សុខភាព
ស្ត្រីគួរតែយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ
គ) ការពិនិត្យឈាម និងទឹកនោម ៖
ជាធម្មតាការពិនិត្យឈាមនិងទឹកនោមត្រូវធ្វើឡើងចំនួន ២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ។
១. នៅពេលចាប់ផ្តើមមានកូន:
+ វាស់កម្រិត marqueur sérique de la trisomie 21
+ ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
+ ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…)
+ ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…)
+ ពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំងន់?
២. នៅពេលជិតសម្រាលៈ
ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
ឃ) ការពិនិត្យរោគស្ត្រី ៖
+ រលាកមាត់ស្បូន
+ រលាកទ្វាមាស
+ ធ្លាក់ស បង្កដោយមេរោគ (មេរោគអាចបណ្តាលឲ្យកូនលូតលាស់មិនសមស្រប បែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ)
ង) ការចាក់វ៉ាក់សាំង ៖
ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះគឺៈ
+ វ៉ាក់សាំងតេតាណូស
+ វ៉ាក់សាំងការពារផ្តាសាយ
ច) ការទទួលជាតិដែក acide folique និង វីតាមីនផ្សេងៗ ៖
អ្នកអាចទទួលជាតិដែក acide folique និងវីតាមីន មុនពេលបង្ករកំណើត និងក្នុងអំឡុងពេលមានផ្ទៃពោះជាការចាំបាច់ណាស់ ដើម្បីឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អគ្រាប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង ។
បញ្ជាក់៖ ការពិនិត្យឈាម រោគស្ត្រី ការចាក់វ៉ាក់សាំង និងការទទួលជាតិដែក ព្រមទាំងវីតាមីនផ្សេងៗ គឺមានសារៈសំខាន់បំផុតក្នុងការស្វែងរកមេរោគនិងជំងឺដែលមាន ដើម្បីឈានទៅរកការការពារនិងព្យាបាលប្រកបដោយជោគជ័យ ក្នុងគោលបំណងធានានូវសុវត្ថិភាពសុខភាពមាតា និងទារក។
សូមជូនពរមាតា និងបុត្រធីតាទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាព ក្នុងពេលសម្រាលនិងក្រោយសម្រាល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជា ស្ដ្រីមានផ្ទៃពោះត្រូវធ្វើពិនិត្យអេកូច្រើនដង?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ