សុខភាព
ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ
ចាប់តាំងចូលដល់ខែវស្សាមក ទឹកភ្លៀងបានធ្លាក់ចុះមកជាបន្ដបន្ទាប់ ប៉ុន្ដែពេលឈានដល់ពិធីបុណ្យភ្ជុំបិណ្ឌ ទឹកភ្លៀងហាក់ធ្លាក់ចុះញឹកញាប់ជាមុនក្នុងមួយថ្ងៃៗ ដោយមានពីបរិមាណតិចទៅច្រើន។ នៅពេលទឹកភ្លៀងធ្លាក់ចុះច្រើន កម្ដៅ និងពន្លឺព្រះអាទិត្យ ក៏ពុំសូវជះមកលើភពផែនដីយើងដែរ ដូច្នេះអាកាសធាតុ ក៏ចុះត្រជាក់ជាមុន ប៉ុន្ដែសម្បូរអ្នកឈឺច្រើន។
វេជ្ជបណ្ឌិត William Schaffner អ្នកជំនាញផ្នែកជំងឺឆ្លង នៅសាកលវិទ្យាល័យ Vanderbilt របស់អាមេរិក បញ្ជាក់ថា នៅរដូវភ្លៀងធ្លាក់ សីតុណ្ហភាពត្រជាក់ដូច្នេះ យើងប្រឈមខ្ពស់កើតជំងឺប្រព័ន្ធដង្ហើម។ លោកថា មានមូលហេតុ ២ ដែលយើងប្រឈមឆ្លងមេរោគប្រព័ន្ធដង្ហើម។
ទី១ ដោយសារនៅរដូវភ្លៀងធ្លាក់ យើងចំណាយពេលច្រើន នៅក្នុងបន្ទប់បិទជិត និងស្ថិតនៅជិតៗគ្នា ដូច្នេះវាងាយបង្កឲ្យឆ្លងមេរោគ នៅពេលយើងមានទំនាក់ទំនងផ្ទាល់ជាមួយគ្នារយៈពេលយូរ។ ទី២ ដោយសារនៅរដូវភ្លៀង សីតុណ្ហភាពធ្លាក់ទាប ដូច្នេះវាជាកត្តាអំណោយផលមួយ សម្រាប់មេរោគ អាចរស់នៅបានកាន់តែយូរ ក្នុងបរិស្ថានដែលអាកាសធាតុត្រជាក់ និងសំណើម។
អ្នកជំនាញបន្ដថា “យើងដឹងថា ជំងឺផ្ដាសាយ បណ្ដាលមកពីវីរុសជាច្រើន ហើយជំងឺរលាកសួត បណ្ដាលមកពីវីរុស ឬបាក់តេរី ដូច្នេះបើយើងឈឺ នោះមានន័យថា យើងរងការប៉ះពាល់វីរុស ឬបាក់តេរី មិនមែនដោយទឹកភ្លៀង ឬអាកាសធាតុទេ”។
ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ នៅរដូវភ្លៀង មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក ណែនាំឲ្យលាងសម្អាតដៃ ជាមួយសាប៊ូ រយៈពេលយ៉ាងតិច ២០វិនាទី និងចៀសវាងការយកដៃទៅប៉ះជាមួយមុខ ភ្នែក ច្រមុះ ឬមាត់។ មជ្ឈមណ្ឌលដដែលនេះ ក៏ណែនាំឲ្យចៀងវាងរាល់ទំនាក់ទំនងជិតស្និទ្ធិជាមួយ អ្នកដែលកំពុងក្អក និងកណ្ដាស់ និងសម្លាប់មេរោគនៅតាមទីតាំងណា ដែលមានមនុស្សប៉ះពាល់ញឹកញាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?
ចុចអាន៖ ភេសជ្ជៈ ៤ មុខជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវភ្លៀង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ