Connect with us

សុខភាព

អ្នក​ស្រាវជ្រាវជឿថា​ហាត់​ប្រាណ​ពេល​ព្រឹក អាច​បន្ថយហានិភ័យកើត​ជំងឺមហារីក

បានផុស

នៅ

ការសិក្សា​មួយ​រក​ឃើញ​ថា​អ្នក​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​មាន​ប្រ​យោជន៍​ច្រើន​ជួយ​ដល់​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ល្អ​ជាង​ការ​ហាត់​ប្រាណ​នៅ​ពេល​វេលា​ផ្សេង​។

អ្នក​ស្រាវជ្រាវជឿថា​ហាត់​ប្រាណ​ពេល​ព្រឹក អាច​បន្ថយហានិភ័យកើត​ជំងឺមហារីក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​នេះ​បាន​លើក​ឡើង​ថា​ការ​​ហាត់ប្រាណ​នៅ​ពេលព្រឹក​ព្រលឹម ឬអាច​ចន្លោះពី​ម៉ោង៨ទៅ​ម៉ោង​១០​ព្រឹក បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​មហារីក​ច្រើនជាង​ហាត់​ប្រាណ​នៅ​ពេល​វេលា​ផ្សេង​ទៀត។

ការ​ដឹង​រឿង​នេះ​ពិត​ជា​មាន​សារៈសំខាន់​សំរាប់​មនុស្ស​យើង ព្រោះ​ថា​អ្នក​ស្លាប់​ដោយ​សារជំងឺ​មហារី​ក​មាន​ចំនួន​ច្រើន​​នៅ​លើ​ពិភព​លោក។ ជាក់​ស្តែង​គ្រាន់តែ​នៅ​សហរដ្ឋអាមេរិក អ្នក​វិទ្យាសាស្រ្ត​ប៉ាន់​ប្រមាណ​ថានៅ​ដំណាច់​ឆ្នាំ​២០២០នេះ មនុស្សជាង​១,៨​លាន​នាក់​នឹង​រកឃើញ​ថា​មាន​ជំងឺមហារីក ហើយ​ជាង​៦០​ម៉ឺន​នាក់​ផ្សេង​ទៀត​នឹង​ស្លាប់​ដោយ​សារ​ជំងឺ​មួយនេះ។​

10 Best 15-Minute Workouts for 2021 - 15-Minute Exercises for Beginners

កាល​ពី​ឆ្នាំ​២០១៨ ពល​រដ្ឋ​អាមេរិក​ត្រឹម​៤៦,៧​ភាគរយ​ប៉ុណ្ណោះ​បាន​ហាត់ប្រាណ​ត្រឹម​ត្រូវ​តាម​គោលការណ៍​អប្បបរមា​ដែល​បាន​ណែ​នាំ។ ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ប្តូរ​ម៉ោង​ពេល​បន្តិច​បន្តួច​ដូច​បាន​រកឃើញ​ក្នុង​ការ​សិក្សា​នេះ នឹងជួយ​យើង​គ្រប់​គ្នា​កាត់​បន្ថយ​ហានិភ័យកើត​​ជំងឺ​មហារីក​បាន​។

តាម​ការណែនាំ បើ​យើង​ហាត់​ប្រាណ​ដូចជាដើរ ជិះ​កង់ ឬ​ហែល​ទឹក​ជាដើម គឺ​ប្រើ​​ត្រឹម​រយៈ​ពេល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​បាន ឬ​ក៏​បាន​យ៉ាង​តិច​១៥០នាទី​ក្នុង​មួយ​សប្ដាហ៍ ដើម្បីបាន​សុខ​ភាព​ល្អ។​

5 Hypothyroidism Exercises | Exercises for an Underactive Thyroid

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​ការ​ហាត់ប្រាណ​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយហានិភ័យ​ជំងឺ​មហារីក​ទេ តែ​ថា​ក៏ជួយ​ធ្វើ​ឲ្យ​ប្រសើ​រនូវ​ដំណើរ​ការ​នៃការ​គេង និង​ក្រោក​ពី​គេង​បាន​ទៀង​ទាត់ ព្រោះ​ថា​ការ​រអាក់រអួល​នៃ​ដំណើរ​ការ​នៃ​ការ​គេង និង​ក្រោក​នេះ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​ជំងឺ​មហារីក​ដែរ ហើយ​ម៉ោង​ពេល​ដែល​ល្អ​គឺ​ពេល​ព្រឹក​ល្អជាងគេ​ហើយ​សម្រាប់​ការ​ហាត់​ប្រាណ​។

ការ​សន្និដ្ឋាន​បែប​នេះ គឺ​ឆ្លង​កាត់​ការ​សិក្សា​លើ​មនុស្ស​ចំនួន​២ ៧៩៥​នាក់ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​មាន​អត្រា​ប្រ​ឈម​ជំងឺ​មហារីក​ទាប​ជាង​អ្នក​ហាត់​ប្រាណ​នៅ​ពេល​ផ្សេង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំនឿមិនត្រឹមត្រូវ ធ្វើឲ្យស្រីៗចង់សម្រកទម្ងន់កាន់តែធាត់ទៅវិញ

ចុចអាន៖ តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម