Connect with us

សុខភាព

តើ​អ្នក​ត្រូវ​យល់ដឹង​អ្វីខ្លះ​អំពី ជំងឺរើម (herpes zoster/shingles)?

បានផុស

នៅ

​ជំងឺ​រើម​ជា​ជំងឺ​ បណ្តាល​មក​អំពី​វីរុស​ឈ្មោះ វ៉ា​រី​សេឡា ហ្សូ​ស្ទ័​រ (Varicella Zoster Virus) ដែល​បង្ហាញ​សញ្ញា​លើ​ស្បែក​ជា​ពងទឹក មាន​តូច​មាន​ធំ​ផ្តុំ​គ្នា​ជា​កញ្ចុំ​ឬ​ជា​ផ្តាំ​ងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពេល​ឆ្លង​វីរុស វ៉ា​រី​សេឡា ហ្សូ​ស្ទ័​រ (Varicella Zoster Virus) ដំបូង​វា​បង្ក​ជា​ជំងឺ​អុតស្វាយ (Varicella) ក្រោយពេល​ជា​សះ​ពី​ជំងឺ​អុតស្វាយ វីរុស​នេះ​នៅ​សម្ងំ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ (sensory ganglia) នៅ​ពេល​ណាមួយ​សុខភាព​របស់​យើង​ចុះ​ខ្សោយ វីរុស​នេះ​នឹង​រើ​ឡើង​សាជាថ្មី បង្ក​ជា​ជំងឺរើម​។​

​ក​) កត្តា​ប្រឈម ទាក់ទង​ទៅ​នឹង​ស្ថានភាព​សុខភាព​របស់​បុគ្គល ម្នាក់ៗ ដែល​កំណត់​ដោយ​៖

– កត្តា​អាយុ (age-related immunosenescence)៖ អត្រា​ជំងឺ​កើន​ឡើង ករណី​អាយុ​កាន់​តែ​ច្រើន​

– កត្តា​ជំងឺ​រ៉ាំរ៉ៃ ឬ ប្រព័ន្ធ​ភាព​សុំា​ចុះ​ខ្សោយ ​ដោយ​យថាហេតុ (disease-related immunocompromise or iatrogenic immunosuppression)៖ HIV ថ្នាំពេទ្យ (immunosuppressive drugs) អ្នកជំងឺ​ប្តូរ​សរីរាង្គ (transplant patients)

​ខ​) រោគសញ្ញា​៖

​នៅ​រយៈពេល ៤ ទៅ ៥ ថ្ងៃ មុន​ពេល​លេចចេញ​ជំងឺ​នេះ អ្នកជំងឺ​មាន​អាការៈ​រាង​អស់​កម្លាំង ក្តៅ​ខ្លួន​ស្ទិញៗ ស្រ​កៀរ​ក្រហាយៗ​នៅ​លើ​ស្បែក​កន្លែង​ ដែល​វា​ប្រុង​នឹង​លេចចេញ​។ បន្ទាប់មក​ទើប​វា​ចេញ​ជា​ផ្ទាំង​ក្រហម​កំណត់​ ដោយ​ពងទឹក​មាន​តូច​មាន​ធំ​ផ្តុំ​គ្នា​ជា​កញ្ចុំ​ឬ​ជា​ផ្តាំ​ងៗ​។ វា​អាច​ចេញ​គ្រប់​ទីកន្លែង នៅ​លើ​ទ្រូង លើ​មុខ នៅ​ដៃ​។​ល​។ ប៉ុន្តែ​វា​ចេញ​ម្ខាង ឬ​ដោយ​ផ្នែក មិនដែល​ចេញ​ទាំងសងខាង ឬ​ព័ទ្ធ​ជុំ​ទេ​។ ក្រោយ​ចេញ​សញ្ញា​លើ​ស្បែក​ពី ៧ ទៅ ១០​ថ្ងៃ ពងទឹក​ទាំងនោះ ​ក៏​សះ​ទៅជា​ក្រមរ និង​បន្សល់ទុក​នូវ​សំលាក ព្រម​ជា​មួយ​ការឈឺចាប់​ក្រហាយ​(acute neuritis) លើ​ស្បែក​កន្លែង​ចេញ​។ រោគសញ្ញា​ឈឺចាប់ និង ក្រហាយ​លើ​ស្បែក​នេះ​ អាច​តិច​ឬ​ខ្លាំង អាច​វិវត្តន៍​ទៅជា​ឈឺចាប់​សរសៃ​ប្រសាទ​រ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាម​សុខភាព​បុគ្គល​ផ្សេងៗ​គ្នា​។​

​គ​) វិធី​ព្យាបាល​៖

​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ និង ព្យាបាល​ដោយ acyclovir ឬ valacyclovir ឬ famciclovir​។​

​ឃ​) គោលបំណង​នៃ​ការព្យាបាល​៖

– កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ និង ការឈឺចាប់ (acute neuritis)

– ឲ្យ​របួស​ឆាប់​ជាសះស្បើយ​

– ទប់ស្កាត់​ការ​រីក​រាលដាល​របួស​លើ​ស្បែក​

– ទប់ស្កាត់​ការ​ចំលង​វីរុស​

– ទប់ស្កាត់​ការ​ឈឺ​រលាក​សរសៃ​ប្រសាទ​រ៉ាំរ៉ៃ (postherpetic neuralgia)

​ង​) ប្រការ​ត្រូវ​យល់ដឹង​៖

– ត្រូវ​ងូតទឹក​សំអាត​ខ្លួនប្រាណ​នឹង​សាប៊ូ​ជាប្រចាំ​។​

– ត្រូវ​បរិភោគ​អាហារ​បំប៉ន​សុខភាព មិន​តម​អាហារ​អ្វី​ទាំងអស់​។​

– មិន​ត្រូវ​ស្តោះ​ផ្លុំ ឬ​យក​ភ្លើង​មក​ដុត​លើ​ស្បែក​ អ្នក​ជំងឺរើ​ម​ទេ​។​

* ចំពោះ​អ្នក​មិនទាន់​កើត​អុតស្វាយ ​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតស្វាយ​។​

​សូម​លោក​អ្នកធ្វើ​អនាម័យ​ខ្លួនប្រាណ និង​ការពារ​ពី​ជំងឺ​អុតស្វាយ និង រើម ហើយ​ប្រសិនបើ​មាន​ករណី​សង្ស័យ​ជា​ជំងឺ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​សើស្បែក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ទទួល​ការ​ប្រឹក្សា និង​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ប្រុងប្រយ័ត្ន ជំងឺខាន់លឿង​លើ​ស្បែក និង​ភ្នែក (Ictère) អាច​ជា​ជំងឺ​មហារីក​លំពែង​បាន​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម