សុខភាព
ការបញ្ជ្រាប ពីសុខភាពបន្តពូជ យេនឌើរទាក់ទងទៅនិងការរំលូត ពន្យាកំណេីត យុវវ័យគួរយល់ដឹង
ទោះជានៅឆ្ងាយដែលជា តំបន់ដាច់ស្រយាលមួយ ពុំសូវទទួលបានព័ត៌មាន ឬទទួលបានការយល់ដឹងពីសុខភាពទើបអង្គការ (រ៉ាក់) ដែលដឹកនាំដោយលោក ស៊ូ សានីម ប្រធានក្រុមកម្មវិធីសុខភាពយុវវ័យ បានចុះទៅ ភូមិប្រមូល ឃុំ ត្រមែង ស្រុកឈូក ខេត្តកំពត ដើម្បីបញ្ជ្រាប យេនឌើរ សុខភាពយុវវ័យក្នុងការ បន្តពូជ និងទាក់ទងទៅលើ ការរំលូត និងការ ពន្យាកំណើត។
លេាក ស៊ូ សានីម បានឲ្យដឹងថា ពេលនះយើងបានលើកយកប្រធានបទការអប់រំពី សុខភាពបន្តពូជ និងសុខភាព ផ្លូវភេទ ដែលគេតែងនិយាយថាក្មេងៗមិនគួរយល់ដឹងពីរឿងនេះទេ។ តែយើងគួរតែដឹងថាអ្វីទៅជាសុខភាពផ្លូវភេទ ត្រូវថែរទាំដូចម្តេច?។បើនិយាយពីសមត្ថភាព យេនឌើរ វិញ គឺត្រូវតែទទួលបានភាពនូវភាពស្មើរគ្នាគឺត្រូវបានទទួលយកចំណេះដឹងទាំងអស់គ្នា។

ស្ថិតនៅតំបន់ដាច់ស្រយាលឆ្ងាយពីទីរួមខេត្ត ហើយពុំដែលទទួលបានព័ត៌មានពីអង្គការណាចុះមក ផ្សព្វផ្សាយ ពីសុខភាពយុវវ័យឡើយ។ ប្អូនស្រី សុិ ពិសី អាយុ ១៧ ឆ្នាំ រៀននៅវិទ្យាល័យហ៊ុនសែនឈូក ថ្នាក់ទី១១ បានស្ម័គ្រចិត្តចូលរួមសកម្មភាព អប់រំ ផ្សព្វផ្សាយ ជាមួយអង្គការ(រ៉ាក់) ដើម្បីពាំនាំយកជំនាញ ដែលបានចេះដឹងទាំងនោះមកអប់រំ ដល់យុវវ័យនិងអ្នកភូមិរបស់ខ្លួនជាបន្ត ដើម្បីឲ្យគាត់យល់ ដឹងមានចំណេះដឹង ចេះការពារសុខភាពឲ្យបានល្អទៀតផង។

ជាពិសេសយុវវ័យក្នុងពេលមានរដូវត្រូវចេះអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ ត្រូវយល់ដឹង អំឡុងពេលមានកូវីដ១៩ កំពុងយារយី នៅឡើយ។ ប្អូនស្រីបន្តថាបន្ថែមពីលើនេះនាងខ្ញុំបាន ចូលរួមបញ្ជ្រាបពីសុខភាព ផ្លូវភេទ សុខភាព បន្តពូជ ទាំងការពន្យារកំណើត ឬ ពេលដែលយុវវ័យពេញវ័យ រៀប ការដេាយមិនចង់បានកូនញឹកញាប់ ត្រូវចេះរកវិធីសាស្ត្រការពាឬទៅពិគ្រោះនៅមណ្ឌលសុខភាព។
អ្នកស្រី សេន ប៊ុន មានអាយុ ៥០ឆ្នាំ បានឲ្យដឹងថា ខ្ញុំត្រេកអរទៅវិញ ទេដោយមានអង្គការ(រ៉ាក់)ចុះមកអប់រំផ្សព្វផ្សាយ ណែនាំ ដល់ប្រជាជននៅក្នុងភូមិខ្ញុំនេះ ជាពិសេសអប់រំដល់យុវវ័យពីព្រោះប្រជាជននៅទីនេះ ពុំសូវទទួលបានព័ត៌មាន ឬការ អបរំពីសុខភាពក្នុងកាពន្យារកំណើត រំលូតដើម្បីកុំឲ្យមានកូនញឹកញាប់។
ការមានកូនញឹកញប់នាំឲ្យ ខាតបង់ ពេលវេលាគ្រប់គ្រាន់ ក្នុងការចិញ្ចឹម បុត្រ ធីតា ឲ្យរៀនសូត្រ ហើយពិបាករកថវិកាឲ្យរៀនសូត្រទៀត។ អ្នកស្រីបព្ជាក់ថា ខ្ញុំទទួលបានព័ត៌មានជាក់លាក់នេះដេាយសារអ្នកនៅក្នុងភូមិនេះ ខ្លះមានកូន ៦. ៧ នាក់ ឯជីវភាពវិញ ក្រីក្រ កូនពុំបានរៀនសូត្រ ជ្រៅជ្រះ ជីវភាពខ្សត់ខ្សោយទៀតផង។
អ្នកស្រីបង្ហាញឱ្យដឹងទៀតថា ទាក់ទងពេលមានរដូវ ឪពុកម្ដាយខ្លះ គាត់ពុំសូវយល់ដឹង បែរឲ្យកូនស្រីកំពុងមានរដូវ ចុះ ទឹក បឹងបួរ គ្មានអនាម័យល្អបានបង្កទៅជាជម្ងឺប្រចាំកាយផ្សេងៗទៅវិញ។
ប្អូនស្រី ព្រិល ស្រីនាង អាយុ ១៦ឆ្នាំ រៀននៅវិទ្យាល័យ ក្រាំងថ្ម ថ្នាក់ទី១០ បាននិយាយថា ខ្ញុំទើបតែយល់ច្បាស់នៅការចុះមកអប់រំថ្ងៃនេះ និយាយពី សុខភាព យុវវ័យ ខ្ញុំវិញទទួលបានការអប់រំជាច្រើនទៅលើសុខភាព ហើយបានដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់ដល់សុខភាពទៀតផង។ដូច្នេះនាងខ្ញុំមានតែការជួយអប់រំ មិត្តជួយ មិត្ត បន្តទៅមិត្តភក្កិទាំងឡាយ ជាពិសេសក្នុងអំឡុង កូវីដ១៩ នេះ ផងដែរ។
ជុំវិញសុខភាពយុវវ័យបានធ្វើឲ្យ លោក ផាន់ ចាន់ណាអាយុ២៤ឆ្នាំ ជាបុគ្គលិក ផ្នែកតស៊ូមតិ របស់ អង្គការ(រ៉ាក់) បានបង្ហាញថា ខ្ញុំជាអ្នកស្ម័គ្រចិត្តធ្វើការឲ្យអង្គកានេះ សំខាន់ គឺ ខ្ញុំចង់ជួយចែករំលែកបទពិសោធន៍ទាក់ទៅនិង ស្ត្រ្រីនិង កុមារ ដែលងាយរងគ្រោះ ជាពិសេស សុខភាពបន្តពូជ សុខភាព ផ្លូវភេទ ឲ្យគាត់យល់ដឹង អំពីផលប៉ះពាល់ដល់សុខភាពដូចម្ដេចខ្លះ ?
បើសិនជាគាត់ មិនបានការពារ រក្សា អនាម័យ សុខភាពរបស់ គាត់ឲ្យបានល្អប្រសើរទេនោះ។ គាត់និង ជួបផលប៉ះពាល់សុខភាព ជាពិសេសជម្ងឺ ផ្សេងៗ សតិស្មារតីក៏ពុំបានវៀងវៃដែរ។ហើយយើងគួរតែលុបបំបាត់ចោលនូវផ្នត់គំនិតអវិជ្ជមាននៃការរើសអើងដល់ស្ត្រីនិងកុមារ។
ជុំវិញទៅលើការរើសអើងដែរយុវវ័យខ្លះមានកូនដោយចៃដន្យវិញ ។លេាកបន្ពថាទាក់ទងរឿងនេះអាចទាក់ទងទៅលើកត្តាជីវភាព ថវិកា ជារឿងមួយដែលយុវវ័យជួបបព្ហានៃការរំលេាភ។ គឺបច្ចុប្បន្ននេះវាជាផ្នត់គំនិតមួយដែលតែងតែមានការមាក់ងាយនិងរើសអើង។
ដូច្នេះក្នុងនាមយើងទាំងអស់គ្នា គួរតែព្យាយាមកុំឲ្យមានការម៉ាក់ងាយ ទៅលើ បុគ្គលដែលមាន ការរំលូត ឬមានកូនដោយចៃដន្យ យើងមិនគួរម៉ាក់ងាយឡើយគួរតែឲ្យតម្លៃគ្នាទៅវិញទៅមកដែលជា អំពើល្អផង៕ អត្ថបទ៖ រុងរឿង

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល