស្ថិតនៅលំដាប់ទី៥ក្នុងបញ្ជីរោគសញ្ញាដែលត្រូវបានគេរាយការណ៍ ហើយការបាត់បង់រសជាតិឬក្លិន មិនស្ថិតក្នុងចំណោមរោគសញ្ញាទាំង១០ ដែលគេកត់ត្រាក្នុងបញ្ជីនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ អង់គ្លេស សុំឲ្យប្រជាជន ៣.៦លាននាក់នៅក្នុងតំបន់ផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌាខ្លាំង កុំចេញទៅណា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ