Connect with us

សុខភាព

ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ

បានផុស

នៅ

ផាសិន មិនត្រឹមតែមានរសជាតិជូរផ្អែមនោះទេ តែបើនិយាយពីប្រយោជន៏ចំពោះសុខភាពវិញ ​គឺសំបូរទៅដោយវីតាមីនចម្រុះគ្នា។ ជាពិសេគឺវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុង​ការពារ​រោគរាតត្បាត​នា​សម័យ​នេះ។

លើសពីនេះទៅ​ទៀត​ ផាសិន​ត្រូវ​បាន​គេ​ដាក់​នាម​ថា​ជា​ឱសថ​ព្យាបាល​រោគ​ប្រចាំកាយ​ និង​ជា​អាហារ​បំប៉ន​ដ៏​ល្អ​សម្រាប់​អ្នក​ជំងឺ​ផ្សេងៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ សម្រាប់​ប្រើប្រាស់ជា​ឱសថ

ថ្មីៗ​នេះ​ឧស្សាហកម្ម​ឱសថ​នៅអឺរ៉ុបបានរកឃើញថា​ ផាសិន មានសមាសធាតុ glycoside និង​សារធាតុគីមី​វិទូ​ដែល​មាន​ក្នុង​ស្លឹក ​ហើយ​ប្រើជាថ្នាំ​រំងាប់​អារម្មណ៍​ឬ​ភាព​ស្ងប់ស្ងាត់​របស់​មនុស្ស។

ការសិក្សាវេជ្ជសាស្រ្តបានសន្និដ្ឋានថា ផ្លែឈើនេះ​ត្រូវបានប្រើដើម្បីព្យាបាលការគេងមិនលក់​ និងការ​ស្តា​ឡើងវិញ​នៃសុខភាព។ នៅ​ម៉ាឌីរ៉ា​ប្រទេស​ព័រទុយហ្គាល់​ ទឹកផាសិន​គឺ​គេ​ប្រើ​ជា​ភ្នាក់ងារ​រំញោច​រំលាយ​អាហារ​ និង​ជា​ការ​ព្យាបាល​ជំងឺ​មហារីក​ក្រពះ។

ដូចគ្នានេះផងដែរ អ្នក​ជំងឺ​ទឹកនោមផ្អែមក៏អាចហូប​បាន ព្រោះផ្លែផាសិនមានសន្ទស្សន៍ glycemic ទាប​ក៏ដូចជាមាតិកាជាតិសរសៃខ្ពស់ផងដែរ។ ផ្លែឈើមានមាតិកាខ្ពស់នៃសារជាតិ pectin ដែលជាប្រភេទជាតិសរសៃ​ធ្វើ​ឲ្យ​​ឆ្អែតបានយូរហើយ​ស្រូបចូលទៅក្នុងចរន្តឈាមយឺតៗ ដើម្បី​ការពារការគាំងនិងការឃ្លានទៅលើបង្អែម។ ក្រៅពីនេះវាជួយបន្ថយកូលេស្តេរ៉ុលអាក្រក់​ អាច​ធ្វើ​ឲ្យ​មុខងារ​របស់អាំងស៊ុយលីន​ប្រសើរ​ឡើង។

២ ជួយការពារជំងឺមហារីក លើសឈាម ជំងឺវង្វេងវង្វាន់​និងជំងឺពុកឆ្អឹង

គុណប្រយោជន៍ចំពោះសុខភាពនៃផ្លែឈើនេះ មានដូចជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដែល​ប្រឆាំង​នឹង​រ៉ាឌីកាល់សេរីបង្កជំងឺមហារីក។ សំបូរ​ទៅ​ដោយ​វីតាមីន A និង C, Flavonoids, Chrysin, Piceatannol និងសមាសធាតុ phenolic ផ្សេងទៀតដែលមាននាទីជួយ​ប្រឆាំង អុកស៊ីតកម្ម​សម្រាប់ការពារជំងឺមហារីក។

វីតាមីន C បានបង្កើត​កោសិកាឈាមស​ដែល​អាច​នាំ​ឲ្យ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ជាង​មុន ហើយ​ការពារការកើតឡើងនៃជម្ងឺទូទៅ។ បន្ថែមពីលើវីតាមីន C ក៏​សំបូរ​ទៅដោយ carotene និង cryptoxanthin ដែលត្រូវបានគេស្គាល់ថា ​ជាអ្នកជម្រុញប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀតផ្លែឈើនេះសម្បូរទៅដោយប៉ូតាស្យូម។ សារធាតុរ៉ែសំខាន់មួយប៉ូតាស្យូមជួយដល់មុខងារសំខាន់ៗជាច្រើនរបស់រាងកាយរួមទាំងសម្ពាធឈាមដែលជួយសម្រួលដល់សរសៃឈាម​ ដើម្បី​ជួយបង្កើនលំហូរឈាម។

ជាពិសេស​ជួយកាត់បន្ថយ​សំពាធបេះដូងនិងធ្វើ​ឲ្យ​ប្រសើរឡើងនូវសុខភាពបេះដូងទូទៅ។ ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​បញ្ជាក់​ថា ​ផ្លែផាសិនត្រូវបានប្រើជាថ្នាំសម្រាប់ជំងឺលើសឈាម។ ស្រដៀងគ្នានេះ​ដែរ​ សារធាតុ piceatannol នៅក្នុងផ្លែផាសិន​ អាចកាត់បន្ថយកម្រិតសម្ពាធឈាម​បានល្អ។

លើសពីនេះទៀត ​ប៉ូតាស្យូមរួមបញ្ចូលទាំងសារធាតុ folate នៅក្នុងផ្លែផាសិន ​ជួយ​បង្កើន​លំហូរ​ឈាម ​ជៀសវាង​ការ​ថយ​ចុះ​នៃ​សុខភាព​ផ្លូវចិត្ត។ ចំណែក​អត្ថប្រយោជន៍​ផ្សេងទៀតចំពោះ​ឆ្អឹង ​គឺ​អាច​ធ្វើ​ឲ្យ​រឹងមាំ​និង​ជំនួយ​ក្នុង​ការ​ពង្រឹង​ឆ្អឹង​របស់​យើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖កន្ទួតព្រៃជាផ្លែឈើពិបាករក! តែបើនិយាយពីអត្ថប្រយោជន៍វិញ គឺស្មើនឹងឱសថធម្មជាតិ

ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម