សុខភាព
ការឆ្លុះក្រពះពោះវៀន ដើម្បីរកជំងឺមហារីកក្រពះពោះវៀន ក្នុងដំណាក់កាលដំបូង
១). អ្វីទៅជាជំងឺមហារីកក្រពះ និងពោះវៀនធំ?
ជាជំងឺមួយដែលគេជួបប្រទះភាគច្រើនលើមនុស្សចាស់ (អាយុលើសពី ៥០ឆ្នាំ)។ វាគឺជាការដុះនូវដុំសាច់ដែលមានការវិវត្តរីកធំលឿនខុសធម្មតាក្នុងក្រពះ ឬពោះវៀនធំ។ តាមរយៈទិន្នន័យដែលមានកន្លងមកគេសង្កេតឃើញថា មហារីក្រពះ និងពោះវៀនមានអត្រាខ្ពស់ ហើយអត្រាមរណភាពរបស់វាក៏ខ្ពស់ក្នុងពិភពលោកទាំងមូល។ លើសពីនេះទៅទៀតក្នុងប្រទេសកម្ពុជាយើង ការសិក្សាបានបង្ហាញថា មានករណីអ្នកជំងឺដែលមានមហារីកកើតមានក្នុងអាយុតិចជាង៤០ឆ្នាំក៏មានចំនួនមិនតិចដែរ។
២). អ្វីទៅជាការឆ្លុះក្រពះពោះវៀនរុករកជំងឺមហារីកក្នុងដំណាក់កាលដំបូង? តើវាមានសារៈប្រយោជន៍អ្វីខ្លះ?
គឺជាការឆ្លុះក្រពះពោះវៀនដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី (ដោយម៉ាស៊ីន Endoscopy ទំនើប បំពាក់ដោយប្រព័ន្ធ NBI) ដែលប្រទេសជឿនលឿនជាច្រើនកំពុងអនុវត្តប្រកបដោយជោគជ័យ ដើម្បីរុករកមើលនូវវត្តមាននៃកោសិកាមហារីកក្រពះពោះវៀនក្នុងដំណាក់ដំបូង។ វាមានសារៈប្រយោជន៍សម្រាប់ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងធ្វើការព្យាបាលដោយពុំចាំបាច់ធ្វើការវះកាត់។

៣) ហេតុអ្វីចាំបាច់ត្រូវរកជំងឺមហារីកនេះ ឲ្យឃើញក្នុងដំណាក់កាលដំបូង?
ជាទូទៅជំងឺមហារីកក្រពះនិងពោះវៀន វាមិនមានលេចចេញជារោគសញ្ញាអ្វីដែលគួរអោយកត់សំគាល់ទេនៅដំណាក់កាលដំបូង។ ពេលដែលលេចចេញរោគសញ្ញា គឺបញ្ជាក់ថាជំងឺបានធ្វើការវិវត្តធ្ងន់ធ្ងររួចទៅហើយ ដែលធ្វើឲ្យការព្យាបាលមានការលំបាក និងមិនអាចធានាបានថាជាដាច់បាន១០០% ដោយការព្យាបាលភាគច្រើនជាការសម្រន់។ ផ្ទុយទៅវិញបើយើងអាចរកឃើញជំងឺនេះទាន់នៅដំណាក់ការដំបូង នោះការព្យាបាលមានសភាពងាយស្រួល និងអាចជាបាន១០០% ដោយពុំចាំបាច់ធ្វើការវះកាត់ ឬប្រើថ្នាំគីមីឡើយ។

៤). តើវាមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅក្នុងដំណាក់កាលដំបូង ជំងឺមហារីកក្រពះពោះវៀនមិនមានរោគសញ្ញាច្បាស់លាស់ទេ។ រោគសញ្ញាអាចកើតមានលុះត្រាណាតែជំងឺមានលក្ខណៈធ្ងន់ធ្ងរ។ រោគសញ្ញាគ្រោះថ្នាក់មួយចំនួនដែលត្រូវប្រយ័ត្នរួមមាន៖
– ពិបាកលេប ឬលេបមានការឈឺចាប់តាមបំពង់អាហារ
– ក្អួតមិនបាត់
– មានភាពស្លេកស្លាំង
– ដុំពោះនៅចុងដង្ហើម
– ឈឺពោះរ៉ាំរ៉ៃ
– ឈឺងើបពេលយប់
– ប្រវត្តិគ្រួសារមានជំងឺមហារីកបំពង់អាហារ ក្រពះ ពោះវៀន និងការបត់ជើងមានឈាម។

៥). តើជំងឺមហារីកក្រពះពោះវៀនអាចបង្ការបានដែរឬទេ?
មានវិធីសាស្ត្រមួយចំនួន ដែលអាចជួយឲ្យយើងឲ្យបង្ការជំងឺមហារីកនឹងក្រពះ និងពោះវៀនធំបានដូចជា៖
– ការធ្វើតេស្ត និងព្យាបាលមេរោគក្រពះ
– បញ្ឈប់ការពិសាស្រា បារី និងជៀសវាងការបរិភោគប្រចាំថ្ងៃ នូវអាហាររហ័សនិងសាច់ក្រហម ឬអាហារកែច្នៃ (Fast food and red meat or processed food) ជៀសវាងការបរិភោគអាហារប្រៃ និងចំណីអាហារផ្អាប់
– ការធ្វើការឆ្លុះក្រពះ និងពោះវៀនចំពោះអ្នកដែលមានអាយុចាប់ពី ៤៥ឆ្នាំទៅ
– ធ្វើតេស្តរកគ្រាប់ឈាមក្រហមនៅក្នុងលាមក
« សូមលោកអ្នក អញ្ជើញមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយជំនួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ដើម្បីឈានទៅរកការព្យាបាលទាន់ពេលវេលា ជៀសវាងការយឺតយាវនិងផលវិបាកអាយុជីវិត។

ការបង្ការនិងការទប់ស្កាត់ផ្តើមពីការចូលរួមរបស់យើងទាំងអស់គ្នា!»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ងាយៗពីវិធីសាស្ត្របំបាត់ការតឹងច្រមុះ និងហៀរសំបោរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា