Connect with us

សុខភាព

ស្លឹកគ្រៃមានប្រយោជន៍ចំពោះសុខភាពច្រើនអនេក និងជាឱសថបុរាណព្យាបាលរោគាតាំងពី​យូរលង់

បានផុស

នៅ

ស្លឹកគ្រៃគឺជារុក្ខជាតិដែលត្រូវបានគេស្គាល់ជាទូទៅថា ​ប្រើសម្រាប់ម្ហូបអាស៊ី។ រុក្ខជាតិ​នេះ​ក៏​អាច​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​បុរាណ​ព្យាបាល​នៅ​រោគា​តាំង​ពី​យូរ​ណាស់​មក​ហើយ។

មិនទាន់អស់ឡើយ ស្លឹកគ្រៃនៅមានអត្ថប្រយោជន៏ច្រើនទៀតដូចជា៖

១ ជា​តែ​បន្សាប​ជាតិពុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​ស្លឹកគ្រៃ​ត្រូវ​បាន​បំពេញ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ។ ជាតិ​ពុល​ត្រូវ​បាន​យក​ចេញ​ពី​រាងកាយ​ដោយ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម។

២ ការពារ​ពុកធ្មេញ

ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​ក្នុង​ឆ្នាំ ២០១២ បង្ហាញ​ថា ​ស្លឹកគ្រៃ​បាន​បង្ហាញ​ពី​សមត្ថភាព​ប្រឆាំង​នឹង​មេរោគ​ ប្រឆាំង​នឹង Streptococcus ដែល​ជា​បាក់តេរី​នៃ​ការ​ពុក​ធ្មេញ។

៣ ឆ្លង​មេរោគ

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​មហារីក Sloan Kettering បាន​បង្ហាញ​ថា ​​ស្លឹកគ្រៃ​មាន​សមត្ថភាព​ការពារ​ការ​ឆ្លង​ផ្សេងៗ។ ​ ឱសថ​ទិព្វ​នេះ​​​​អាច​កាត់​បន្ថយ​ការ​កើតឡើង​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

៤ ជួយ​ការរំលាយអាហារ

ស្លឹក​គ្រៃ​ជួយ​ក្រពះ​និង​ធានា​ថា​ប្រព័ន្ធ​រំលាយ​អាហារ​គ្មាន​បញ្ហា។ ផឹក​តែ​ស្លឹកគ្រៃ​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច ​ជួយ​ក្រពះ​របស់​អ្នក​ក្នុង​ការ​រំលាយ​អាហារ។ នេះ​គឺ​ជា​ចំណេះដឹង​ចាស់​មួយ​ដែល​បាន​មក​ពី​ថ្នាំ​ចិន។

៥ បំបាត់​ការ​ថប់បារម្ភ

ក្លិន​ស្លឹកគ្រៃ​អាច​បំបាត់​ការ​ថប់បារម្ភ។ ការ​ផឹក​វា​ជា​តែ​ ក៏​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់​និង​សម្រាក។

៧ ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ​និង​កូឡេស្តេរ៉ុល​ទាប

សមត្ថភាព​ក្នុង​ការ​បញ្ចុះ​កូឡេស្តេរ៉ុល​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​រំលាយ​អាហារ ​គឺ​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ទៀត​សម្រាប់​សុខភាព​ចំពោះ​ស្លឹកគ្រៃ​ដែល​ត្រូវ​បាន​គេ​សិក្សា ​Polyphenols ដែលបាន​រក​ឃើញ​នៅ​ក្នុង​ស្លឹកគ្រៃ។ ទាំងនេះ​គឺ​ជា​មីក្រូសារ​ជាតិ​ដែល​អាច​ជួយ​ក្នុង​ការ​រំលាយ​អាហារ​និង​គ្រប់គ្រង​ទម្ងន់​បាន​ល្អ​ និង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ខ្លួន​ ជាពិសេស​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ​ឬ​គាំង​បេះដូង។

៨ បង្កើន​ការ​ផលិត​ឈាម​ក្រហម

ការ​សិក្សាពីឆ្នាំ ២០១៥ បាន​ធ្វើការស្រាវជ្រាវ (ស្តីពី​អត្ថប្រយោជន៍​ស្លឹកគ្រៃ​ចំពោះ​សុខភាព) ដោយ​ធ្វើ​តេស្តឈាម​លើមនុស្សនិង​ឲ្យ​ពួកគេ​ផឹក​តែស្លឹកគ្រៃ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ ការ​ផឹក​តែ​ស្លឹក​គ្រៃ​អាចបង្កើនការផ្តោតអារម្មណ៍ អេម៉ូក្លូប៊ីន​ និងកោសិកាឈាមក្រហម​នៅក្នុងខ្លួន។

៩ ជំងឺ​លើសឈាម

ការសិក្សាមួយធ្វើឡើងលើបុរសស្ម័គ្រចិត្ត។​ បុរសដែលផឹកតែស្លឹកគ្រៃនិងតែបៃតងត្រូវបានធ្វើឡើងដើម្បីសាកល្បងផលប៉ះពាល់នៃការផឹកតែរុក្ខជាតិលើសម្ពាធឈាម។ មានការធ្លាក់ចុះនៃសម្ពាធឈាមស៊ីស្តូលីក ​និងការកើនឡើងតិចតួចនៃសម្ពាធឈាម diastolic សម្រាប់អ្នក​ដែលផឹកតែស្លឹកគ្រៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ

ចុចអាន៖អ្នកចូលចិត្តញ៉ាំពោតបារាំង មកមើលគុណវិបត្តិនិងគុណសម្បត្តិ ពីបន្លែពណ៌ខៀវនេះ ផ្ដល់ឲ្យរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៦ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៩ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

សេដ្ឋកិច្ច២០ នាទីutes មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម