Connect with us

សុខភាព

មក​ដឹង​ពី​ជំងឺ​ត្រអក ​ស្នាម​ក្រហម​ដែល​មាន​ពងទឹក​តូចៗ​

បានផុស

នៅ

​ជំងឺ​ត្រអក ជា​ជំងឺ​ស្បែក​ដែល​ប៉ះពាល់​ដល់​ការ​រលាក​ស្បែក ដែល​បណ្តាលមកពី​ហេតុផល​ផ្សេងៗ និង​មកពី​មូលហេតុ​ខាងក្នុង និង​មូលហេតុ​ខាងក្រៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

– ចំពោះ​កុមារ​៖ ស្នាម​ក្រហម ឬ​កន្ទួល​កើត​នៅលើ​ថ្ពាល់ ឬ​ជួនកាល​នៅលើ​ដៃ ប្រអប់ដៃ និង​គួយ​ដៃ​។ កន្ទួល​នេះ​មាន​ដំបៅ​តូចៗ ឬ​ពង​ទឹកតូចៗ ដែលមាន​ចេញ​ទឹក​តិចៗ​។​

– ចំពោះ​កុមារ​ជំទង់ និង​មនុស្ស​ធំ​៖ ធម្មតា​ជំងឺ​ត្រអក​មាន​ភាព​ស្ងួត​ជាង ហើយ​ភាគច្រើន​ចេញ​នៅ​គន្លាក់ដៃ និង​គន្លាក់ជើង​។​

– វា​មិនមែន​ចាប់ផ្តើម​ដូចជា​ការបង្ក​រោគ​ទេ ប៉ុន្តែ​វា​ដូចជា​ប្រតិកម្ម​អាល់​ឡែ​ស៊ី​ជាង​។​

– ច្រើន​មាន​ប្រវត្តិ រលាក​ច្រមុះ ក្អក​ផ្តាសាយ ហឺត ឬ​ជំងឺ​ក្នុង​ខ្លួន​ផ្សេងៗ​ទៀត​។​

​ខ​) វិធី​ព្យាបាល​៖

– រាវរក​មូលហេតុ​ដែល​បង្កឱ្យមាន​ប្រតិកម្ម​លើ​ស្បែក ដូចជា​ការចេញ​រមាស់ មាន​ស្នាម​កន្ទួល​តូចៗ បន្ទះ​ក្រហម​ជាដើម ដើម្បី​ជៀសវាង​ការកើត​ឡើងវិញ ឬ​ការ​លាប់​

– ស្អំ​ដោយ​កំ​ប្រេ​ស​ត្រជាក់​ដែល​គ្មាន​មេរោគ លើ​កន្លែង ​ដែលមាន​កន្ទួល ឬ​ស្នាម​អេះ​រមាស់​ដាច់​

– ដាក់​កន្លែង​ដែលមាន​ស្នាម​កន្ទួល​នោះ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​

– ប្រើប្រាស់​ថ្នាំ​បំបាត់​រមាស់ ដូចជា​

– ពពួក​អង់​ទី​អ៊ី​ស្តា​មីន (Anti Histamine)

– ប្រើ​ក្រែ​ម​លាប ឬ​ថ្នាំលាប​បំបាត់​រមាស់ ដែលមាន​ជាតិ​គ័​រ​ទី​ហ្សូ​ន​

– ក្នុងករណី​ធ្ងន់ធ្ងរ យើង​អាច​ប្រើ​ថ្នាំ​គ័​រ​ទី​ហ្សូ​ន​ញ៉ាំ​បន្ថែមទៀត​

«​បើ​បងប្អូន​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មកជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ស្បែក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​បំបាត់​ជំងឺ​ត្រអក​នេះ​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការឆ្លុះ​ក្រពះ​ពោះវៀន​ ដើម្បី​រក​ជំងឺមហារីក​ក្រពះ​ពោះវៀន ក្នុងដំណាក់កាល​ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម