សុខភាព
ស្វាយទុំមិនត្រឹមផ្អែមឆ្ងាញ់! តែមានប្រយោជន៍ច្រើនចំពោះសុខភាព សូម្បីអ្នកមានជំងឺទឹកនោមផ្អែមក៏ហូបបាន
ស្វាយទុំជាផ្លែឈើផ្អែមឆ្ងាញ់ហើយងាយរកបាននៅស្រុករបស់យើង។ បើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញស្វាយទុំគឺមិនខុសពីផ្លែឈើដទៃទៀតឡើយ។ វាមានគុណសម្បត្តិជាច្រើនដែលយើងគួរតែដឹងពីផលានុផលមួយនេះ។

១ ល្អសម្រាប់ក្រពះ
ផ្លែឈើត្រូពិកនេះមានអង់ស៊ីមពិសេស ដែលជួយសម្រួលដល់ការរំលាយអាហារឲ្យមានសុខភាពល្អទាំងជាតិសរសៃនិងប្រូតេអ៊ីន។ វាល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាក្រពះតិចតួច ហើយនាំមកមកដោយការរំលាយអាហារឬទល់លាមក។
២ ជួយលើកកម្ពស់សុខភាពពោះវៀន
អាហារបំប៉នជាតិសរសៃ prebiotic បានរកឃើញនៅក្នុងផ្លែស្វាយ វាអាចផលិតនិងរក្សាបាននូវបាក់តេរីល្អៗនៅក្នុងក្រពះ។ នេះអាចជួយអ្នកការពារបញ្ហាមួយចំនួនដូចជាជំងឺហឺត និងបញ្ហាទាក់ទងនឹងការរំលាយអាហារ។
៣ ពង្រឹងប្រព័ន្ធភាពស៊ាំ
ដោយសារផ្លែស្វាយសំបូរទៅដោយវីតាមីន C ដូច្នេះគ្មានអ្វីចម្លែកទេ ដែលវាជួយដល់ការថែរក្សាប្រព័ន្ធការពាររាងកាយរបស់យើងឲ្យមានសុខភាពល្អ។ នេះគឺចាំបាច់ជាចម្បងសម្រាប់ការថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ ព្រោះវាអាចការពាររាងកាយរបស់អ្នកពីជំងឺដែលអាចកើតមាន។

៤ ល្អសម្រាប់ភ្នែក
មាតិកា beta-carotene នៃផ្លែស្វាយ អាចឲ្យរាងកាយផលិតវីតាមីន A ពីធម្មជាតិ។ ដូច្នេះចក្ខុនឹងប្រសើរឡើងមិនខាន។ ឥឡូវអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការចុះខ្សោយនៃ macular ទេ ពីព្រោះកែវភ្នែកយើងបានបន្ថែមការការពារដោយផ្លែស្វាយ។
៥ រក្សាកម្រិតកូឡេស្តេរ៉ុលទាប
សារជាតិ pectin នៃផ្លែស្វាយជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន។ ជំនួយដែលវាផ្តល់ឲ្យសម្រាប់បទប្បញ្ញត្តិកូលេស្តេរ៉ុល ដែលមានអត្ថប្រយោជន៍គួរឲ្យកត់សម្គាល់ ជាពិសេសសម្រាប់អ្នកដែលមានទំនោរកើនឡើងភ្លាមៗលើកម្រិតនៃកំណកឈាម។

៦ ផ្ដល់ឲ្យស្បែកភ្លឺថ្លា
មាតិកាខ្ពស់ទាំងវីតាមីន A និង C ដែលរួមមាននៅក្នុងផ្លែស្វាយនឹងជួយឲ្យ ស្បែកស្អាតនិងក្មេងជាងវ័យ។
៧ ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម
មនុស្សដែលកំពុងទទួលរងពីជំងឺទឹកនោមផ្អែម ហើយកំពុងព្រួយបារម្ភថាស្វាយអាចបង្កើនមាតិកាជាតិស្ករនៅក្នុងខ្លួន។បញ្ហានោះមិនចាំបាច់ព្រួយបារម្ភទេ ព្រោះវាល្អក្នុងស្ថានភាពសុខភាពរបស់យើង។
ទោះបីជាផ្លែស្វាយមានជាតិផ្អែមនៃកំរិតទាប ទាក់ទងនឹងសន្ទស្សន៍គ្លីសេម៉ិចក៏ដោយ ប៉ុន្តែវាមិនអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពទឹកនោមផ្អែមឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្លែគូលេនតូចៗចឹងសោះ! តែមានអត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់
ចុចអាន៖ទាំងស្លឹកនិងមើមដំឡូងមីឃើញចឹងទេ តែមានគុណប្រយោជនដ៏មហាសាល ដល់ប្រព័ន្ធភាពស៊ាំ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ