Connect with us

សុខភាព

អ្នកជំនាញ៖ អ្នកសះស្បើយពីកូវីដ-១៩ ជាគឺជាហើយ! មិនប៉ះពាល់សួតទៅថ្ងៃមុខទេ

បានផុស

នៅ

វីរុស COVID-19 ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ វាចូលទៅ​វាយលុក​សួត​នាំឲ្យ​រលាក ដូចនេះ​ហើយ​អ្នក​ផ្ទុក​មាន​បញ្ហា​ផ្លូវ​ដង្ហើម។ តើ​បន្ទាប់ពី​ព្យាបាល COVID-19 ជា​សះស្បើយ​ហើយ​ តើ​សួត​នោះ មាន​បញ្ហា​រលាក​អ្វី​ទៀត​អត់​ទៅ​ថ្ងៃ​មុខ ព្រោះ​ថ្នាំ​ដែល​ត្រូវ​លេប​សម្រាប់​អ្នក​ជំងឺ គឺ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​ថ្នាំ​គ្រុន​ចាញ់?

Coronavirus Mask | corona virus outbreak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព COVID-19 កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 មិន​ទាន់​មាន​ពិធីសារ ឬ​ក៏​ថ្នាំ​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ​ច្បាស់លាស់ សម្រាប់​កំណត់​ព្យាបាល COVID-19 ជា​នោះ​ទេ។ តែ​អ្វី​ដែល​គ្រូពេទ្យ​កម្ពុជា និង​ពិភព​លោក​កំពុង​អនុវត្តន៍ គឺ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​តាម​បទពិសោធន៍​កន្លង​មក។

លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​គឺ​ចាំបាច់​ណាស់​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ពោល​គឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ជា​មន្ទីរ​ពេទ្យ​កំណត់​ដោយ​ក្រសួង​សុខាភិបាល ការ​ពិនិត្យ ព្យាបាល​អ្នក​ជំងឺ COVID-19។ ដូចនេះ​ប្រជាពលរដ្ឋ​បើ​ដឹង​ពី​ប្រភេទ​ថ្នាំ​ទាំង ២ ខាង​លើ មិន​អាច​ទៅ​រក​ទិញ​ថ្នាំ​ទាំង​នោះ​លេប​ដោយ​ខ្លួនឯង​បាន​ទេ។

Coronavirus face masks Q&A: is the advice changing?

កាលណា​ទៅ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​លេប ជា​ការ​បំផ្លាញ​សុខភាព​ទៅ​វិញ​ទេ ព្រោះ​ថ្នាំ​ជា​ប្រភេទ​គីមី ផ្សំ​ឡើង​ពី​សារជាតិ​គីមី ដូចនេះ​ហើយ​មុខងារ​របស់​វា​មាន ២ មួយ​បើ​ប្រើ​ត្រឹមត្រូវ នឹង​ព្យាបាល​ជំងឺ​របស់​យើង តែ​បើ​មិន​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​សម្លាប់​យើង​ទៅ​វិញ។

លោក​ជំទាវ​បាន​ណែនាំ​ថា បើ​បងប្អូន​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទុក COVID-19 ហើយ ទៅ​ឱសថស្ថានរក​ទិញ​ថ្នាំ​ទាំង​នោះ​មក​លេប​ខ្លួនឯង កាន់តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​នោះ​បើ​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ទេ។ ព្រោះ​វីរុស COVID-19 ជា​ប្រភេទ​វីរុស​ថ្មី មិន​អាច​នឹង​ដឹង​អត្តចរិត​របស់​វា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

ចុចអាន៖ ក្រោយព្យាបាលកូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម