សុខភាព
ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ
ពពួកផ្លែឈើនិងបន្លែក្រហមមានច្រើនប្រភេទច្រើនទម្រង់ ហើយក៏ងាយស្រួលរកនៅស្រុកយើងដែរ។
តែខាងក្រោមនេះយើងសុំលើកយកតែប្រភេទខ្លះៗនៃពពួកបន្លែផ្លែឈើ ដែលមានពណ៌ក្រហមមកប្រាប់ពីអត្ថប្រយោជន៍ចំពោះសុខភាពដែលយើងមិនដឹង។
១ ផ្លែប៉ោម

ហូបប៉ោមមួយផ្លែក្នុងមួយថ្ងៃ ដូចនៅឆ្ងាយពីគ្រូពេទ្យ។ វិធីមួយក្នុងចំណោមនោះ គឺថាផ្លែប៉ោមត្រូវបានគេដឹងថាជាវិទ្យាសាស្ត្រដែលមានភាពអស្ចារ្យក្នុងការថែរក្សាសុខភាពបេះដូង និងរាងកាយជាទូទៅ។ វាមានថាមពលក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ ដែលបង្កគ្រោះថ្នាក់នៅខាងក្នុងខ្លួន។
២ ផ្លែឈេរី
មាតិកាប្រឆាំងអុកស៊ីតកម្មកាល់ស្យូមនិងប៉ូតាស្យូមនៃផ្លែឈើរី គឺល្អសម្រាប់ថែរក្សារាងកាយឲ្យមានសុខភាពល្អ។ ឈើរីជួយជំរុញប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ និងផ្ដល់នូវរសជាតិផ្អែមឆ្ងាញ់នៃប្រភេទផ្លែឈើក្រហម។
៣ ផ្លែ Cranberries
ផ្ទុកទៅដោយវីតាមីន C និងសារធាតុចិញ្ចឹមផ្សេងៗទៀត cranberries ត្រូវបានគេដឹងថាមានប្រយោជន៍ក្នុងការថែរក្សាតម្រងនោមនិងថ្លើមដែលមានសុខភាពល្អ។ ក្រៅពីនេះកម្រិតជាតិអាស៊ីដរបស់វាសមស្របក្នុងការប្រយុទ្ធប្រឆាំងនឹងផ្សិតដែលការពារការឆ្លងដែលអាចកើតមាន។
៤ ផ្លែទទឹម

សក្ដានុពលដ៏ល្អនៃផ្លែទទឹមគឺជាការរួមបញ្ចូលសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ មានន័យថាវាក៏មានថាមពលក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ផងដែរ។
៥ ផ្លែ Raspberries
ជាតិសរសៃ niacin ប៉ូតាស្យូមនិងស័ង្កសីនៃផ្លែ Raspberries បានការការពារលក្ខខណ្ឌទាក់ទងនឹងជំងឺមហារីក។ កាលណាយើងទទួលទានកាន់តែច្រើន នោះរាងកាយយើងដូចទទួលបានការការពារមួយដ៍ល្អពីរ៉ាឌីកាល់គ្រោះថ្នាក់។
៦ សណ្តែកក្រហម
សណ្ដែកក្រហមមានផ្ទុកជាតិអាស៊ីតហ្វូលិក ជាតិសរសៃ ប៉ូតាស្យូម និងវីតាមីនK។ សណ្ដែកក្រហមអាចប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង រួមជាមួយនឹងជំងឺដែលទាក់ទងនឹងប្រសាទនិងស្នាមរបួស។
៧ ម្ទេសក្រហម

ប៉ូតាស្យូមរួមនិងវីតាមីន A និង C នៃម្ទេសក្រហម ធ្វើឲ្យសុខភាពរាងកាយរបស់មនុស្សមានសុខភាពល្អ។ ដោយសារតែសមាសធាតុរបស់វាត្រូវបានគេស្គាល់ថា បានប្រយុទ្ធប្រឆាំងនឹងបាក់តេរីមួយចំនួន ហើយក្នុងពេលតែមួយ វារក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។
៨ ផ្លែស្ត្របឺរី
ផ្លែឈើក្រហមនេះផ្ទុកដោយសារធាតុហ្វូតាប៉ូតាស្យូម និងវីតាមីន C វាត្រូវបានបង្ហាញដោយវិទ្យាសាស្ត្រថាមានប្រសិទ្ធភាពក្នុងការធ្វើឲ្យធ្មេញស ពេលលាយជាមួយសូដាដុតនំ។
៩ ប៉េងប៉ោះ
មានផ្ទុកនូវសារធាតុចិញ្ចឹមនិងមានកាឡូរីទាប។ បន្លែក្រហមតូចៗទាំងនេះ សំបូរទៅដោយទាំង lycopene , beta-carotene ប៉ូតាស្យូម និងវីតាមីន C ដែលជួយប្រយុទ្ធជាមួយជំងឺមហារីក។
១០ ឪឡឹក

សារជាតិ lycopene និងវីតាមីន A និង C នៃឪឡឹក បានធ្វើឲ្យវាក្លាយជាថ្នាំប្រឆាំងមហារីកដ៏ល្អឥតខ្ចោះ ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងកោសិកាមហារីកពីខាងក្នុង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្លែត្របែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន រួមទាំងជំនួយដល់ស្បែកពីខាងក្នុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ