សុខភាព
រាងកាយមានអាការឈឺស្រៀវស្រាញ តែអត់ក្ដៅខ្លួន មិនមែនគ្រុនផ្ដាសាយទេ
រាងកាយឈឺចុកចាប់ ស្រៀវស្រាញស្បែក អាចជាសញ្ញាទូទៅមួយរបស់ជំងឺផ្ដាសាយធំ។ ប៉ុន្តែ បើយើងឈឺចុកចាប់ពេញរាងកាយ ដោយមិនមានអាការៈក្ដៅខ្លួនទេនោះ អាការៈឈឺចាប់រាងកាយអាចបណ្ដាលមកពីហេតុផលសាមញ្ញៗ ខ្លះជាទម្លាប់អាក្រក់របស់យើង។

ហេតុផលនៃអាការៈឈឺស្រៀវស្រាញលើរាងកាយ
១.ស្រ្តេស៖ បញ្ហាស្ត្រេសអាចបណ្ដាលឲ្យយើងមានអារម្មណ៍ថាឈឺខ្លួន ពិសេសត្រង់ក ខ្នង ស្មា ពោះ និងជើង។ ការឈឺខ្លួនដោយសារស្ត្រេស ខុសពីការឈឺខ្លួនបង្កឡើងដោយជំងឺ ដែលការឈឺខ្លួនដោយជំងឺកើតឡើងសព្វរាងកាយ ឈឺពិបាកទ្រាំរយៈពេលខ្លី។
២. គេងមិនគ្រប់គ្រាន់៖ ការគេងចាំបាច់ដល់រាងកាយ ដើម្បីផលិតកោសិកាថ្មី និងជួសជុលកោសិកាចាស់ៗឡើងវិញ។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ផលិតភាពកោសិកា ជាហេតុបណ្ដាលឲ្យយើងមានអារម្មណ៍ឈឺឆ្អឹងឆ្អែង និងអស់កម្លាំង។
៣. ជំងឺអស់កម្លាំងរ៉ាំរ៉ៃ៖ ការឈឺចុកចាប់កើតមានជាទូទៅចំពោះបុគ្គលដែលមានអាការៈអស់កម្លាំងរ៉ាំរ៉ៃ។ ជំងឺអស់កម្លាំងរ៉ាំរ៉ៃ ធ្វើឲ្យយើងហត់ ខ្សោយអស់កម្លាំង និងងងុយគេង រំខានដល់ការរស់នៅប្រចាំរបស់យើង។
៤. ខ្វះជាតិទឹក៖ ការខ្វះជាតិទឹក កាត់បន្ថយសមត្ថភាពរាងកាយ ដើម្បីកម្ចាត់គីមីបង្កការរលាកចេញពីជាលិកាក្នុងរាងកាយ បណ្ដាលឲ្យឈឺចុកចាប់ និងស្រៀវស្រាញ។
៥. ខ្វះសារធាតុចិញ្ចឹម៖ កង្វះជាតិអាហារូបត្ថម្ភមួយចំនួនក៏អាចបណ្ដាលឲ្យរាងកាយឈឺចុកចាប់បានដែរ ពិសេសកង្វះវីតាមីន D ប៉ូតាស្យូម កាល់ស្យូម និងជាតិដែក។

គួរជួបពេទ្យពេលណា បើយើងមានអាការៈឈឺស្រៀវស្រាញលើរាងកាយ?
ប្រសិនបើរាងកាយយើងមានភាពឈឺចុកចាប់ ឬស្រៀវស្រាញខ្លាំងពិបាកទ្រាំ លើសពី២-៣ថ្ងៃ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ នោះយើងគួរតែទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យរកហេតុផលឲ្យបានច្បាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង
ចុចអាន៖ ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នាត្រូវប្រយ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល