សុខភាព
កាហ្វេអ៊ីន ក៏អាចធ្វើឲ្យអ្នកខ្លះមានប្រតិកម្មអាឡ័កស៊ី
ជាតិកាហ្វេអ៊ីនមានឥទ្ធិពលខ្លាំងលើរាងកាយរបស់មនុស្សយើង ដោយអាចជួយបង្កើនថាមពល និងពង្រឹងស្មារតីជាដើម។ ដោយសារតែហេតុផលនេះហើយ ទើបមនុស្សមួយចំនួនមិនអាចធ្វើការងារអ្វីកើតទេ បើមិនបានញ៉ាំកាហ្វេមួយពែងនោះ។

ការផឹកកាហ្វេក្នុងកម្រិតសមល្មម មិនបង្កគ្រោះថ្នាក់អ្វីទេ សម្រាប់មនុស្សភាគច្រើន ។ មនុស្សមិនតិចនាក់ទេអាចផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃរហូតដល់ជាង២៣០មិល្លីលីត្រ ដោយមិនបង្កគ្រោះថ្នាក់។ ប៉ុន្តែសម្រាប់អ្នកមានប្រតិកម្មអាឡ័កស៊ីនឹងជាតិកាហ្វេអ៊ីនមិនដូច្នោះទេ។
យ៉ាងណា សម្រាប់អ្នកមិនមានប្រតិកម្មអាឡ័កស៊ីនឹងជាតិកាហ្វេអ៊ីន ក៏អាចមានបញ្ហាខ្លះៗដែរបើផឹកច្រើនពេល។ អាការៈទាំងនោះមានដូចជា ពិបាកគេង ឈឺក្បាល និងចង្វាក់បេះដូងលោតញាប់ជាដើម។
១. រោគសញ្ញាប្រតិកម្មនឹងកាហ្វេអ៊ីន

រោគសញ្ញាកើតមានលើរាងកាយ ដោយបញ្ហាអាឡ័កស៊ីនឹងកាហ្វេអ៊ីន ស្រដៀងគ្នានឹងអាឡ័កស៊ីនឹងអាហារដែរ។ រោគសញ្ញាទាំងនោះមាន
៖
- រមាស់មាត់ អណ្ដាត និងបបូរមាត់
- ហើមបបូរមាត់ និងអណ្ដាត
- ឡើងកន្ទាលត្រអាក
រោគសញ្ញាទាំងអស់នេះ អាចកើតឡើងភ្លាមៗក្រោយយើងញ៉ាំជាតិកាហ្វេអ៊ីន ឬច្រើនម៉ោងក្រោយមកទៀត។ ក្នុងករណីខ្លះ ប្រតិកម្មនេះក៏អាចវិវត្តទៅជាធ្ងន់ធ្ងរដែរ និងអាចមានចេញរោគសញ្ញាដូចជា៖
- ពិបាកដកដង្ហើម ដោយសារហើមអណ្ដាត និងបំពង់ក
- ដកដង្ហើមឮសំឡេងដូចហួច និង
- ក្អក
២.ពេលណាគួរទៅជួបពេទ្យ?

បើយើងមានប្រតិកម្មអាឡ័កស៊ីដោយសារកាហ្វេអ៊ីន យើងគួរពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចឲ្យណែនាំយើងឲ្យប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួន ប្រឆាំងនឹងហ៊ីស្ដាមីន ដែលអាចកាត់បន្ថយរោគសញ្ញារមាស់ ហើម និងកន្ទាលត្រអាកបាន។
៣. គួរចៀសវាង
បើដឹងថាយើងមានប្រតិកម្មអាឡ័កស៊ីនឹងកាហ្វេអ៊ីនយើងត្រូវចៀសវាងអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន។ ដើម្បីដឹងថាភេសជ្ជៈ ឬអាហារណាមានផ្ទុកជាតិកាហ្វេអ៊ីនយើងត្រូវអានមុខគ្រឿងផ្សំនៅលើស្លាកសញ្ញាផលិតផលទាំងនោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកនិយមផឹកកាហ្វេ មកមើលឥទ្ធិពលសំខាន់ពីភេសជ្ជៈមួយនេះ
ចុចអាន៖ ផឹកកាហ្វេប៉ុនណាមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ