សុខភាព
ម្រះមានរសជាតិល្វីង! តែជាឱសថជួយដល់សុខភាពបានយ៉ាងសក្ដិសិទ្ធិ ជាពិសេសបង្កើតភាពស៊ាំក្នុងសម័យកាលកូវីដ
ផ្លែម្រះមានរសជាតិល្វីមែនពិត តែជាឱសថព្យាបាលរោគបានច្រើនយ៉ាង ជាពិសេសក្នុងសម័យកាលនេះផងដែរ។
ហូបម្រះជារៀងរាល់ថ្ងៃ ដូចយកថ្នាំទិព្វមកដាក់ជិតខ្លួន។
១ បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់
យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្រ ម្រះគឺប្រឆាំងនឹងការរលាក ហើយក៏ជាជំនួយក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ផងដែរ។ ការទទួលទានបន្លែនេះជាប្រចាំ អាចបន្ថយហានិភ័យនៃជំងឺបេះដូងដូចជា ការវាយប្រហារនិងដាច់សរសៃឈាមខួរក្បាល។ ម្រះសំបូរទៅដោយប៉ូតាស្យូម ជួយទ្រទ្រង់សំពាធឈាមក្នុងកម្រិតសុវត្ថិភាពផងដែរ។
២ រក្សាកម្រិតជាតិស្ករក្នុងឈាម
ម្រះមានលក្ខណៈសម្បត្តិនៃសមាសធាតុដូចអាំងស៊ុយលីន ដែលត្រូវបានគេហៅថា Polypeptide-p ឬ p-អាំងស៊ុយលីនហើយត្រូវបានបង្ហាញថាអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមតាមធម្មជាតិ។ ទទួលទានជារៀងរាល់ថ្ងៃ វាមានឥទ្ធិពលក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ជាមួយនឹងអ្នកជំងឺដែលទទួលរងពីជំងឺទឹកនោមផ្អែមប្រភេទ ២ ។
៣ ល្អសុខភាពនិងល្អសម្រាប់ថ្លើម
នៅក្នុងការស្រាវជ្រាវដែលធ្វើឡើងដោយទិនានុប្បវត្តិអន្តរជាតិ នៃវីតាមីននិងសារធាតុចិញ្ចឹមនៃម្រះ ជួយបង្កើនអង់ស៊ីមការពារប្រឆាំងអុកស៊ីតកម្មនៅក្នុងថ្លើមបានយ៉ាងល្អ។
៤ រក្សាទំងន់
ទោះបីជាបន្លែនេះមានជាតិខ្លាញ់កាឡូរីកាបូអ៊ីដ្រាតទាបក៏ដោយ តែវានឹងធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតក្នុងរយៈពេលវែងឬមិនសូវឃ្លានតែម្ដង។ ការសិក្សាបានសន្និដ្ឋានបន្ថែមទៀតថា ម្រះត្រូវបានគេចាត់ទុកថាជាភ្នាក់ងារធម្មជាតិសម្រាប់ព្យាបាលជំងឺធាត់។
៥ បង្កើនប្រព័ន្ធភាពស៊ាំ
ប្រសិនបើអ្នកចង់បានការការពារធម្មជាតិប្រឆាំងនឹងវីរុសសព្វថ្ងៃនេះ រួមទាំងបាក់តេរីអាក្រក់ៗ ការទទួលទានម្រះគឺជារឿងល្អមួយជាពិសេសជួយពង្រឹងភាពស៊ាំក្នុងសម័យកាលនេះផងដែរ។
សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា អាចផ្តល់ឲ្យអ្នកនូវការការពារប្រឆាំងនឹងជំងឺនិងការបំផ្លាញរ៉ាឌីកាល់សេរី ដែលអាចនាំឲ្យមានជំងឺមហារីកប្រភេទជាក់លាក់មួយគឺក្រពេញប្រូស្តាតសុដន់និងមាត់ស្បូនផងដែរ។
៦ ឱសថព្យាបាលជំងឺក្អកនិងរាគ
ការក្អកគ្រុនក្តៅនិងរាគអាចត្រូវបានធូរស្បើយដោយការផឹកទឹកស្លឹកម្រះ មួយភាគបីជារៀងរាល់ថ្ងៃ។ ដូចគ្នានេះផងដែរការដាំស្លឹកយកផឹកវាមកផឹកអាចធ្វើឲ្យកុមារឬមនុស្សដែលក្អកជាប្រចាំបាត់ភ្លាមៗ។
៧ ល្អចំពោះស្បែក
ស្បែកនឹងក្មេងជាងវ័យហើយភ្លឺរលោង នៅពេលដែលយើងបញ្ចូលម្រះជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃទៀងទាត់ដែលនេះជាវិធីធម្មជាតិ។ ដូចដែលបានបញ្ជាក់រួចមកហើយថាម្រះ មានវីតាមីន C ដែលដើរតួជាអង់ទីអុកស៊ីដង់ វាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ដូច្នេះបន្ថយល្បឿននៃភាពចាស់។
ចុងក្រោយវាដើរតួជាឡេការពារកម្តៅថ្ងៃធម្មជាតិ ជួយការពារស្បែកពីការខូចខាត ដែលបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?