សុខភាព
ចង់ធ្វើការពត់ធ្មេញឲ្យត្រង់ជួរ តើមានផលលំបាកអ្វីខ្លះ និងត្រូវជួបបញ្ហាអ្វីខ្លះ?
ការពត់តម្រង់ធ្មេញ គឺពាក់ព័ន្ធទៅនឹងការលូតលាស់ឆ្អឹងផ្ទៃមុខ ការវិវត្តន៍នៃដំណុះធ្មេញ និងកំណាំធ្មេញ ការធ្វើរោគ វិនិច្ឆ័យការការពារ និងការព្យាបាលកែលំអធ្វើឲ្យប្រសើរឡើងនូវ កំណាំធ្មេញដែលខុសប្រក្រតី។
១) សារប្រយោជន៍នៃការពត់តម្រង់ធ្មេញមានអ្វីខ្លះ?
– ជួយបង្កើនសោភ័ណភាពធ្មេញ និងផ្ទៃមុខ
– កែលំអតួនាទីកំណាំធ្មេញ (Dental Occlusion) ដែលធ្វើឲ្យកម្លាំងទំពាបានទៅដល់គ្រប់ធ្មេញ
– បំបាត់នូវកំណាំធ្មេញដែលមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់ធ្មេញ និងជាលិកាជុំវិញធ្មេញ។
២) តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យ កំណាំធ្មេញខុសប្រក្រតី?
– បញ្ហាតំណពូជ(Genetic)
– បញ្ហាឆ្អឹងថ្គាមលើ និងក្រោមមានគំលាតឆ្ងាយពីគ្នា ឬការលូតលាស់ឆ្អឹងខុសប្រក្រតី
– បញ្ហាសាច់ដុំ និងជាលិកាលើផ្ទៃមុខ
– បញ្ហាធ្មេញ: ធ្មេញទឹកដោះឆាប់ដកចេញ ពេកឬ ក្រជ្រុះ ធ្មេញធំៗ ក្រអូមមាត់តូច ធ្មេញដុះខុសប្រក្រតី ធ្មេញដុះខុសទីតាំង
– ទម្លាប់: កូនក្មេងដែលបៀមដៃ
– បញ្ហាស្ទះផ្លូវដង្ហើម: ធ្វើឲ្យមុខវែង និងធ្មេញលយមកមុខ
៣) តើធ្មេញប្រភេទណាខ្លះដែលគួរតែពត់ធ្មេញ?
– ធ្មេញមុខដែលលយ ឬប៉ោងមកមុខខ្លាំង អាចជាធ្មេញមុខលើ ឬធ្មេញមុខក្រោម ឬប៉ោងទាំងលើ និងក្រោម
– ធ្មេញដុះខុសជួរ ដុះប្រជ្រៀតគ្នាដោយសារធ្មេញធំៗ ធ្មេញដុះលើស រឺដុះខុសទីតាំង
– ធ្មេញចំហ ដោយសារទំហំធ្មេញតូចៗធ្មេញមិនដុះ
– ធ្មេញលើ ឬក្រោមដែលខាំបុកអញ្ចាញពេលទំពាអាហារ
– កំណាំធ្មេញចំហ ចំពោះធ្មេញមុខ ឬធ្មេញថ្គាម
– ធ្មេញចង្កូមដែលជំពើសដុះខុសជួរ
៤) តើពេលណាល្អ សម្រាប់ការតាមដាន និងព្រឹក្សាពីការពត់តម្រងធ្មេញ?
– ពេលវេលាល្អបំផុតគឺ ពេលដែលកុមារចាប់ផ្តើម ផ្លាស់ប្តូរធ្មេញ ពីធ្មេញទឹកដោះទៅធ្មេញអចិន្ត្រៃយ៍ ចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ដែលជាពេលវេលាមួយដែលត្រូវតាមដាន និងការឲ្យដំបូន្មានចំពោះកុមារ និងឪពុកម្តាយក្នុងការ ថែរក្សាសុខភាពមាត់ធ្មេញ ដែលជួយកុំឲ្យកំណាំធ្មេញខុសប្រក្រតីវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ។ ឧទាហរណ៍៖ ដូចជាការធ្វើការដកធ្មេញតាមលំដាប់ លំដោយទៅតាមអាយុ (Serial Extraction)

– ការព្យាបាលដោយឧបករណ៍ពត់តម្រង់ធ្មេញចាប់ផ្តើម ចាប់ពីអាយុចន្លោះ ១០ ទៅ១២ឆ្នាំឡើងទៅ។ ឧទាហរណ៍៖ ធ្វើ Space Maintainer ជាឧបករណ៍សម្រាប់រក្សាចន្លោះពេលដែលរង់ចាំធ្មេញស្រុកដុះ។
៥) តើមានអ្វីខ្លះយកមកសិក្សា និងវាយតម្លៃមុនពេលចាប់ផ្តើមពត់តម្រង់ធ្មេញ?
– សិក្សាពីកង្វល់អ្នកជំងឺ
– សិក្សាពីសុខភាពទូទៅ
– សិក្សាពីសុខភាពមាត់ធ្មេញ
– សិក្សាពីទម្រង់មុខ ឆ្អឹង និងសាច់ដុំមុខ (Extra Oral)
– សិក្សាពីកំណាំធ្មេញ ទម្រង់ធ្មេញ (Intra Oral)
– ការអង្កេតដោយធ្វើឡើងដូចជា៖
• ការថតរូបទុកជាឯកសារ

• ការចាក់ពុម្ពធ្មេញមកសិក្សា
• ការថតធ្មេញ Panoramic និង Cephalometric
– ធ្វើគម្រោងព្យាបាលត្រឹមត្រូវ
៦) តើឧបករណ៍ពត់តម្រង់ធ្មេញអ្វីខ្លះដែល កំពុងប្រើប្រាស់សព្វថ្ងៃ?
– Removable Appliance : ឧបករណ៍ពាក់ដោះចេញដោះចូល
– Functional Appliance : ឧបករណ៍កែតម្រូវឆ្អឹង និងធ្មេញពេលអ្នកជំងឺ កំពុងលូតលាស់
– Fixed Appliance : ប្រើប្រាស់ឧបករណ៍ ពាក់ជាប់ក្នុងមាត់ ដូចជាគ្រាប់ដែក គ្រាប់សេរាមិក កៅស៊ូ លួស និងឧបករណ៍ Mini Implant ព្រមទាំងសម្ភារៈមួយចំនួនផ្សេងទៀត។
– ការប្រើប្រាស់ Invisaligne ជាបច្ចេកវិទ្យាថ្មី
– ការប្រើប្រាស់ឧបករណ៍ដើម្បីព្យាបាលផ្សេងៗគ្នា ឬរួមគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់ករណី អ្នកជំងឺម្នាក់ៗ។
៧) តើការពត់តម្រង់ធ្មេញ ត្រូវតែដកធ្មេញឬ?
ការដកធ្មេញធ្វើឡើង តែក្នុងករណីមួយចំនួន ដើម្បីបានចន្លោះ សម្រាប់ទាញធ្មេញ ឬធ្វើចលនាធ្មេញ។ ករណីខ្លះទៀតមិនត្រូវការដកធ្មេញទេ ដោយមានវិធីសាស្ត្រផ្សេងក្នុងការព្យាបាល។
៨) តើការពត់តម្រង់ធ្មេញត្រូវការពេលវេលាប៉ុន្មាន?
– អាចចាប់ពី ៦ខែទៅ ២ឆ្នាំ ឬច្រើនជាងនេះអាស្រ័យទៅលើភាពស្មុគស្មាញករណីអ្នកជំងឺម្នាក់ៗ។

៩) តើការពត់តម្រង់ធ្មេញអាចព្យាបាលគ្រប់ករណីដែលនាំឲ្យមានកំណាំធ្មេញខុសប្រក្រតី ឬទេ?
ប្រសិនបើកំណាំធ្មេញខុសប្រក្រតីបណ្តាលមកពីទំនាក់ទំនងឆ្អឹងថ្គាមលើ និងក្រោម ការពត់ធ្មេញមួយមុខ មិនអាចធ្វើទៅរួចទេ គឺត្រូវធ្វើការវះកាត់កែតម្រូវឆ្អឹងថ្គាម (Orthognatic Surgerg) រួមផ្សំនឹងការពត់តម្រង់ធ្មេញ។

ជាអនុសាសន៍៖ សូមមាតាបិតាគ្រប់រូបចាប់អារម្មណ៍ ទៅលើធ្មេញកុមារ។ ការតាមដាន នឹងព្រឹក្សាជាមួយទន្តបណ្ឌិតជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត គឺជួយកុមារមានសុខភាពមាត់ធ្មេញល្អ និងអាចបន្ថយនូវការវិវត្តន៍ទៅរកកំណាំធ្មេញខុសប្រក្រតីបានមួយចំនួនធំ ដែលផ្តល់ការងាយស្រួល ដល់ការព្យាបាល និងផាសុខភាពចំពោះកុមារ ដែលវិវត្តន៍ទៅរកវ័យជំទង់ ដែលត្រូវការ ការពត់តម្រង់ធ្មេញក្នុងករណីចាំបាច់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹងពីជំងឺត្រអក ស្នាមក្រហមដែលមានពងទឹកតូចៗ

-
សន្តិសុខសង្គម១០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល