សុខភាព
ផ្កាខាត់ណាខៀវនិងស សំបូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទ ជួយដល់រាងកាយទទួលបានជីវជាតិគ្រប់គ្រាន់
ផ្កាខាត់ណាខៀវនិងសគឺជាបន្លែដែលងាយស្រួលទទួលទាន និងជាមុខម្ហូបសាមញ្ញមួយអាចធ្វើអាហារបានច្រើនប្រភេទ។ ក្រៅពីនេះ ផ្កាខាត់ណាសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ជួយក្នុងការសម្រកទំងន់សម្រាប់មនុស្សស្រី។
១ សំបូរទៅដោយសារធាតិចិញ្ចឹម
វាមានកាឡូរីទាប ហើយសំបូរទៅដោយវីតាមីន ជាតិសរសៃនិងសមាសធាតុផ្សេងទៀតដែលល្អសម្រាប់រាងកាយ។ ផ្កាខាត់ណាបង្កើតសមាសធាតុរាងកាយឲ្យមានតុល្យភាពល្អ និងសំបូរទៅដោយសារជាតិចិញ្ចឹមដូចជាវីតាមីន C វីតាមីន K វីតាមីន B ៦ ហ្វូឡាត។ អាស៊ីដ pantothenic ប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញ៉េស្យូម ផូស្វ័រ ដែលបំពេញនូវសារធាតុចិញ្ចឹមដែលត្រូវការដោយខ្លួនឯង។
២ សម្បូរទៅដោយជាតិសរសៃ
បន្លែនេះមានជាតិសរសៃ ដែលធ្វើឲ្យសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ។ ដោយសារតែសមាសធាតុសរសៃនេះវាជួយកាត់បន្ថយកត្តាហានិភ័យនៃរាងកាយ ដែលទទួលរងពីជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមនិងដំបៅ។
២ សារធាតុប្រឆាំងអុកស៊ីតកម្ម
ចង់ប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ឬសារពាង្គកាយដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន គឺគ្មានអ្វីប្រសើរជាងការញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មឡើយ។ តួយ៉ាងផ្កាខាត់ណា គឺល្អប្រសើរជាខ្លាំងសម្រាប់ប្រឆាំងអុកស៊ីតកម្ម ។
៣ ល្អក្នុងការសម្រកទម្ងន់
ផ្កាខាត់ណានឹងជួយឲ្យរាងកាយយើងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយដំណើរការបានល្អដោយមិនចាំបាច់បារម្ភអំពីកាឡូរីឬខ្លាញ់ដែលអាចកកកុញនៅក្នុងខ្លួនទេ។
៤ សំបូរទៅដោយសារធាតុ Choline
សមាសធាតុដែលគេហៅថា choline ត្រូវបានរកឃើញនៅក្នុងផ្កាខាត់ណា ភាគច្រើនជាសមាសធាតុមួយនៃរាងកាយមនុស្សជាច្រើនខ្វះ។ នេះពិតជាជួយក្នុងការថែរក្សាភ្នាសកោសិកា ជួយបំប្លែងសារជាតិឲ្យបានត្រឹមត្រូវ ជួយដល់ប្រព័ន្ធសរសៃប្រសាទនិងជួយអភិវឌ្ឍខួរក្បាល។
៥ កាត់បន្ថយហានិភ័យនៃជំងឺមហារីក
បន្លែនេះក៏សំបូរទៅដោយសារធាតុ sulforaphane ដែលជាសមាសធាតុចំបងធ្លាប់ជាប្រធានបទនៃការសិក្សាអស់មួយរយៈ ដោយសារឥទ្ធិពលវិជ្ជមានរបស់វាក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ វាជួយកាត់បន្ថយការលូតលាស់ឬគុណនៃកោសិកាមហារីកនៅក្នុងខ្លួន ហើយក៏ជួយកាត់បន្ថយការលូតលាស់នៃដុំសាច់ណាមួយដែលមាននៅក្នុងខ្លួនផងដែរ។
៦ ជំនួសគ្រាប់ធញ្ញជាតិនិងរុក្ខជាតិ
នេះជាហេតុផលដ៏អស្ចារ្យមួយទៀតជាពិសេសសម្រាប់អ្នកដែលចង់រក្សារបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព បូករួមនឹងការសម្រកទម្ងន់បន្ថែម ឬស្ថានភាពមានទម្ងន់ល្អ។
ស្រមៃមើល ជំនួសឲ្យការទទួលយកគ្រាប់ធញ្ញជាតិដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ ហេតុអ្វីមិនមានផ្កាខាត់ណា? នេះអាចជាហេតុផលមួយដែលអ្នកជំនាញខាងចំណីអាហារជាច្រើន តែងតែងាកទៅរកផ្កាខាត់ណាជំនួស ដោយការទទួលទានអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»